Visit to Gangnam: កន្លែងពេញនិយមសំរាប់ទេសចរបរទេសនៅទីក្រុង កាងណាម ប្រទេសកូរ៉េ
ការធ្វើរដំណើរកំសាន្តទាំងក្នុងប្រទេស និង ក្រៅប្រទេសជាក្តីប្រាថ្នារបស់មនុស្សគ្រប់វ័យ ជាពិសេសនៅថ្ងៃឈប់សំរាក ឬ នៅពេលពួកគេចង់ចំណាយពេលវេលាសម្រាប់ខ្លួនឯង។ ដូច្នេះហើយថ្ងៃនេះAdmin នឹងណែនាំអ្នកទាំងអស់គ្នាមកស្គាល់កន្លែងល្បីៗ ដែលទេសចរបរទេសភាគច្រើន ពេញនិយមមកកំសាន្តនៅក្នុង ប្រទេសកូរ៉េខាងត្បូង។ ប្រទេសកូរ៉េជាប្រទេសមួយដែលមានទីតាំងស្ថិតនៅតំបន់អាសុីបូព៍ា ដែលមានព្រំប្រទល់ជាប់ ប្រទេសកូរ៉េខាងជើង និង ប្រទេសជប៉ុនដែលខ័ណ្ឌចែកដោយសមុទ្រ ដែលមានទីក្រុងសេអ៊ូល។
ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយ ប្រទេសកូរ៉េខាងត្បូងជាប្រទេសមួយដែលកំពុងមានប្រជាប្រិយភាពខ្លាំងខាងក្រុមតន្ត្រី Kpop K-drama TV-program និង ខ្សែរភាពយន្តជាដើម។ មិនត្រឹមតែប៉ុនណ្ណោះទេ ចំពោះវិស័យទេសចរណ៌វិញក៏កំពុងកើនឡើងគួរអោយកត់សម្គាល់ផងដែរ។ ដោយសារតែមានតំបន់ទេសចរច្រើនដែលកំពុងពេញនិយម ដូច្នេះហើយAdmin នឹងណែនាំតំបន់ដែលកំពុងពេញនិយមទាំងភ្ញៀវទេសចរក្នុងស្រុក និង ក្រៅប្រទេស ចំនួន ៥កន្លែង ក្រុងកាងណាំ (Gangnam City)។
តើអ្នកទាំងអស់គ្នានៅចាំបានទេ ក្នុងពាក់កណ្តាលឆ្នាំ២០១២ មានបទចម្រៀងមួយបទដែលមានចំណងជើងថា Gangnam Style បានដែរឬទេ?^^
ទី១ COEX-Mall
COEX-Mall ជាផ្សារទំនើបក្រោមដី ដែលមានទីតាំងក្នុងបរិវេណ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកកូរ៉េ ហៅថា(Korea World Trade Center) ជាកន្លែងលក់របស់របរជាច្រើន ទាំងរបស់ម៉ាកយីហោជាតិ និង អរន្តរជាតិ រោងកុន ភោជនីយដ្ឋាន ជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេ ទីនោះមានសាលប្រគុំតន្ត្រី សារមន្ទីរគីមឈី និង អាងចិញ្ចឹមត្រីក្រោមដីដែលមានទិដ្ឋភាពស្រស់ស្អាត និងពេញនិយមសម្រាប់អ្នកដែលចូលចិត្តថតរូបផងដែរ។
ទី២ មន្ទីរពេទ្យកែសម្ផស្សនៅកាងណាំ Plastic Surgery Hospital in Gangnam
នៅកាងណាំ(Gangnam)មានកន្លែងទេសចរកំសាន្ត និង កន្លែងទិញអីវ៉ាន់ជាច្រើនមែនពិត ក្នុងនោះមន្ទីរពេទ្យកែសម្ផស្សក៏កំពុងពេញនិយមសម្រាប់ទេសចរអរន្តជាតិផងដែរ ដែលពួកគេភាគច្រើនមកធ្វើទេសចរក្នុងពេលតែមួយ ជាមួយការវះកាត់សម្ផស្ស។ ទោះបីជាមន្ទីរពេទ្យកែសម្ផស្សមានច្រើននៅក្នុងក្រុងកាំណាមមែន ចំពោះភ្ញៀរបរទេសតែងព្រួយបារម្ភអំពី ភាសា និង ការជ្រើសរើសមន្ទីរពេទ្យមួយមានណាដែលធ្វើអោយពួកគេទុកចិត្តបាន។ ក្នុងក្រុងកាំណាមមានមន្ទីរពេទ្យមួយកន្លែងដែលកំពុងពេញនិយមទាំងអ្នកជំងឺក្នុងស្រុក និង ក្រៅស្រុក នោះគឺមន្ទីរពេទ្យកែសម្ផស្សណាណា (NANA Plastic Surgery Hospital)។ ជាមន្ទីពេទ្យដែលទទួលការគាំទ្រច្រើនពីអ្នកជំងឺបរទេស នៅក្នុងនោះក៏មានបងប្អូនខ្មែរយើងផងដែរ។
[រូបភាពអ្នកជំងឺដែលបានមកទទួលការវះកាត់កែសម្ផស្ស]
[សកម្មភាពក្នុងបន្ទប់វះកាត់]
