[Plastic Surgery in Korea]តោះមកដឹងពីរបៀបឡើងទៅវះកាត់កែសម្ផស្សនៅកូរ៉េ

 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^

ត្រឡប់មកជួបគ្នាវិញសារជាថ្មីជាមួយAdminណាណា

    ថ្ងៃនេះAdminនឹងនាំអ្នកទាំងអស់គ្នាមកដឹងពី ការវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េវិញម្តង ចំពោះបងប្អូនខ្មែរដែលមានគំរោងចង់ធ្វើការវះកាត់កែសម្ផស្សនៅមន្ទីរពេទ្យល្បីៗ សូមកុំរំលងអត្ថបទនេះអោយសោះ។

    ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយ កូរ៉េខាងត្បូងគឺជាប្រទេសដែលល្បីៗខាងវិស័យកែសម្ផស្ស មិនថាតែចំពោះប្រជាជននៅអាសុីយើងទេ សូម្បីតែប្រជាជននៅលោកខាងលិច និង ប៊ែកអុឺរ៉ុប ក៏មកប្រទេសកូរ៉េដើម្បីធ្វើការកែសម្ផស្សផងដែរ។ ដោយសារតែភាពល្បីល្បាញនេះហើយ ធ្វើអោយបងប្អូនខ្មែរយើងជាច្រើន ទំនាក់ទំនងសាកសួរព័័ត៍មានអំពីការវះកាត់ ក៏ដូចជារបៀបឡើងមកប្រទេសកូរ៉េផងដែរ។

            សំនួរ៖ តើធ្វើយ៉ាងណាដើម្បីឡើងមកកែសម្ផស្សបាន? តើតំលៃវះកាត់យ៉ាងណាដែរ? តើលទ្ធផលវះកាត់ទទួលបានដូចការរំពឹងទុកដែរឬអត់? តើមានអ្នកបកប្រែជាភាសាខ្មែរដែរឬអត់?

 ការឡើងមកកែសម្ផស្សនៅកូរ៉េមិនមែនជាការពិបាកទេ។ តោះឥឡូវយើងមកដឹងទាំងអស់គ្នា^^


ទី១៖ ត្រូវដឹងអំពីគំរោងវះកាត់វះកាត់កែសម្ផស្សរបស់លោកអ្នក

ដើម្បីដឹងអំពីគំរោងវះកាត់កែសម្ផស្ស សូមធ្វើការពិគ្រោះយោបល់ជាមួយបុគ្គលិកមន្ទីរពេទ្យតាមរយៈ 

- ការប្រឹក្សាយោបល់អនឡាញ ក្នុង Facebook Page: @nanahospital.khmer

- Telegram/WhatsApp: +82-10-3696-6601 (បុគ្គលិកខ្មែរ)



ទី២៖ កំណត់ថ្ងៃវះកាត់ និង ស្នើរសុំទិន្នាការ(វីសា)

    ជាទូរទៅការចំណាយពេលស្នាក់នៅប្រទេសកូរ៉េសំរាប់ការវះកាត់កែសម្ផស្ស មានរយៈពេលចាប់ពី ៧ថ្ងៃ ទៅ ១០ថ្ងៃ អាស្រ័យទៅលើការវះកាត់របស់អ្នក។ ចំពោះការស្នើរសុំវីសាមកប្រទេសកូរ៉េបច្ចុប្បន្ននេះមិនមែនជាការលំបាកឡើយ លោកអ្នកអាចដាក់ពាក្យស្នើរសុំនៅសណ្ឋានទូតកូរ៉េនៅភ្នំពេញ និង អគ្គកុងស៊ុលកូរ៉េនៅខេត្តសៀមរាប ឬអ្នកស្នើរសុំតាមរយៈក្រុមហ៊ុនភ្នាក់ងារកណ្តាលក៏បានដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ខាងមន្ទីរពេទ្យណាណា មានផ្តល់ជូនឯកសារសំរាប់ស្នើរសុំវីសាផងដែរ។


