[វះកាត់ឆ្អឹងទម្រង់មុខ ] ការវះកាត់បង្រួមឆ្អឹងមុខដែលកំពុងពេញនិយមនៅប្រទេសកូរ៉េ

 Hello~ ជំរាប់សួរប្រិយមិត្តអ្នកអានទាំងអស់គ្នា^^

ជួបគ្នាម្តងទៀតហើយជាមួយនិង មន្ទីរពេទ្យណាណា


    ថ្ងៃនេះយើងមកមើលអំពីការវះកាត់កែទម្រង់ឆ្អឹងមុខម្តង។ សព្វថ្ងៃនេះមានមនុស្សជាច្រើនតែងតែប្រាថ្នាចង់បានទម្រងមុខស្លីម ឬក៏អាចហៅបានម្យ៉ាងទៀតថា ទម្រង់មុខ V-line ។ ចំពោះការវះកាត់នេះផងដែរ មិនថាតែមិត្តនារីៗទេ បុរសៗក៏អាចទទួលការវះកាត់នេះផងដែរ ដើម្បីទទួលបានជំនឿចិត្ត និង ភាពជឿជាក់ លើសម្ផស្សខ្លួនឯងនោះអី~~

  ឥឡូវនេះ ណាណា នឹងចែករំលែកអ្នកទាំងអស់គ្នានូវបទពិសោធន៍អ្នកជំងឺដែលបានមកវះកាត់កែទម្រង់ឆ្អឹងមុខ ដែលគាត់បានទទួលសម្រស់ទម្រង់មុខបែបធម្មជាតិ។

តោះមកមើលទាំងអស់គ្នាថាតើសម្រស់របស់គាត់ ស្រស់ស្អាតបែបណា



    សួរស្តីអ្នកទាំងអស់គ្នា!!! ខ្ញុំបានទៅទទួលការវះកាត់ផ្លាស់ប្តូរទម្រង់មុខនៅមន្ទីរពេទ្យកែសម្ផស្សណាណា។ បន្ទាប់ពីវះកាត់រួច មានមនុស្សជាច្រើន បានសួរខ្ញុំថាវះកាត់ឈឺឬទេ? ហើយវាគួរអោយខ្លាច ឬអត់? តើការវះកាតឆ្អឹងបែបនឹងអាចមានផលប៉ះពាល់ដែរ ឬអត់? និយាយទៅ គឹអ្នកនៅជុំវិញខ្លួន សួរច្រើនអំពីការវះកាត់នេះផងដែរ។ តោះឥឡូវ ខ្ញុំនិងប្រាប់អ្នកទាំងអស់គ្នា ហេតុអ្វីបានជាខ្ញុំសម្រាច់ចិត្តទទួលយកការវះកាត់ឆ្អឹងមុខ។

មូលហេតុចម្បង
    ខ្ញុំតែងតែមិនពេញចិត្តនិង ទម្រង់មុខដ៏ធំរបស់ខ្ញុំ ជាពិសេសរាល់ពេលដែល ចងសក់លើកឡើង ព្រោះមុខរបស់ខ្ញុំមើលទៅ មានទម្រង់ធំមិនដូចជាមនុស្សស្រីសោះ ដូច្នេះហើយពេលដែលខ្ញុំទៅណាមកណា តែងតែមិនមានភាពជឿជាក់លើខ្លួនឯង។ បន្ទាប់មកខ្ញុំបានសាកសួរ និង ស្វែងរកមន្ទីរពេទ្យកែសម្ផស្សនៅក្នុងប្រទេសកូរ៉េជាច្រើន ទីបំផុតខ្ញុំក៏សម្រេចចិត្តមកទទួលការព្រឹក្សាយោបល់នៅមន្ទីរពេទ្យកែសម្ផស្សណាណា។
    ជាដំបូងពេលដែលទៅដល់មន្ទីរពេទ្យ ខ្ញុំបានថតអុិចសារ៉េមើលឆ្អឹងទម្រង់មុខ មុនពេលចូលទៅពិគ្រោះយោបល់។ នៅពេលជួបដុកទ័រ គាត់បានផ្តល់ប្រឹក្សាយោបល់ និង ណែនាំខ្ញុំអំពីការវះកាត់យ៉ាងក្បោះក្បាយ។ បន្ទាប់ពីពិគ្រោះយោបល់ហើយ ខ្ញុំមានអារម្មណ៍ថាការសម្រេចចិត្តរបស់ខ្ញុំដែលជ្រើសរើសយក មន្ទីរពេទ្យណាណាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។ 


