តោះមកដឹងពីប្រភេទថ្នាំសន្តំ ឬ ថ្នាំសន្លប់ដែលគេប្រើប្រាស់ក្នុងអំឡុងពេលវះកាត់កែសម្ផស្ស!!
ការវះកាត់កែសម្ផស្សគឺជាវិធីសាស្ត្រមួយ ដែលមិនត្រឹមតែកែលំអអោយស្រស់ការតែស្រស់ស្អាតនោះទេ ថែមទាំងផ្តល់នូវភាពជឿជាក់ និង ទំនុកចិត្តផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ដំណើរការនៃការវះកាត់ក៏ជារឿងមួយដែលសំខាន់ សម្រាប់អ្នកដែលសម្រេចចិត្តធ្វើការវះកាត់។ ការវះកាត់កែសម្ផស្ស ប្រាកបដោយសុវត្ថិភាព គឺអ្វីដែលអ្នកស្រលាញ់សម្រស់គ្រប់រូបផ្តោតសំខាន់ទៅលើវាផងដែរ។
ស្តង់កែសម្ផស្សនៅប្រទេសកូរ៉េគឺគេតែងប្រើប្រាស់ថ្នាំសន្តំក្នុងអំឡុងពេលវះកាត់ ដែលមានប្រភេទថ្នាំសន្តំទាំងមានដូចជា General Anesthesia(ថ្នាំសន្លប់), Sleep Anesthesia ឬហៅម្យ៉ាងទៀតបានថា IV sedation (ថ្នាំសន្តំគេង), Local Anesthesia (ថ្នាំស្ពឹក)។ ហើយការប្រើប្រាស់ថ្នាំនេះផងដែរ អាស្រ័យទៅលើ ទំហំ និង ផ្នែកដែលត្រូវវះកាត់ផងដែរ។
តើហេតុអ្វីបានជាចាំបាច់ប្រើប្រាស់ថ្នាំទាំងនេះក្នុងកំឡុងពេលវះកាត់?
មានមូលហេតុចម្បងដែលចាំបាច់ត្រូវប្រើថ្នាំទាំងមានដូចជា ដើម្បីកាត់បន្ថយការឈឺចាប់ ភាពភ័យខ្លាច និង ការរអាករអួលអាក់រអួលក្នុងអំឡុងពេលវះកាត់ជាដើម។
តោះយើងមកដឹងអំពី ប្រភេទថ្នាំសន្តំទាំងនោះទាំងអស់គ្នា
តើអ្វីទៅគឺជាប្រភេទថ្នាំសន្លប់ General Anesthesia?
General Anesthesia គឺជាប្រភេទថ្នាំសន្លប់ដែលផ្តោតសំខាន់លើ ចំណុចកណ្តាលនៃប្រព័ន្ធរំញោចភាពភ័យរបស់មនុស្ស (ខួរក្បាល និង ខួរឆ្អឹង)។ ប្រព័ន្ធនៃភាពភ័យខ្លាចនៅត្រូវបាន បង្អាក់ដោយថ្នាំទាំងនេះ បន្ទាប់មកអ្នកជំងឺនឹងបាត់បងស្មារតី។ ដូច្នេះរាងកាយទាំងមូលរបស់អ្នកជំងឺ រួមទាំងសរសៃប្រសាទ និង មានអារម្មណ៌ឈឺចាប់នោះឡើយ។ ជាធម្មតាថ្នាំត្រូវបានស្រូបចូលតាមរបាំងផ្លូវដង្ហើម ឬ ផ្តល់តាមផ្លូវ ចាក់តាមសរសៃឈាម (IV) ។ អ្នកជំងឺដែលប្រើថ្នាំសន្លប់ទូទៅនឹង ការដកដង្ហើមដោយប្រើឧបករណ៍ដកដង្ហើមបញ្ចូលពីមាត់។
តើអ្វីទៅគឺជាប្រភេទថ្នាំសន្តំ Sleep Anesthesia?
