NANAវះកាត់កែសម្ផស្សស្ទាយបុរស: មិនមែនចំពោះតែនារីៗទេ បុរសៗក៏អាចវះកាត់ដើម្បីទទួលបានសម្រស់ស្រស់សង្ហាបានដែរ
Hello!!! សួរស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះជួបគ្នាម្តងទៀតហើយ^^ ចង់ដឹងទេតើថ្ងៃនេះខាងមន្ទីរពេទ្យកែសម្ផស្សណាណា នឹងនាំអ្នកទាំងអស់គ្នាមកមើលការវះកាត់ផ្នែកអ្វីដែរ? ពិតណាស់ថ្ងៃគឺខុសពីរាល់ដង^^។
ជាធម្មតាយើងធ្លាប់បានដឹងស្រាប់ហើយ ការវះកាត់កែសម្ផស្សកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ ជាពិសេសចំពោះមិត្តនារីៗតែម្តង ក៏ប៉ុន្តែមិនត្រឹមតែចំពោះមិត្តនារីប៉ុណ្ណោះទេ បុរសៗក៏អាចវះកាត់ កែសម្ផស្ស ដើម្បីទទួលបានសម្រស់ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់បានដែរ។ ដូច្នេះហើយថ្ងៃនេះយើងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើល កាវះកាត់កែសម្ផស្សស្ទាយបែបបុរស របស់អ្នកជំងឺណាណាម្តង^^។
សួរស្តីបាទ! ថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងគ្នាអំពីបទពិសោធន៍ការវះកាត់របស់ខ្ញុំនៅមន្ទីរពេទ្យណាណា។ បើនិយាយពីរឿងសម្រស់វិញអ្នកណាៗក៏ចង់ស្អាតដែរមិនអញ្ជឹង? ពេលខ្ញុំនិយាយថាចង់វះកាត់កែសម្ផស្សអ្នកដែលនៅជុំវិញខ្លួន ជាពិសេសមិត្តភ័ក្តរបស់ខ្ញុំតែម្តង ពួកគាត់បាននិយាយថា ប្រុសសោះចង់ទៅកែសម្ផស្សអីណា~។ តែវាមិនជាបញ្ហាសម្រាប់ខ្ញុំនោះទេ ព្រោះវាជាសេចក្តីសុខរបស់ខ្ញុំ ណាមួយសម័យនេះទៅហើយ អ្នកណាៗក៏ចង់ស្អាតដែរ។
នេះជារូបថត នៅពេលដែលខ្ញុំបានមកពិគ្រោះយោបល់អំពីការវះកាត់នៅមន្ទីរពេទ្យណាណា។ គ្រាន់តែមើលរូបថតខ្ញុំក៏ដឹងដែរ ថាខ្ញុំពិគ្រោះយោបល់វះកាត់ផ្នែកអ្វី។ បាទ នោះគឺវះកាត់ច្រមុះ ព្រោះដូចអ្នកទាំងអស់គ្នាបានឃើញស្រាប់ហើយ បញ្ហាច្រមុះរបស់ខ្ញុំ មានទម្រង់ធំវែង ស្បែកច្រមុះក្រាស់និង មានគល់ច្រមុះធំ។ ដូច្នេះហើយ បន្ទាប់ពីពិគ្រោះយោបល់រួច ខ្ញុំបានសម្រេចចិត្តធ្វើការវះកាត់នៅ ២សប្តាហ៌បន្ទាប់។
ថ្ងៃនេះ គឺជាថ្ងៃវះកាត់របស់ខ្ញុំ និយាយអោយត្រង់ទៅ ខ្ញុំមានអារម្មណ៌ ភ័យ និង ខ្លាចតិចតួចដែរ ពីព្រោះ វាជាការវះកាត់លើកដំបូងរបស់ខ្ញុំ ប៉ុន្តែដោយសារ ដុកទ័រនៅមន្ទីរពេទ្យណាណា មានជំនាញច្បាស់លាស់ មានបទពិសោធន៌ច្រើនឆ្នាំ ធ្វើការព្រឹក្សាយោបល់ក្បោះក្បាយ ថែមទាំងទទួលបានការគាំទ្រពីអ្នកជំងឹផ្សេងៗទៀតផងដែរ ដូច្នេះហើយ ខ្ញុំមានទំនុកចិត្ត និង ជឿជាក់លើកដុកទ័ររបស់មន្ទីរពេទ្យណាណា។
