[Asian Breast Augmentation]: ទំហំដើមទ្រូងដែលនារីៗគ្រប់រូបប្រាថ្នា

 សួរស្តីអ្នកទាំងអស់គ្នា^^

ថ្ងៃនេះ Admin ត្រឡប់មកវិញម្តងទៀតដោយនាំមកនូវបទពិសោធន៌អ្នកជំងឺដែលបានវះកាត់កែសម្ផស្សនៅមន្ទីរពេទ្យណាណា។ ចង់ដឹងទេថាគឺការវះកាត់ផ្នែកអ្វី?

មនុស្សស្រីគ្រប់រូបតែប្រាថ្នាចង់បានដើមទ្រូងស្អាតមានភាពទាក់ទាញ តែពេលខ្លះធម្មជាតិមិនអោយពួកគេបានដូចចិត្តឡើង អ្នកខ្លះមានសំណាងទទួលបានទំហំ ធំ ស្អាតពីកំណើត តែអ្នកខ្លះវិញមិនអញ្ជឹងឡើយ។ ក៏ប៉ុន្តែសម័យនេះហើយ ទោះបីជាទំហំមិនធំ រូបរាងមិន ស្អាត ឬ មានចំណុចណាខ្វះខាតគឺ អាចផ្លាស់ប្តូរបានណា^^

តោះឥឡូវនេះកុំអោយខាតពេលយូរ មកជួបជាមួយអ្នកជំងឺវះកាត់ដើមទ្រូងនៅមន្ទីរពេទ្យណាណាទាំងអស់គ្នា

សួរស្តីចាស៎ អ្នកណាខ្លះដែលដូចខ្ញុំ មានដើមទ្រូងតូចពីកំណើត ទៅណាមកណាគេបង្អាប់ថា ថ្នល់ជាតិ និង ពងទាចៀន អ្នកខ្លះថាខ្ញុំមិនមែនមនុស្សស្រីទេ។ បើសិនអ្នកទាំងអស់គ្នាជាខ្ញុំវិញមានអារម្មណ៍យ៉ាងម៉េចដែរ? ចំពោះខ្ញុំវិញមិនខឹងនឹងគេទេ តែអន់ចិត្តនឹងខ្លួនឯងច្រើនជៀង។ បើធម្មជាតិរបស់យើងមិនមានអំណោយទាន អញ្ជឹងយើងមានតែកែខ្លះៗដោយខ្លួនឯង។ ដូច្នេះហើយខ្ញុំចាប់ផ្តើមមានគំនិតចង់វះកាត់ដើមទ្រូង ខ្ញុំបានដើរសាកសួរព័ត៍មានជាច្រើនពីមិត្តភ័ក្រ អំពីការវះកាត់ពង្រីកដើមទ្រូង ហើយពួកគេក៏ណែនាំមន្ទីរពេទ្យកែសម្ផស្សណាណាអោយខ្ញុំ ព្រោះមានអ្នកទៅកែសម្ផស្សច្រើន ហើយថែមទាំងវិជ្ជបណ្ឌិតជំនាញទៀតផង ខ្ញុំលឺបែបនឹងហើយក៏ស្វែងរកបន្ថែមតាមបណ្តាញសង្គម Facebook tiktok និង អុីនស្តាក្រាម ដើម្បីទទួលបានព័ត៍មាន។ បន្ទាប់មកខ្ញុំក៏បានខលទៅមន្ទីរពេទ្យដើម្បីណាត់ជួបពិគ្រោះយោបល់។

ឥឡូវនេះខ្ញុំបានមកដល់មន្ទីរពេទ្យណាណា បើនិយាយសេវាកម្មគឺល្អមែនទែន មានបុគ្គលិករួសរាយរាក់ទាក់ចាំទទួល ហើយមានសេវាកម្មបកប្រែច្រើនភាសាទៀត។ ពេលមកដល់ទើបដឹងថាមន្ទីរពេទ្យណាណាពិតជាមានការគាំទ្រពីអ្នកជំងឺជាច្រើន មិនត្រូវតែមានអ្នកជំងឺជនជាតិកូរ៉េទេ ចំណែកឯអ្នកជំងឺបរទេសគឺមានចម្រុះជាតិសាសន៌តែម្តង ហើយអ្វីដែលគួរអោយកោតសរសើរនោះគឺមានបុគ្គលិកចាំបកប្រែជាច្រើនភាសាថែមទាំងផង។

