The Summer Foods to Cool You Down | អាហារទាំង៥មុខដែលជនជាតិកូរ៉េនិយមទទួលទានក្នុងរដូវក្តៅ

 🔥Hot Summer🔥

សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា

អាកាសធាតុរដូវក្តៅឆ្នាំនេះ ឃើញថាមានកម្តៅខុសពីធម្មតា សង្ឃឹមថាអ្នកទាំងអស់ថែទាំសុខភាពអោយបានល្អ និង ទទួលបានរាងកាយមាំមួនផង។



ថ្ងៃនេះAdmin នឹងបង្ហាញអ្នកទាំងអស់គ្នាអំពីអាហារកូរ៉េ ៥មុខ ដែលអាចជួយការបន្ថយកម្តៅក្នុងខ្លួន កំឡុងពេលអាកាសធាតុក្តៅ។ ចំពោះបងប្អូនដែលកំពុងស្នាក់នៅ និង ធ្វើការក្នុងប្រទេសកូរ៉េ ប្រហែលជាមានភាពងាយស្រួលក្នុងស្វែងអាហារទាំងនេះ ហើយចំពោះបងប្អូនដែលនៅខ្មែរក៏អាចរកទទួលទានអាហារទាំងនេះបានផងដែរ នៅតាមហាងអាហារកូរ៉េមួយចំនួន។^^

១. មីត្រជាក់ (Naengmyeon)

មីត្រជាក់ ឬ ហៅថា Naengmyeon បានក្លាយជាអាហារពេញនិយមយ៉ាងខ្លាំង បន្ទាប់ពីសង្គ្រាមកូរ៉េ។ ចំពោះរសជាតិវិញមាន ២បែបគឺ រសជាតិធម្មតា និង ហឹរ។ សរសៃមីធ្វើថ្មីៗដោយដៃ ដែលធ្វើអោយសរសៃមីទន់ស្វិតមានរសជាតិឆ្ងាញ់ រួមជាមួយនឹងទឹកស៊ុបត្រជាក់ ចំណិតត្រសក់ និង ផ្លែប៉េះកូរ៉េ។ វាជាអាហារជំនួសប្រភេទធ្ងន់ និង សាច់ ក្នុងអំឡុងរដូវក្តៅបានផងដែរ។

ប្រសិនបើអ្នកទាំងអស់គ្នាកម្ម៉ងអាហារមួយនេះមក ប្រហែលជាមានការភ្ញាក់ផ្អើលខ្លះហើយ ដោយសារតែអ្នកលក់នឹងលើកមកទាំងសរសៃមីវែងៗ គេមិនកាត់អោយឡើយ ដោយសារតែសរសៃមីវែងៗនេះ ជានិមិត្តរូបនៃអាយុវែង និង សុខភាពល្អ។ នៅពេលញុំាវា ភាគច្រើនជនជាតិកូរ៉េ តែងតែប្រើកន្ត្រៃកាត់ ដើម្បីងាយស្រួលញុំា តែមិនមែនមានន័យថាកាត់បន្ថយអាយុជីវិតនោះទេ^^

២. គុយទាវស្រូវសាលី (Makgusu/Memilguksu)

គុយទាវស្រូវសាលី ឬ Makgusu មានភាពស្រដៀងគ្នាទៅនឹង មីត្រជាក់ដែរ តែភាពខុសគ្នាគឺ សរសៃគុយទាវធ្វើពីត្រូវសាលី និង មិនមានចំណិតត្រសក់នោះឡើយ គឺដាក់សាច់ និង បន្លែជំនួសវិញ។ គុយទាវស្រូវសាលី គឺជាមុខម្ហូបមួយមុខដែលអាចផ្លាស់ប្តូររសជាតិទៅតាមចំណង់ចំណូលចិត្តរបស់អ្នកញុំាបាន ដោយអាចបន្ថែម ស្ករស ប្រេងល្ង ទឹកខ្មេះ ទឹកម្ទេសខាប់កូរ៉េ គឺមឈីជាដើម 😉