ទី៣៖ សេវាកម្មផ្សេងៗដូចជា កក់សណ្ឋាគារ និង រថយន្តធ្វើដំណើរ

    លោកអ្នកមិនបាច់បារម្ភនោះចំពោះទីតាំងកន្លែងស្នាក់នៅ ខាងមន្ទីរពេទ្យណាណា និង ធ្វើរៀបចំកក់សណ្ឋាគារដែលមានទីតាំងជិតមន្ទីរពេទ្យ និង កន្លែងកម្សាន្តផ្សេងៗដែលផ្តល់ភាពងាយសម្រាប់លោកអ្នកក្នុងការមកកាន់មន្ទីរពេទ្យ និង ដើរលេងលំហែកំឡុងពេលសម្រាក់ព្យាបាល ព្រមទាំងសេវាកម្មរថយន្តជូនទៅមកពីព្រលានយន្តហោះផងដែរ។



ទី៤៖ មកដល់ប្រទេសកូរ៉េ

    ពេលដែលលោកអ្នកមកដល់ប្រទេសកូរ៉េ ការពិគ្រោះយោបល់របស់លោកអ្នកនឹងចាប់ផ្តើមធ្វើឡើង ជាមួយការរៀបចំយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិកមន្ទីរពេទ្យរួមទាំងការបកប្រែភាសាខ្មែរផងដែរ។

    ជាដំបូងគឺត្រូវធ្វើពិគ្រោះយោបល់អំពីផ្នែកវះកាត់ដែលលោកអ្នកចង់បាន ក៏ដូចជាការណែនាំពន្យល់ពីដុកទ័រផ្ទាល់ផងដែរ។


        បន្ទាប់ពីធ្វើការពិគ្រោះយោបល់ និង ការប៉ាន់ស្មានលទ្ធផលវះកាត់រួច ខាងបុគ្គលិកនឹងជូនអ្នកទាំងអស់គ្នាទៅធ្វើការពិនិត្យសុខភាពមុនពេលចូលវះកាត់។ មន្ទីរពេទ្យកែសម្ផស្សណាណា ជាមន្ទីរពេទ្យដែលផ្តោតសំខាន់ទាំង សុវត្ថិភាព និង ប្រសិទ្ធភាពចំពោះលទ្ធផលវះកាត់ជាចម្បងចំពោះអតិថិជន។ ដូច្នេះហើយរាល់ភ្ញៀវរបស់មន្ទីរពេទ្យណាណាតែងទទួលបានទំនុកចិត្ត  និង ភាពជឿជាក់ជានិច្ច។


    បន្ទាប់ពីលទ្ធផលពិនិត្យសុខភាពចេញមក បញ្ជាក់ថាសុខភាពរបស់ភ្ញៀវគ្មានបញ្ហាអ្វី ហើយអាចធ្វើការវះកាត់បាន ខាងបុគ្គលិកនឹងជូនលោកអ្នកទៅបន្ទាប់វះកាត់។


    បន្ទាប់ពីវះកាត់រួចអ្នកទាំងអស់គ្នានឹងទទួលបានការតាមដានពិនិត្យលទ្ធផលដោយផ្ទាល់ពីដុកទ័រ និង ការថ្នេរ រួមទាំងសេវាកម្មព្យាបាលកាត់បន្ថយការហើមផងដែរ។

******************************
ដំណើរការនៃ ការវះកាត់កែសម្ផស្សរបស់លោកអ្នកត្រូវបានបញ្ចប់ រួចអ្នកអាចត្រឡប់ទៅផ្ទះវិញបាន ឬ អ្នកធ្វើការដើរកម្សាន្តនៅប្រទេសកូរ៉េមួយរយៈទៀតប្រសិនអ្នកមានពេល^^



ចង់ស្វែងរកកន្លែងកែសម្ផស្សដែលមានវេជ្ជបណ្ឌិតជំនាញ និងអាចផ្តល់ជូនទំនុកចិត្ត សុវត្ថិភាព និង ភាពជឿជាក់ សូមទំនាក់ទំនងមកកាន់មន្ទីរពេទ្យកែសម្ផស្សណាណា។

Facebook Page: @nanahospital.khmer
Instagram: @nanaps_cambodia
📲Tel/Telegram/WhatsApp: +82-10-3696-6601 




Comments