ថ្ងៃវះកាត់

    ទីបំផុតថ្ងៃវះកាត់បានមកដល់ ខ្ញុំមានអារម្មណ៍យ៉ាងមិចមិនដឹងទេ ភ័យផង អរផង តែវាមិនជាបញ្ហានោះទេ ព្រោះខ្ញុំបានសម្រេចចិត្តទទួលយកការវះកាត់នេះ ហើយខ្ញុំទុកចិត្តលើមន្ទីរពេទ្យណាណាផងដែរ~~

ក្រោយពេលវះកាត់

    រូបថតខាងលើនេះគឺជារូបបន្ទាប់ពីវះកាត់រួច។ រូបថតដែលនៅខាងឆ្វេងគឺជារូបក្នុងថ្ងៃដែលទើបតែចេញពីវះកាត់រួច ឃើញថាមានទុយោរដែលដុកទ័របានដាក់ដើម្បីបង្ហូរឈាមដែលនៅសល់ ហើយមុខរបស់ខ្ញុំក៏មានសភាពហើមផងដែរ ព្រោះនេះរឿងធម្មតាបន្ទាប់ពីការវះកាត់រួច^^។ ដុកទ័រក៏បានពន្យល់ខ្ញុំអំពីការហើម បន្ទាប់ពីការវះកាត់នេះ នឹងស្រកទៅវិញម្តងបន្តិចៗដោយខ្លួនឯង ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយ ខ្ញុំមិនការព្រួយបារម្ភអ្វីទាំងអស់។

សួរថាតើមានការឈឺចាប់ដែរឬទេ? ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា គ្មានការឈឺចាប់ទេ ពីព្រោះ ទាំងដុកទ័រ និង គលានុប្បដ្ឋាយការ នៅណាណា ពិតជាមានឯកទេសច្បាស់លាស់ទាំងការវះកាត់ និង ការព្យាបាលបន្ទាប់ពីវះកាត់រួច។ 

របៀបថែទាំបន្ទាប់ពីវះកាត់

*ស្អំបន្ទះត្រជាក់រយៈពេល ៣ថ្ងៃដើម្បី ជួយការពារកុំអោយមានការហើមខ្លាំង។

* ប្រើប្រាស់បន្ទះក្តៅអ៊ុនៗស្អំនៅថ្ងៃទី៤ បន្ទាប់ពីវះកាត់រួច ដើម្បីកាត់បន្ថយការហើម។

* សំអាតមាត់ធ្មេញដោយប្រើប្រាស់ទឹកខ្ពុលម៉ាត់ ១ថ្ងៃ ៣ដង ឬ រាល់ពេលក្រោយញុំាអាហាររួច      ពីព្រោះមួយសប្តាហ៌ដំបូងបន្ទាប់ពីវះកាត់មិនអាចប្រើច្រាស់ដុសធ្មេញបានទេ។

* ត្រូវពាក់បង់រុំមុខ ២៤ម៉ោង ក្នុងរយៈ៣ថ្ងៃដំបូង ចូលដល់ថ្ងៃទី៤ ត្រូវពាក់បងរុំមុខដូចគ្នា ក៏       ប៉ុន្តែអាចដោះវាបាននៅពេល ញុំា និង ដុះធ្មេញ។ ជាពិសេសនៅពេលដែលមានអារម្មណ៌ថារឹបខ្លាំងអាចសំរាកពាក់វាក្នុងរយៈពេលខ្លី ហើយចាំពាក់វិញ។

* ចំពោះការញុំាវិញ គឺត្រូវញុំារបស់ទន់ៗ និង គ្មានជាតិហឹលរយៈពេល ១ខែកន្លះ


ថ្ងៃទី ៣ និង ទី៤ បន្ទាប់ពីវះកាត់រួច

    ខ្ញុំអាចធ្វើចលនាបានធម្មតា ដោយគ្មានការលំបាកអ្វីនោះទេ។ ចំពោះបង់រុំបន្តឹងវិញ គឺត្រូវពាក់ជាប់ ២៤ម៉ោង រយៈពេល៣ថ្ងៃ។ ចូលដល់ថ្ងៃទី៤ ខ្ញុំអាចដោះបង់ចេញនៅពេលដែល មានអារម្មណ៌ថារឹបខ្លាំង តែមិនមែនមានន័យថាដោះវាចេញរហូតទេ គឺសំរាកក្នុងការពាក់វា រយៈពេលខ្លីហើយត្រូវតែពាក់វិញ ព្រោះដោសារបង់រុំនេះមានតួនាទីជួយបង្រួមទម្រង់មុខអោយមានរូបរាងស្លីម^^។ ហើយចំពោះការហើមផងដែរ ក៏ចាប់ផ្តើមស្រកម្តងបន្តិចៗ


