10 Steps Korean Skincare | មកដឹងពីតិចនិចថែទាំស្បែកទាំង10ជំហានដ៏ពេញនិយមនៅប្រទេសកូរ៉េ
បើនិយាយពីសម្ផស្សស្បែកមុខវិញ អ្នកណាដែលមិនថា មិនខ្វល់ខ្វាយនោះ? ផ្ទៃមុខគឺជាផ្នែកដ៏សំខាន់សម្រាប់មនុស្សម្នាក់ៗ ដូចសំនួរសាមញ្ញៗដែលភាគច្រើនតែងតែនិយមសួរថា នៅពេលជួបគ្នាដំបូង តើគេមើលអ្វីមុនគេ? ពិតណាស់ គឺមើលមុខមុនគេហើយ
មិនថាសម្រាប់ការរស់នៅប្រចាំថ្ងៃនោះទេ សូម្បីតែការចូលរួមកម្មវិធី ឬ សំភាសន៌ការងារក៏ដោយ។
ដូច្នេះហើយថ្ងៃនេះ Admin នឹងនាំអ្នកទាំងអស់គ្នា មកដឹងអំពីរបៀបថែទាំស្បែកមុខទាំង១០ជំហាន ដែលជនជាតិកូរ៉េទម្លាប់ធ្វើជាប្រចាំ។
1. Oil cleanser
បន្ទាប់ពីជូតសំអាតផ្ទៃមុខរួច Oil cleanser ឬហៅថាប្រេងសម្អាតមុខ គឺជំហានដំបូង ក្នុងការសំអាតបានយ៉ាងជ្រៅលើស្បែកមុខ
2. Foam cleanser
ជំហានទី២ គឺលាងសំអាតមុខម្តងទៀតជាមួយ Foamលាងមុខ ដោយច្របាច់Foamដាក់បាតដៃ រួចញីវាអោយឡើងពពុះ រួចយកមកម៉ាស្សាលើផ្ទៃអោយសព្វ បន្ទាប់មកលាងសំអាតចេញជាមួយទឹក។
3. Exfoliant
ជំហានទី៣ ការប្រើម៉ាសខាត់សម្រាប់ស្បែកមុខ ដើម្បីជម្រុះនូវកោសិកាដែលងាប់ ធ្វើស្បែកមុខទន់ភ្លឺរលោង និង មានសំណើម។ របៀបប្រើគ្រាន់តែយកម៉ាស់មកម៉ាស្សាលើផ្ទៃមុខថ្នមៗរួច 2នាទីក្រោយមកលាងសំអាតចេញជាការស្រេច។
4. Toner
Toner មានតួនាទីយកសារធាតុកង្វក់ដែលនៅសេសសល់លើផ្ទៃមុខរបស់អ្នក និង ធ្វើអោយកម្រិត pHនៃស្បែកមានតុល្យភាព។ ទោះជាយ៉ាងណាក៏ដោយToner ជ្រាបចូលក្នុងស្រទាប់ស្បែកដើម្បីជម្រះជាខ្លាញ់លើស្បែកមុខ ដូច្នេះហើយវាអាចធ្វើអោយស្បែកស្ងួត និង តឹង។ Tonerមួយចំនួន មានសារធាតុអាកុលផងដែរ ដូច្នេះហើយ លោកអ្នកគួរតែជ្រើសរើសប្រភេទផលិតផលដែលសមនឹងស្ថានភាពស្បែកមុខ។
5. Essence
Essence គឺជាជំហានដ៏សំខាន់បំផុតក្នុងការថែទាំស្បែក។ ផលិតផលនេះមុខងារ ២យ៉ាងក្នុងពេលតែមួយ វាផ្តល់អោយស្បែកមានសំណើមភ្លឺរលោង និង ជួយពន្លឿនដំណើរការកោសិកា។
6. Serum/ Ampoule / Booster
ជំហានមួយនេះមានតួនាទី ដោះស្រាយបញ្ហាស្បែកដូចជា ពន្យាភាពជ្រាវជ្រួញ កាត់បន្ថយស្នាមអ៊ុចខ្មៅ។
7. Put on a sheet mask
បន្ទាប់ពីប្រើប្រាស់ សេរ៉ូម រួច ការបិទបន្ទះម៉ាស់ជាជំហានបន្ទាប់ ដែលធ្វើអោយស្បែកមុខរបស់លោកអ្នកមានសំណើយកាន់តែខ្លាំង ដោយសារ ម៉ាស់បិទមុខ ប្រម៉ូលផ្តុំទៅដោយវីតាមីន និង សារធាតុរ៉ែមានប្រយោជន៏ជាច្រើន។
8. Eye Cream
ជាទូរទៅមនុស្សជាច្រើន តែងតែរំលងការប្រើប្រាស់ Eye Cream។ ប៉ុន្តែពួកគេមិនដឹងថា Eye Cream មានអត្ថប្រយោជន៌ជាច្រើននោះទេ ក្នុងការពារភាពជ្រីវជ្រួញ និង រង្វង់ខ្មៅ លើ និង ក្រោមត្របកភ្នែកជាដើម។
9. Moisturize
ការប្រើប្រាស់គ្រីមផ្តល់សំណើម គឺជាជំហានមួយដែលតួនាទី ឃាត់ឃាំង និង រក្សាប្រសិទ្ធភាពផលិតផលដែលបានប្រើប្រាស់ មុនជំហាន Moisturizeនេះ។ ប្រសិនបើអ្នកមានស្បែកមុខខ្លាញ់ សូមលាបគ្រីមផ្តល់សំណើម តិចៗលើផ្ទៃមុខ តែប្រសិនបើអ្នកមានស្បែកមុខស្ងួត សូមលាបគ្រីផ្តល់សំណើមអោយបានច្រើន។
10. SPF or Night Cream
ជំហានចុងក្រោយ គឺការប្រើគ្រីមការពារកំដៅថ្ងៃ នៅពេលថ្ងៃ ឬ គ្រីមលាប នៅពេលយប់។ គ្រីមការពារកំដៅមានតួនាទីចម្បងក្នុងការពារកាំរស្មីUV ពីព្រះអាទិត្យដែលបំផ្លាញកោសិកាស្បែករបស់អ្នក។ ចំណែកនៅពេលយប់ អ្នកអាចប្រើជាគ្រីម Night Cream ដើម្បីអោយស្បែកមុខភ្លឺរលោង
Comments
Post a Comment