ថ្នាំសន្តំ Sleep Anesthesia គឺជាប្រភេទថ្នាំសន្តំដែលប្រើស្រដៀទៅនៅ ថ្នាំសន្លប់ general anesthesiaដែរ ប៉ុន្តែវាមានកម្រិតតិចជាង។ របៀបបញ្ចូលថ្នាំទាំងនេះ នឹងឆ្លងកាត់តាមសរសៃឈាម វ៉ែ ឬ ហៅថា IV នឹងខុសគ្នាពី general anethesia ត្រង់ថ្នាំសន្តំ Sleep Anesthesia អ្នកជំងឺអាចដកដង្ហើមបានដោយខ្លួនឯងដោយប្រើឧបករណ៍ដកដង្ហើមបញ្ចូលពីមាត់ឡើយ ហើយអ្នកជំងឺនឹងគេងលកបានដូចធម្មតា។ អ្នកជំងឺនឹងមិនមានអារម្មណ៌ឈឺចាប់ និង ចងចាំអំពីដំណើរការនៃការវះកាត់នោះឡើយ ដោយសារការងងុយគេង។ ប៉ុន្តែសរសៃប្រសាទរបស់អ្នកជំងឺនៅតែមានចលនា និង អាចមានការឈឺចាប់បន្ទាប់ពីវះកាត់រួច។
តែទោះជាយ៉ាងណា ការប្រើប្រាស់ថ្នាំសន្តំ Sleep Anesthesia នោតែទាមទារអោយមានការប្រើឧបករណ៍ជំនួយដល់ការដកដង្ហើមស្រូបចូលអុកស៊ីសែន និង មានការត្រួតពិនិត្យជាប្រចាំនូវសញ្ញាសំខាន់ៗរបស់អ្នកជំងឺដោយគិលានុបដ្ឋាយិកា និង អ្នកឯកទេសប្រើថ្នាំសន្លប់ផងដែរ។
តើអ្វីទៅគឺជាប្រភេទថ្នាំស្ពឹក Local Anesthesia?
ថ្នាំស្ពឹក គឺជាប្រភេទថ្នាំ ដែលមានភាពស្រដៀងទៅនឹង ថ្នាំសន្លប់ និង ថ្នាំសន្តំដែរ តែវាកាន់តែមាន កម្រិតស្រាលជាង។ ឧទាហរណ៍ ប្រើប្រាស់សម្រាប់ការវះកាត់ភ្នែក និង ធ្មេញ ជាធម្មតាការចាក់ថ្នាំស្ពឹកក្នុងមូលដ្ឋាននឹង ផ្តល់ទៅតំបន់សរសៃប្រសាទដែលផ្តល់អារម្មណ៍ដល់ផ្នែកនោះនៃរាងកាយ។
តើអ្នកជំងឺដឹងខ្លួនបែបណាបន្ទាប់ពីប្រើថ្នាំសន្លប់រួច?
បន្ទាប់ពីការវះកាត់ត្រូវបានបញ្ចប់ ដុកទ័រនឹងការបន្ថយថ្នាំបរិមាណថ្នាំសន្លប់ ម្តងបន្តិចៗដើម្បីធ្វើអោយអ្នកជំងឹដឹងខ្លួនយឺត។ បន្ទាប់ពីអ្នកជំងឺដឹងខ្លួនរួច ករណីខ្លះអាចនិងមានភាពរវើរវាយ ពិបាកក្នុងការបើភ្នែក ដូច្នេះតម្រូវអោយអ្នកជំងឺទៅបន្ទប់សម្រាក ដើម្បីអោយអ្នកជំងឺបានធូរស្បើយ។
តើអ្នកជំងឺគួរតែប្រើថ្នាំសន្លប់មួយណា?
ក្នុងករណីវះកាត់ច្រមុះ និង ភ្នែក ភាគច្រើនគឺដុកទ័រ ជ្រើសរើសប្រើថ្នាំ សន្តំ Sleep Anesthesia និង ថ្នាំស្ពឹក Local Anesthesia។ ថ្នាំសន្តំ Sleep Anesthesia ត្រូវបានប្រើប្រាស់ក្នុងបំណង កាត់បន្ថយភាពភ័យខ្លាច និង ការឈឺចាប់ក្នុងអំឡុងពេលវះកាត់ និង ថ្នាំស្ពឹក Local Anethesia នឹងធ្វើការចាក់ទៅលើតំបន់វះកាត់ ដូច្នេះហើយវាធ្វើអោយស្ពឹក និង មិនមានអារម្មណនៅពេលវះ។
ចំណែកការប្រើប្រាស់ថ្នាំសន្លប់ទូទៅ Gernal Anesthesia ត្រូវបានកំណតការប្រើប្រាស់ដោយវេជ្ជបណ្ឌិតជំនាញ់ និង ភាគច្រើនប្រើសម្រាប់អ្នកវះកាត់ ឆ្អឹងទម្រង់មុខ ដើមទ្រូង និង បន្តឹងស្បែកមុខខ្នាតធំជាដើម។ មិនត្រឹមតែប៉ុណ្ណោះវាចាំបាច់អោយត្រូវមានវេជ្ជបណ្ឌិតជំនាញ់ខាងថ្នាំសន្លប់នៅអមជាមួយវេជ្ជបណ្ឌិតវះកាត់ ដើម្បីធានាបានថាស្ថានភាពអ្នកជំងឺមានលក្ខណៈធម្មតា និង អាចគ្រប់គ្រងបានផងដែរ។
តើចាំបាច់ត្រូវពិនិត្យសុខភាពដែរ?