គុយទាវស្រូវសាលីនេះ ជាមុខម្ហូបពិសេសមួយប្រចាំខេត្ត Chuncheon (ខេត្ត Gangwon) ភាគច្រើនអ្នកដែលទៅទីនោះតែងតែនិយាយថា រសជាតិតាមហាងមួយៗខុសគ្នា តែឆ្ងាញ់ប្លែកខុសពីគ្នា។^^

៣. មីសរសៃស្វិត (Jjolmyeon)

មីសរសៃស្វិត ឬ ហៅថា Jjolmyeon គឺជាមុខម្ហូបមួយបែបដែលមានរសជាតិហឹរ និង ផ្អែម មានសរសៃមី លាយច្របល់ជាមួយ ទឹកម្ទេសខាប់ ខ្ទឹម ទឹកខ្មេះ ស្ករ និង បន្លែ។ ដោយសារតែសសៃមីវែងៗ និង រសជាតិផ្អែម ដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវកាត់ជាមួយកន្ត្រៃមុនពេលញុំា បើមិនអញ្ចឹងវាធ្វើអោយអ្នកចំណាយពេលក្នុងការញុំា។


៤. ស៊ុបមាន់យៀនសិន (Samgyetang)

ស៊ុបមាន់យៀនសិន Samgyetang គឺជាស៊ុបមាន់ ដែលគេស្ងោទាំងមូល ដោយមានដាក់បាយដំណើប យៀនសិន ជីជូ គ្រាប់ពុទ្រាក្រហម និង ខ្ទឹមស។


វាជាមុខម្ហូបដែលត្រូវញុំាទាំងនៅក្តៅៗ តើហេតុអ្វីបានជាគេញុំាវានៅរដូវក្តៅ? នៅប្រទេសកូរ៉េមនុស្សភាគច្រើនតែងតែធ្វើអោយខ្លួនឯងបែកញើសច្រើន ដើម្បីធ្វើអោយរាងកាយត្រជាក់ ហើយនៅពេលរាងកាយបាត់បង់កម្តៅ ចំណង់អាហារក៏កាត់បន្ថយ និង ថាមពលក៏បាត់បង់ដែរ។ ដូច្នេះហើយតាមរយៈអាហារដែលមានជីវជាតិដូចជា ស៊ុបមាន់នេះអាចជួយបណ្តេញភាពក្តៅ និង បង្កើនថាមពលដល់រាងកាយបាន។ ដូចពាក្យសុភាសិតកូរ៉េថា បើចង់ទប់ទល់ជាមួយកំដៅ ទាល់តែប្រើកម្តៅ (Yi Yeol Chi Yeol ឬ 이열치열)។

៥. ទឹកកកឈូសកូរ៉េ (Patbingsu)

ទឹកកកឈូស រួមជាមួយនឹង ស៊ុបមាន់យៀនសិន និង មីត្រជាក់ ត្រូវបានចាត់ទុកថាជាមុខម្ហូបរដូវក្តៅដ៏ពេញនិយមបំផុតនៅប្រទេសកូរ៉េ។ សម្រាប់ទឹកកកឈូកកូរ៉េ ធ្វើឡើងដោយដាក់ ទឹកកកដែលបបង្កកពីទឹកដោះគោស្រស់យកមកឈូសជាកម្ទេចព្រឹលតូចៗ និង ដាក់សណ្តែកក្រហមផងដែរ។ លើសពីនេះទៅទៀត នៅតាមហាងនីមួយៗ គេបានកែច្នៃរស់ជាតិទៅតាមរចនាប័ទថ្មីរបស់ពួកគេ ដូចជាដាក់ជារស់ជាតិ ផ្លែស្វាយ បឺរី ខុកឃី តែបៃតង និង កាហ្វេជាដើម។ 


***********************

យ៉ាងម៉េចដែរបន្ទាប់ពីអានអត្ថបទមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងចូលចិត្ត^^

💗 NANA Make Me Better 💗


អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#koreanfoods #summervacation #visitkorea #plasticsurgery #medicaltour

Comments