[ការរួសរាយរាក់ទាក់រវាងដុកទ័រ និង អ្នកជំងឺ]
[អ្នកជំងឺខាងបែកអុឺរ៉ុប]
[អ្នកជំងឺខាងបែកអាសុី]
[ ប្រជុំទៅដោយវិជ្ជបណ្ឌិតជំនាញខាងផ្នែកវះកាត់កែសម្ផស្ស ]
ខាងមន្ទីរពេទ្យណាណាមានសេវាកម្មកែសម្ផស្សច្រើនផ្នែក និង ការព្យាបាលស្បែកគ្រប់ប្រភេទ ជាពិសេសគឺមានសេវាកម្មបកប្រែជាច្រើនភាសា និង ការពិគ្រោះយោបល់ផ្ទាល់ជាមួយដុកទ័រដោយមិនគិតថ្លៃ ហើយចំពោះអ្នកដែលមកពីក្រៅស្រុកផងដែរ ខាងមន្ទីរពេទ្យក៏មានសេវាកម្មកក់កន្លែង ស្នាក់នៅ និង រថយន្តទៅមកពីព្រលានយន្តហោះផងដែរ។
ទី៣ Korean Entertainment Companies
ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់វិស័យ Kpop នៅប្រទេសកូរ៉េខាងត្បុងកំពុងមានភាពល្បីល្បាញ និង មានការគាំទ្រពីអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេស។ ចំពោះអ្នកដំណើរកំសាន្តដែលស្រលាញ់ Kpop ពួកគេមក ក្រុងកាងណាម គឺមិនដែររំលង Korean Entertainment Companies ឡើយ។ ជារើយៗក៏មានតារាកូរ៉េ ឆ្លងកាត់ និង ទិញអីវ៉ាន់នៅទីនោះផងដែរ ថាមិនត្រូវអ្នកមានសំណាង ប្រហែលជាបានឃើញពួកគេផ្ទាល់ក៏ថាបាន។^^
ទី៤ ហាងមាន់បំពង Kyochon Chicken
Kyochon Chicken ជាហាងមាន់បំពងដែលល្បីរបស់ប្រទេសកូរ៉េ ដែលប្រជាជនកូរ៉េភាគច្រើនចាត់ទុកថា ជាKFCរបស់កូរ៉េ តែរស់ជាតិវិញមិនដូច KFCឡើយ វាជាប្រភេទមាន់បំពងរស់ជាតិបែបអាហារកូរ៉េ និង ពេញនិយមសំរាប់ជនជាតិកូរ៉េផងដែរ។ Kyochon Chicken មានសាខាច្រើនកន្លែងក្នុងប្រទេសកូរ៉េ ហើយសាខាដែលល្បីបំផុតគឺនៅក្រុងកាំងណាមតែម្តង។
ទី៥ Garosu-gil
បន្ទាប់ពីកន្លែងមានអាហារឆ្ងាញ់ៗ ហាងកាហ្វេក៏ជាកន្លែងមួយដែលមានប្រជាប្រិយភាពដែរ។ ប្រសិនបើអ្នកមកទស្សនាប្រទេសកូរ៉េ អ្នកនឹងភ្ញាក់ផ្អើលដោយសារតែមានហាងកាហ្វេគ្រប់ទីកន្លែង។ លើពីនោះផងដែរ តំបន់ដែលមានហាងកាហ្វេច្រើន និង មានការពេញនិយមគឺនៅកាងណាម ដែលមានតំបន់មួយឈ្មោះថា Garosu-gil។ Garosu-gilគឺជា តំបន់ដែលមានហាងកាហ្វេស្រស់ស្អាត ជាមួយនឹងបរិយាកាសដ៏ល្អ។ ពាក្យថា Garosu-gil មានន័យថា "ផ្លូវដែលមានដើមឈើ" ពីព្រោះតាមដងផ្លូវនៅទីនោះមានដើមឈើម្យ៉ាងដែលហៅថា Ginkgo បូករួមទាំងហាងកាហ្វេដែលការដេរគ័រស្រស់ស្អាត និងមានការតាំងពិព័ណ៍របស់របរជាច្រើនទៀត នេះហើយគឺជាចំណុចពិសេសដែលធ្វើអោយ ភ្ញៀវទេសចរជាច្រើននិយមទៅកន្លែងនោះ។
********************************************************
យ៉ាងមិចដែរអ្នកទាំងអស់គ្នាបន្ទប់ពីអានរួច តើមានអារម្មណ៌ចង់មកកំសាន្តនៅប្រទេសកូរ៉េដែលឬអត់?^^ ជាក់ស្តែងកន្លែងកំសាន្តនៅក្នុងក្រុងកាំងណាម ប្រទេសកូរ៉េមានច្រើនណាស់ តែថ្ងៃនេះAdmin ណែនាំតែប៉ុណ្ណឹងសិនទេ។ ពេលក្រោយAdminនឹងនាំនូវអ្វីប្លែកៗមកបង្ហាញអ្នកទាំងអស់គ្នា ដូច្នេះហើយ សូមរង់ចាំនៅអត្ថបទបន្ទាប់ទៀតណា។
សូមអរគុណ ♥
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
Comments
Post a Comment