ក្រោយពេលវះកាត់៧ថ្ងៃ

    ត្រឹមតែរយៈពេល៧ថ្ងៃ ការហើមលើផ្ទៃមុខរបស់ខ្ញុំគឺស្រកបានច្រើនមែនទែន~~
ផ្ទៃមុខរបស់ខ្ញុំចាប់ផ្តើមចេញរូបរាងស្អាត មិនធំដូចពីមុនឡើយ។ ហើយថ្ងៃនេះផងដែរខ្ញុំបានមកមន្ទីរពេទ្យដើម្បី មកកាត់ធ្នេរដែលនៅកៀនជើងសក់ ក៏ដូចជានៅក្នុងមាត់ផងដែរ។ ចំពោះការលុបលាងមុខវិញ ក៏ត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ដោយសារតែធ្នេរទើបតែកាត់ចេញ។ មិត្តរបស់ខ្ញុំបានសួរខ្ញុំថា តើនៅពេលកាតថ្នេរ ឈឺដែរឬអត់?
                             អត់ទេ គឺមិនមានការឈឺចាប់អ្វីទាំងអស់^^


ថ្ងៃទី១៤ បន្ទាប់ពីវះកាត់

    ខ្ញុំបានទៅមន្ទីរពេទ្យដើម្បីទទួលការតាមដាន និង ពិនិត្យពីដុកទ័រ។ ហើយចំពោះការហើមវិញ គឺឃើញថាស្រកបានជាង៦០%ហើយ រីឯស្នាមធ្នេរកៀនសៀតថ្កាវិញក៏ចាប់ផ្តើមក្រៀមដែរ​ ដូចអ្វីដែល ដុកទ័រពន្យល់ណែនាំអញ្ចឹង។



ថ្ងៃទី២៥ បន្ទាប់ពីវះកាត់
    ចង់ប្រាប់អ្នកទាំងអស់គ្នាថា ទម្រង់របស់ខ្ញុំចាប់ផ្តើមចេញរូបរាងV-line ស្លីមហើយ^^ ចំពោះការហើមឃើញថាស្រកបាន ៨០%ឯណោះ។ តើអ្នកទាំងអស់គ្នាឃើញដែរឬទេ? ពេលខ្ញុំលើកសក់ចង់ឡើង ទម្រង់មុខរបស់ខ្ញុំលែងធំដូចមុនហើយ~~


១ខែ កន្លះបន្ទាប់ពីវះកាត់

    មកដល់ថ្ងៃនេះ ការហើមរបស់ខ្ញុំស្រកស្ទើរតែអស់ហើយ ហើយចំពោះការញុំាវិញ គឺខ្ញុំអាចញុំាបានធម្មតាវិញហើយ។ ពីដើមឡើយចំពោះលទ្ធផលវិញខ្ញុំមិនសូវជារំពឹងប៉ុន្មានទេ ក៏ប៉ុន្តែមកដល់ពេលនេះគឺឃើញថា លទ្ធផលបន្ទាប់ពីវះកាត់រួចរបស់ខ្ញុំពិតជា ល្អស្មានមិនដល់ និយាយតាមត្រង់ទៅ ខ្ញុំពិតជាពេញចិត្តមែនទែន។ ពេលនេះខ្ញុំអាចចង់សក់លើកឡើង និង ទៅណាមកណាដោយមានទំនុកចិត្ត និងលែងបារម្ភអំពីបញ្ហាឆ្អឹងមុខធំដូចពីមុនទៀតឡើយ។ ឥឡូវនេះផ្ទៃមុខរបស់ខ្ញុំ ស្អាតជាមុន សមជាមនុស្សស្រីហើយ^^។

    អ្នកណាខ្លះដែលភ័យខ្លាចអំពីការវះកាតឆ្អឹងមុខ? តោះមកអាចអត្ថបទនេះ អ្នកនិងទទួលបានព័តមានខ្លះអំពីការវះកាត់ និង លែងខ្លះការវះកាតហើយ^^។ ពីព្រោះដោយសារការវះកាត់នៅមន្ទីរពេទ្យណាណាពិតជាមានសុវត្ថិភាព និង ទំនុកចិត្ត ដូច្នេះហើយគ្មានអ្វីត្រូវខ្លាចឡើយ។


💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢

សូមអរគុណ ♥

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

Comments