តើអ្នកទាំងអស់គ្នាចង់ដឹងទេថាខ្ញុំនិងពិគ្រោះយោល់ជាមួយដុកទ័រមួយណាដែរ? ប្រសិនបើអ្នកទាំងអស់គ្នានិយមតាមដានអំពីការវះកាត់កែសម្ផស្សតាមរយៈ យូធូបរបស់មន្ទីរពេទ្យណាណាប្រហែលជាស្គាល់គាត់ហើយ ព្រោះមុនពេលខ្ញុំមកទីនេះ ខ្ញុំក៏បានមើលយូធូបរបស់មន្ទីរពេទ្យណាណាដែរ^^

[លោកដុកទ័រ គីម អុឹយកន់ (Kim Eui Gun) អ្នកឯកទេសវះកាត់ផ្នែកដើមទ្រូង]

បន្ទាប់ពីខ្ញុំបានពិគ្រោះយោបល់ផ្ទាល់ជាមួយលោកដុកទ័រ គីម ហើយខ្ញុំពិតជាធ្វើអោយខ្ញុំមានទំនុកចិត្តខ្លាំងទៅលើគាត់ ព្រោះការព្រឹក្សាយោបល់ និង ការពន្យល់របស់ពិតជាក្យោះក្យាយ មិនត្រឹមតែប៉ុណ្ណោះទេគាត់ថែមទាំងរួសរាយរាក់ទាក់ទៀតផង។^^ ដូច្នេះហើយក៏សំរេចចិត្តជ្រើសរើសថ្ងៃវះកាត់ភ្លាមៗតែម្តង។

[ការឌីហ្សាញដើមទ្រូងមុនពេលចូលវះកាត់]

ថ្ងៃនេះជាថ្ងៃវះកាត់របស់ខ្ញុំហើយ មានអារម្មណ៌ភ័យផងអរផងយ៉ាងម៉េចមិនដឹងទេ^^។ ខ្ញុំបានមកមន្ទីរពេទ្យមុនម៉ោងវះកាត់ ២ម៉ោង ដើម្បីត្រៀមខ្លួនចូលវះកាត់។ ហើយមុនពេលចូលវះកាត់ផងដែរ ខ្ញុំបានជួបពិគ្រោះជាមួយដុកទ័រម្តងទៀត ដើម្បីធ្វើការឌីហ្សាញកន្លែងវះកាត់^^ ហើយចំពោះទំហំវិញគឺ 325cc សងខាង។

[រូបភាពមុនពេលវះកាត់]

    មកដល់ថ្ងៃនេះការវះកាត់ដើមទ្រូងរបស់ខ្ញុំបាន ៧ថ្ងៃហើយ។ ខ្ញុំបានមកមន្ទីរពេទ្យដើម្បីមកតាមដានពិនិត្យ លោកដុកទ័របានប្រាប់ខ្ញុំថា លទ្ធផលវះកាត់របស់ពីជាល្អណាស់ ការហើមក៏ស្រកបានច្រើនដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ បន្ទាប់ពីពិនិត្យហើយ ខាងមន្ទីរពេទ្យក៏ផ្តល់សេវាកម្ម ម៉ាស្សាបិទម៉ាសដើមទ្រូង និង ប្រើម៉ាសុីនឡាស៊ែរដើម្បីកាត់បន្ថយការហើម។


[បន្ទាប់ពីវះកាត់បាន ៧ថ្ងៃ]

