វះកាត់ច្រមុះនៅមន្ទីរពេទ្យណាណា

    ជំរាបសួរអ្នកទាំងអស់គ្នាដែលពេញនិយម និង ចង់ស្វែងយល់អំពីការវះកាត់កែសម្ផស្ស។ ថ្ងៃនេះមន្ទីរពេទ្យកែសម្ផស្សណាណា បង្ហាញអ្នកទាំងអស់គ្នាអំពីការវះកាត់កែសម្ផស្សផ្នែកច្រមុះ។

    ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដែលពេញនិយម និង ល្បីខាងផ្នែកឧស្សហ៍កម្មកែសម្ផស្សនៅក្នុងអាសុី មិនថាតែជនជាតិកូរ៉េទេ សូម្បីតែប្រទេសមួយចំនួនតាមតំបន់អឺរ៉ុប អាមេរិច និង អាសុីកណ្តាលក៏មានចំណាប់អារម្មណ៌ចំពោះការវះកាត់កែសម្ផស្សផងដែរ​។

មន្ទីរពេទ្យកែសម្ផស្សណាណា ទទួលបានការគាំទ្រពីអ្នកជំងឺជាច្រើន ទាំងស្រុក និង ក្រៅស្រុក។ ជាពិសេសការគាំទ្រជាច្រើនពីបងប្អូនខ្មែរយើង ដែលកំពុងបំពេញការងារក្នុងប្រទេសកូរ៉េ។

    ខាងក្រោមនេះរូបភាពពិតៗរបស់អ្នកជំងឺខ្មែរយើង ដែលមកទទួលការវះកាត់កែច្រមុះនៅមន្ទីរពេទ្យណាណា

  


    មុនពេលវះកាត់ច្រមុះរបស់ ប្អូនស្រីបានចាក់ភីល័ររយៈពេលជាង ២ឆ្នាំរួចមកហើយ ប៉ុន្តែភីល័រនោះនៅតែមិនរលាយ។ ដូច្នេះហើយមុនពេល ធ្វើការវះកាត់ គឺគាត់ត្រូវតែចាក់រំលាយភីល័រជាមុនសិន។ ក៏ប៉ុន្តែអ្វីគួរដែលគួរចាប់អារម្មណ៌នោះ បន្ទាប់ពីចាក់រំលាយហើយ គឺភីល័រនោះមិនរលាយអស់ទេ។ តែវាមិនជាបញ្ហាអ្វីនោះឡើយ វិជ្ជបណ្ឌិតឯកទេសវះកាត់ច្រមុះរបស់មន្ទីរពេទ្យណាណា និងជួយយកភីល័រដែលនៅសល់នោះចេញនៅពេលវះកាត់~~



    ប្អូនស្រីបានទទួលការពិគ្រោះយោល់ផ្ទាល់មួយទល់និងមួយជាមួយ លោកវិជ្ជបណ្ឌិតគីម ជាអ្នក
ឯកទេសវះកាត់ច្រមុះ ក៏ដូចជាពិគ្រោះអំពីទម្រង់ច្រមុះដែលប្អូនស្រីចង់បានផងដែរ។

    ជាក់ស្តែងទម្រង់ច្រមុះរបស់ប្អូនស្រីមានទំហំតូច និង កំពស់ខ្ទង់ទាប។ ចំពោះប្អូនស្រីផ្ទាល់ គឺគាត់ចង់បានទម្រង់ច្រមុះបែបធម្មជាតិ មិនខ្ពស់ពេក មិនទាបពេក បែបសាកសម ទៅនិង ទម្រង់របស់គាត់។



    រូបខាងលើនេះជារូបថតរបស់ប្អូនស្រីចាប់ពីថ្ងៃវះកាត់ រហូតដល់1ខែ។ ដូចអ្នកទាំងអស់គ្នាបានឃើញស្រាប់ហើយ បន្ទាប់ពីវះកាត់ហើយ ក្នុងកំឡុងពេល១សប្តាហ៍ លើច្រមុះដែលបានវះកាត់រួចមានបិទបន្ទះបង់(Nose Tape) និង ការដាក់សំឡីនិងក្នុងច្រមុះ(Merocel) ហើយសំឡីនេះផងដែរនឹងត្រូវធ្វើការយកចេញនៅថ្ងៃទី2 បន្ទាប់ពីធ្វើការវះកាត់រួច ចំពោះធ្នេរវិញនឹងកាត់ចេញ បន្ទាប់ពីវះកាត់បាន ៧ថ្ងៃ។ ក្រឡេកទៅមើលទម្រង់ច្រមុះរបស់ប្អូនស្រី ឃើញថាប្តូរទម្រង់កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។





    ត្រឹមតែរយៈពេល១ខែប៉ុណ្ណោះ ឃើញថាទម្រង់ច្រមុះរបស់ប្អូនស្រី ផ្លាស់ប្តូរទម្រង់ដោយ ខ្ទង់ច្រមុះខ្ពស់ជាងមុនដែលមានកំពស់សុីមេទ្រីជាមួយចុងច្រមុះស្រួច ដែលមើលទៅពិតជាសាកសមជាមួយនឹង ទម្រង់មុខរបស់គាត់។




    ច្រមុះរបស់ប្អូនស្រីបានវះកាត់ដោយលោកវិជ្ជបណ្ឌិត គីម អុីលហ្វាន់ (Dr. Kim Ilhwan) ដែលជាអ្នកឯកទេសវះកាត់កែសម្ផស្សលេខមួយផ្នែកវះកាត់កែច្រមុះ ភ្នែក ចាក់ខ្លាញ់មុខ និង វះកាត់បន្តឹងផ្ទៃមុខ។ ដុកទ័រ គីម មានបទពិសោធន៌ច្រើនយូរឆ្នាំ ផ្តល់ប្រឹក្សាយោបល់មួយទល់មួយផ្ទាល់ជាមួយអ្នកជំងឺយ៉ាងក្បោះក្បាយ មានភាពរួសរាយរាកទាក់ ជាពិសេសគាត់ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ពីសំណាក់បងប្អូនជនជាតិខ្មែរយើង។ តើអ្នកទាំងអស់គ្នាចង់បានសម្រស់ស្រស់ស្អាតដែរទេ? ឬ មានចំងល់អំពីការវះកាត់កែសម្ផស្ស?

    សូមអញ្ជើញមកកាន់មន្ទីរពេទ្យកែសម្ផស្សណាណាយើងខ្ញុំ ដើម្បីទទួលបានសម្រស់ដែលលោកអ្នកចង់បាន និង ការទទួលបានការពិគ្រោះយោបល់ជាមួយវិជ្ជបណ្ឌិតជំនាញរបស់យើងខ្ញុំ។





                   ចំពោះព័ត៍មានបន្ថែមសូមទាក់ទង់មកកាន់យើងខ្ញុំ



អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com

Comments