ការវះកាត់របស់ខ្ញុំនៅថ្ងៃនេះផងដែរ ដុកទ័របានណែនាំដូចជា៖
១. វះកាត់ខ្ទង់ច្រមុះដាក់សុីលីកូន និង កាត់កំពកខ្ទង់ដើម្បីអោយមានរាងច្រមុះស្លីមខ្ពស់ស្អាត ចំណែកឯ ចុងច្រមុះវិញគឺវះកាត់កែតម្រូវឆ្អឹងខ្ចីខាងក្នុង និង បន្ថែមឆ្អឹងខ្ចីស្លឹកត្រចៀក ដើម្បីលើកចុងច្រមុះអោយខ្ពស់ស្រួច អោយសមទៅនឹងខ្ទង់ ស្ទាយបែបបុរស។
២. វះកាត់ភ្នែក ចំពោះវិធីសាស្ត្រនៃការវះកាត់ គឺតាមបែបរបៀបកឹបត្របកភ្នែកពីរជាន់ នឹងចងតំរង សាច់ដុំ ដើម្បីអោយទម្រង់ភ្នែកស្មើរគ្នា បើកស្រឡះ ជាមួយនិងខ្សែត្របកភ្នែកពីរជាន់។
សំនួរសួរថាតើការវះកាត់មានការឈឺចាប់ដែរអត់? ខ្ញុំចង់ប្រាប់អ្នកទាំងគ្នាថាគឺ អត់មានអារម្មណ៍ថាឈឺឡើយ។ ដុកទ័រក៏បានពន្យល់ណែនាំអំពី អាការៈបន្ទាប់ពីការវះកាត់រួច ដែលមានដូចជាមានការហើមជាំជាដើម។ និយាយទៅចាប់តាំងពីវះកាត់រួច និង កំឡុងពេលសម្រាកព្យាបាល រហូតដល់ជាសះស្បើយមិនមានការឈឺចាប់ឡើយ ប៉ុន្តែអ្វីដែលពិបាកតិចតួចសំរាប់ខ្ញុំបន្ទាប់ពីរកាត់រួចរយៈពេល ២ថ្ងៃ ត្រូវដកដង្ហើមតាមមាត់ ដោយសារនៅក្នុងរន្ធច្រមុះមានសំឡី។ ដល់ថ្ងៃទី2បន្ទាប់ពីវះកាត់រួច ខ្ញុំបានទៅមន្ទីរពេទ្យម្តងទៀតដើម្បីដកសំឡីចេញ។
នៅថ្ងៃទី៧ បន្ទាប់ពីវះកាត់រួច ខ្ញុំបានត្រលប់មកកាន់មន្ទីរពេទ្យម្តងទៀត ដើម្បីធ្វើការកាត់ចេស្ឋច្រមុះ ក្រោយត្រចៀក និង បកបង់រុំចេញ។ មុនពេលកាត់ធ្នេរចេញខ្ញុំគិតថា វាប្រហែលជាឈឺហើយ តែតាមពិតទៅ អត់មានឈឺអ្វីបន្តិចឡើយ។ បន្ទាប់មកដុកទ័រមកពិនិត្យយ៉ាងយកចិត្តទុកដាក់មើលច្រមុះ និង ភ្នែករបស់ខ្ញុំផ្ទាល់ គាត់ប្រាប់ខ្ញុំថា លទ្ធផលនៃការវះកាត់របស់ខ្ញុំគឺ ល្អណាស់។ ^^
បើរាប់មកដល់ថ្ងៃនេះ ខ្ញុំវះកាត់បាន ៣០ថ្ងៃហើយ^^។ ឃើញថាផ្ទៃមុខរបស់ត្រលប់សភាពធម្មតា ហើយការហើម និង ជាំ ស្រកបានជាង ៩០%ហើយ។ ខ្ញុំចេញទៅខាងក្រៅ ណាត់ជួបមិត្តភ័ក្ត ពួកគេបានសរសើរថា ខ្ញុំស្អាតសង្ហាជាងមុន ហើយខ្ញុំក៏ទទួលស្គាល់ការពិតដែរ។ ពីព្រោះមិនមែនតែមិត្តភ័ក្តរបស់ខ្ញុំឡើយ សូម្បីតែអ្នកស្គាល់គ្នា និង អ្នកធ្វើការជាមួយគ្នាក៏សរសេីរពីលទ្ធផលនៃការវះកាត់របស់ខ្ញុំដែរ។ ឥឡូវនេះ ខ្ញុំចាប់ផ្តើមមានទំនុក និង ភាពជឿជាក់ចិត្តលើខ្លួនឯង ជាពិសេសខ្ញុំពិតជាពេញចិត្តនូវការសម្រេចចិត្តរបស់ខ្ញុំមែនទែន ដែលសម្រេចចិត្តជ្រើសរើសមន្ទីរពេទ្យកែសម្ផស្សណាណា។
សូមអរគុណ ♥
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
Comments
Post a Comment