    មានសំនួរជាច្រើនបានសួរខ្ញុំថាការវះកាត់ដើមទ្រូងមានការឈឺចាប់ដែរឬទេ? ពេលវះកាត់ហើយត្រូវថែទាំបែបណាខ្លះ? និយាយអោយត្រង់ ចំពោះការឈឺចាប់វិញគឺមានតិចតួច នៅថ្ងៃដំបូងបន្ទាប់ពីវះកាត់រួច។ ចាប់ពីថ្ងៃបន្ទាប់មកមិនមានការឈឺចាប់អ្វីឡើយ^^ ចំពោះការថែទាំបន្ទាប់ពីវះកាត់រួចមានដូចជា៖
- ការលេបថ្នាំអោយបានទៀងទាត់រយៈពេល ៧ថ្ងៃ និង ថ្នាំ Capsular constracture Prevention រយៈពេលមួយខែតាមការណែនាំ។
- ជៀសវាងការជក់បារី និង ផឹកគ្រឿងស្រវឹងរយះពេល ១ខែ។
- ជៀសវាងការហាត់ប្រាណប្រើកំលាំងខ្លាំង និង ការស្ទាបច្របាច់ខ្លាំងលើដើមទ្រូងរយៈពេល ៣ខែ
- បន្ទាប់ពីវះកាត់រួចបាន ១ថ្ងៃ អាចងូតទឹកបានធម្មតា តែហាមត្រដុះកន្លែងវះកាត់
- មួយខែដំបូង ត្រូវពាក់អាវប៉ូវដើមទ្រូង ២៤ម៉ោង រយៈពេល ២ ទៅ ៣សប្តាហ៍ និងគេងដាក់ខ្លួនអោយត្រង់។ ចាប់ពីសប្តាហ៍ទី៤ អ្នកអាចពាក់អាវទាប់ទន់ៗ (អាវទ្រនាប់ហាត់ប្រាណ ឬ Sport Bra) និង អាចគេងផ្អៀងបាន។



[បន្ទាប់ពីវះកាត់បាន ៤សប្តាហ៌]

    ពេលនេះខ្ញុំវះកាត់បាន ៤សប្តាហ៌ហើយ^^ ការហើមក៏ស្រកបានច្រើនដែរ។ អ្វីដែលសំខាន់នោះគឺរូបរាងដើមតែម្តង ខ្ញុំពិតជាពេញចិត្តណាស់។

[បន្ទាប់ពីវះកាត់បាន ៨ខែ]

ខ្ញុំសប្បាយចិត្តមែនទែន ពីព្រោះអីឡូវលែងមានអ្នកណាហៅខ្ញុំថា ថ្នល់ជាតិ ឬ ពងទាចៀនទៀតហើយ។ នៅពេលដែលខ្ញុំទៅណាមកណាតែងតែមានទំនុកចិត្តលើរូបរាងរបស់ខ្លួនឯង។ ជាពិសេសចំពោះការស្លៀកពាក់តែម្តង មិនចាំបាច់តែឈុតថ្លៃៗនោះទេ ត្រឹមតែពាក់អាវយឺតធម្មតាក៏ស្អាតដែរ។ មិនមែនមានតែខ្ញុំទេដែលគិតបែបនឹងសូម្បីតែមិត្តភ័ក្ររបស់ខ្ញុំក៏សរសេីថាដើមទ្រូងខ្ញុំស្អាត មានទំហំសមនិងដងខ្លួនខ្ញុំដែរ។


*************************************************

យ៉ាងមិចដែរអ្នកទាំងអស់គ្នា បន្ទាប់ពីស្តាប់អំពីបទពិសោធន៌របស់អ្នកជំងឺដែលធ្លាប់បានវះកាត់ពង្រីកដើមទ្រូងនៅមន្ទីរពេទ្យកែសម្ផស្សណាណា។ តើអ្នកទាំងអស់គ្នាចង់បានដើមទ្រូងស្អាត និង សមនឹងដើមទ្រូងដូចគាត់ដែរឬទេ? តោះមកពិគ្រោះយោបល់ជាមួយអ្នកឯកទេសវះកាត់ដើមទ្រូងរបស់មន្ទីរពេទ្យណាណា។

💗 ដើម្បីសម្រស់ និង ភាពជឿជាក់របស់លោកអ្នក 💗

សូមអរគុណ ♥

💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

Comments