10 Steps Korean Skincare | មកដឹងពីតិចនិចថែទាំស្បែកទាំង10ជំហានដ៏ពេញនិយមនៅប្រទេសកូរ៉េ
បើនិយាយពីសម្ផស្សស្បែកមុខវិញ អ្នកណាដែលមិនថា មិនខ្វល់ខ្វាយនោះ? ផ្ទៃមុខគឺជាផ្នែកដ៏សំខាន់សម្រាប់មនុស្សម្នាក់ៗ ដូចសំនួរសាមញ្ញៗដែលភាគច្រើនតែងតែនិយមសួរថា នៅពេលជួបគ្នាដំបូង តើគេមើលអ្វីមុនគេ? ពិតណាស់ គឺមើលមុខមុនគេហើយ មិនថាសម្រាប់ការរស់នៅប្រចាំថ្ងៃនោះទេ សូម្បីតែការចូលរួមកម្មវិធី ឬ សំភាសន៌ការងារក៏ដោយ។ ដូច្នេះហើយថ្ងៃនេះ Admin នឹងនាំអ្នកទាំងអស់គ្នា មកដឹងអំពីរបៀបថែទាំស្បែកមុខទាំង១០ជំហាន ដែលជនជាតិកូរ៉េទម្លាប់ធ្វើជាប្រចាំ។ 1. Oil cleanser បន្ទាប់ពីជូតសំអាតផ្ទៃមុខរួច Oil cleanser ឬហៅថាប្រេងសម្អាតមុខ គឺជំហានដំបូង ក្នុងការសំអាតបានយ៉ាងជ្រៅលើស្បែកមុខ 2. Foam cleanser ជំហានទី២ គឺលាងសំអាតមុខម្តងទៀតជាមួយ Foamលាងមុខ ដោយច្របាច់Foamដាក់បាតដៃ រួចញីវាអោយឡើងពពុះ រួចយកមកម៉ាស្សាលើផ្ទៃអោយសព្វ បន្ទាប់មកលាងសំអាតចេញជាមួយទឹក។ 3. Exfoliant ជំហានទី៣ ការប្រើម៉ាសខាត់សម្រាប់ស្បែកមុខ ដើម្បីជម្រុះនូវកោសិកាដែលងាប់ ធ្វើស្បែកមុខទន់ភ្លឺរលោង និង មានសំណើម។ របៀបប្រើគ្រាន់តែយកម៉ាស់មកម៉ាស្សាលើផ្ទៃមុខថ្នមៗរួច 2នាទីក្រោយមកលាងសំអាតចេញជាការស្រេច។ 4. Toner Toner មានតួនាទីយកសារធាតុកង្វក់ដែលនៅសេសសល់លើផ្ទៃមុខរបស