NANA Motiva Breast Augmentation| ការវះកាត់ដើមទ្រូងប្រភេទម៉ូធីវ៉ានៅមន្ទីរពេទ្យកែសម្ផស្សណាណា

 Why Motiva?

*Super Silicone Implant

ការវះកាត់ដោយប្រើប្រាស់ ម៉ូធីវ៉ា(Motiva)គឺ ទទួលបាននូវប៉ះដោយមានអារម្មណ៌ដូចជាដើមទ្រូងពិតៗ និង រូបរាងដើមទ្រូងធម្មជាតិនៅពេលអ្នកផ្តេកខ្លួន រូបរាងដូចដំណក់ទឹកនៅពេលអ្នកឈរ។

រូបរាងធម្មជាតិគ្រប់ចលនា


Motiva Ergonomix ™ គឺជាការផ្សាំដើមទ្រូង Ergonomic ដែលផ្តល់នូវរូបរាង និងអារម្មណ៍ធម្មជាតិ។ ភាពបត់បែនរបស់ ProgressiveGel ™ Ultima មានន័យថា ជែលរបស់ implant ប្រែប្រួលតាមធម្មជាតិទៅតាមទំនាញ។

លក្ខណៈពិសេសរបស់ម៉ូធីវ៉ា

ម៉ូធីវ៉ា គឺជាប្រភេទសុីលីខូនបន្សុាំ ដែលមិនត្រឹមតែការពាររូបរាងចាស់ប៉ុណ្ណោះទេ វាថែមទាំងធ្វើអោយរូបរាង និង ទ្រង់ទ្រាយដើមទ្រូងកាន់តែប្រសើរឡើង។

១. រូបរាងធម្មជាតិ និង អារម្មណ៍នៅក្នុងទីតាំងតែមួយ

Motiva implants ធ្វើចលនាតាមធម្មជាតិនៅពេលផ្តេកចុះឡើង ហើយផ្លាស់ប្តូរទៅជារាងស្រដៀងនឹងដើមទ្រូងពិតប្រាកដនៅពេលឈរ ហើយការប៉ះក៏មានលក្ខណៈធម្មជាតិគ្រប់គ្រាន់ស្ទើរតែដូចពិតប្រាកដ។


២. Nano-surface ដើម្បីការពារការបង្កើតរាងស្វ៊ែរ (NanoSurface™)

Motiva ត្រូវបានបង្កើតឡើងពីភាគល្អិត ហៅថា ណាណូ (Nanoscale) ដែលមានលក្ខណៈភាគល្អិតម្ម៉ត និង ទំនើប ស្ទើរតែមិនមានប្រតិកម្មហ្សែនដោយសារការកកិត ហើយក៏មិនចាំបាច់ម៉ាស្សាក្រោយការវះកាត់ទេ។

៣. BluSeal® បង្កើនសុវត្ថិភាព

BluSeal® គឺជាបច្ចេកទេសពិសេស  MOTIVA ដើម្បីត្រួតពិនិត្យសុវត្ថិភាពនៃផលិតផល។ តាមរយៈBluSeal® វានឹងការពារការលេចធ្លាយជែល និង កាត់បន្ថយលទ្ធភាពនៃការកន្ត្រាក់ ហើយវាក៏អាចពិនិត្យមើលការខូចខាតរបស់ សុីលីខូន បានយ៉ាងល្អផងដែរ។



តើអ្វីដែលធ្វើអោយការវះកាត់ដើមទ្រូង MOTIVA របស់មន្ទីរពេទ្យណាណាកាន់តែពិសេសទៀតនោះ?


ទី១. ដុកទ័រ Hwang Dong Yeon បានបោះពុម្ពឯកសារ ពីវិធីសាស្ត្រវះកាត់ Know-How PRS

វីធីសាស្ត្រវះកាត់ Dual Plane Plus ត្រូវបានចុះបញ្ជីនៅក្នុងទស្សនាវដ្តីដ៏ល្បីល្បាញរបស់ពិភពលោក ដែលបានបោះពុម្ពនៅក្នុងឯកសារស្តីពីចំណេះដឹងបច្ចេកទេសរបស់ខ្លួនដើម្បីកែលម្អអារម្មណ៍ ឬហៅថា tactile សុដន់។

ទី២. វះកាត់ដើមទ្រូងច្រើនជាង 3,000 ករណី

វេជ្ជបណ្ឌិត Hwang Dong Yeon មានបទពិសោធន៍ក្នុងការវះកាត់ដើមទ្រូងប្រហែល 3,000 ករណី (គិតត្រឹមខែមិថុនា ឆ្នាំ 2018) ដោយប្រើប្រភេទសុីលីខូន Micro-texture ក៏ដូចជា ដំណក់ទឹក រង្វង់មូល និង ការប្រើប្រាស់ឧបករណ៍ផ្សេងៗជាច្រើនទៀត។

ទី៣. ជាវេជ្ជបណ្ឌិតដ៏សំខាន់ក្នុងការធ្វើបទបង្ហាញនៃសន្និសីទសិក្សាផ្សេងៗ និងការបង្រៀនរបស់ក្រុមហ៊ុន សុីលីខូន

ដើម្បីផ្តល់នូវបទពិសោធន៍ និងចំណេះដឹងផ្សេងៗអំពីការវះកាត់ដើមទ្រូង ហើយត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទសិក្សាក្នុងស្រុក និងក្រៅប្រទេស និងការបង្រៀនរបស់ក្រុមហ៊ុន សុីលីខូន។

ទី៤. ការប្រើប្រាស់អេក្រង់ 4K ជាមួយនឹង Full HD Endoscope

ឥឡូវនេះ ជាមួយនឹងអេក្រង់ 4K យើងអាចពិនិត្យមើលសរសៃប្រសាទ និងសរសៃឈាមតូចៗទាំងអស់ដែលយើងមិនបានឃើញពីមុន ហើយកាត់បន្ថយការហូរឈាម និងការឈឺចាប់យ៉ាងខ្លាំង។ 

 

ចំពោះព័ត៍មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

💗 NANA Make Me Better 💗


#breastaugmentation #breastsurgery #plasticsurgery #koreahospital #koreahospital

Comments