សម្រាប់ការប្រើថ្នាំសន្លប់ ទាមទារអោយធ្វើពិនិត្យរាងកាយ និង ស្ថានភាពសុខភាពផងដែរ ម្យ៉ាងវិញទៀត ក៏ចាំបាច់អោយអ្នកជំងឺបង្ហាញប្រាប់អំពីប្រវត្តិជំងឺ និង ប្រវត្តិនៃការព្យាបាល ក៏ដូចជា បញ្ហាអាលាក់ហ្សុី ឬ ការប្រតិកម្មជាថ្នាំ របស់អ្នកជំងឺជាដើម។ ទាំងនេះដើម្បីបញ្ហាថាអ្នកជំងឺពុំមានបញ្ហាក្នុងអំឡុងពេលប្រើប្រាស់សន្លប់ និង ពេលវះកាត់ផងដែរ។
ចំពោះការពិនិត្យសុខភាព មុនប្រើប្រាស់ថ្នាំសន្លប់ទូរទៅ Gernal Anesthesia មានភាពស្មុគស្មាញជាង ថ្នាំសន្តំ ព្រោះអ្នកជំងឺត្រូវពិនិត្យឈាម សសៃឈាម ចង្វាក់បេះដូង (X-ray) សួតជាដើម។ ដើម្បីធានាបាននូវស្ថានភាពរាងកាយ និង មានសុខភាពល្អ ដើម្បីទទួលបានការវះកាត់ប្រាកបដោយសុវត្ថិភាព។
ឧទាហរណ៍៖ ប្រសិនបើអ្នកជំងឺមានប្រវត្តិជំងឺបេះដូងធ្ងន់ធ្ងរ សួរ និង បញ្ហាផ្សេងៗទៀតដែលអាចបង្កគ្រោះថ្នាក់ដល់ស្ថានភាពអ្នកជំងឺ។ ប្រសិនអ្នកជំងឺមានបញ្ហាទាំងនេះ ខាងវេជ្ជបណ្ឌិតមិនណែនាំអោយអ្នកជំងឺវះកាត់ភ្លាមៗនោះទេ និង អោយអ្នកជំងឺទទួលការព្យាបាលសិន ឬ មិនណែនាំអោយវះកាត់តែម្តងប្រសិនជាមានស្ថានភាពធ្ងន់ធ្ងរ។ ដូច្នេះហើយ យើងមិនអាចមើលស្រាលទៅលើថ្នាំសន្លប់នោះឡើយ។
មានមនុស្សភាគច្រើនយល់ថា ថ្នាំសន្តំ Sleep Anesthesia មានសុវត្ថិភាពជាង ថ្នាំសន្លប់ General Anesthesia តែតាមពិតមិនមែនបែបនេះឡើយ។
ការប្រើប្រាស់ថ្នាំសន្លប់ទាមទារអោយមានវេជ្ជបណ្ឌិតមានជំនាញច្បាស់លាស់ និង មានបទពិសោធន៌ក្នុងត្រួតពិនិត្យ និង ប្រើប្រាស់ថ្នាំសន្លប់បានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពដល់អ្នកជំងឺ។ ហើយការប្រើប្រាស់ថ្នាំសន្លប់ General Anesthesia នេះផងដែរ គឺត្រូវប្រើប្រាស់លើកអ្នកជំងឺដែលគួរតែប្រើប៉ុណ្ណោះ មិនមែនប្រើគ្រប់ការវះកាត់ឡើយ។
អរគុណសម្រាប់ការអានអត្ថបទមួយនេះ Admin សង្ឃឹមថាលោកអ្នកនិងចូលចិត្ត^^
ប្រសិនបើអ្នកទាំងអស់គ្នាចង់ស្វែងមន្ទីរពេទ្យកែសម្ផស្សដែលទាំង វេជ្ជបណ្ឌិតជំនាញខាងកែសម្ផស្សដែលមានវេជ្ជបណ្ឌិតជំនាញខាងផ្នែកសន្លប់ផងដែរនោះ Admin សូមណែនាំ មន្ទីរពេទ្យកែសម្ផស្សណាណា (NANA Plastic Surgery Hospital) ដែលមានទីតាំងនៅ ប្រទេសកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល កាងណាំ។ លោកអ្នកអាចទាក់ទងដើម្បីសាកសួរពីព័ត៍មានបាន តាមរយៈលេខទំនាក់ទំនងខាងក្រោម៖
Facebook Page: @nanahospital.cambodia
Instagram: @nanaphospital.cambodia
Telegram/WhatsApp: +82-10-3696-6601
Comments
Post a Comment