Reducing Bruising & Swelling After Surgery | វិធីសាស្ត្រជួយសម្រកការហើមជាំបន្ទាប់ពីវះកាត់រួច

 សួរស្តីអ្នកទាំងអស់គ្នា^^ ជួបគ្នាម្តងទៀតជាមួយ Admin របស់មន្ទីរពេទ្យកែសម្ផស្សណាណា។

    អ្នកណាខ្លះមានចំណាប់អារម្មណ៌អំពីការវះកាត់កែសម្ផស្សខ្លះ? ពិតណាស់សម្ផស្សគឺជាចំណុចសំខាន់សម្រាប់មនុស្សម្នាក់ៗ មិនថានារី ឬ បុរសឡើយ។ ពាក្យចាស់បុរាណពោលថា លើលោកនេះគ្មានអ្វីល្អឥតខ្ចោះ ទោះបីវាមិនល្អឥតខ្ចោះ ប៉ុន្តែយើងធ្វើអោយវាកាន់តែប្រសើរឡើងបាន ដូចជាសម្ផស្សផ្ទៃមុន និង ដងខ្លួននោះអី។ មិនស្អាតមិនល្អតែយើងក៏នៅតែអាចកែប្រែវា ដោយការវះកាត់បាន។ ដើម្បីសេចក្តីសុខ និង ភាពជឿជាក់លើខ្លួនឯង^^

និយាយទៅទាក់ទងនឹងការកែសម្ផស្សនេះផងដែរ មានអ្នកជំងឺជាច្រើនបានមកព្រឹក្សាយោបល់អំពីការវះកាត់ ហើយពួកគាត់ក៏បានសួរសំនួរអំពី អាការៈបន្ទាប់ពីវះកាត់រួច។ ធម្មតាបន្ទាប់ពីការវះកាត់រួចជៀសមិនផុសពីការឡើងហើម និង ជាំនោះឡើយ។ តែការហើម និង ជាំវានិងបាត់វិញដោយខ្លួនឯង ដូច្នេះហើយគ្មានអ្វីត្រូវបារម្ភឡើយ។^^

ថ្ងៃនេះAdminនឹងនាំអ្នកទាំងអស់គ្នាមកស្វែងយល់អំពីវិធីសាស្ត្រកាត់បន្ថយការហើម និង ជាំបន្ទាប់ពីវះកាត់រួច។ ថាតើត្រូវធ្វើបែបណាខ្លះ តោះកុំអោយខាតពេលយូរមកតាមដានទាំងអស់គ្នា។

    ការហើមគឺកើតចេញពីស្នាមវះកាត់ដែលបណ្តាលអោយរបួសដល់កោសិកា ហើយកោសិកាទាំងនេះនិងជាសះដោយខ្លួនឯងម្តងបន្តិចៗតាមធម្មជាតិរបស់រាងកាយរបស់មនុស្សម្នាក់ៗ។ ចំណែកការឡើងជាំវិញគឺដោយសារតែការហូរឈាមពីសរសៃឈាមតូចៗបន្ទាប់ពីការវះកាត់ តែវានឹងត្រលប់មកធម្មតាវិញ។ ដូច្នេះហើយមិនមែនជារឿងដែលគួរអោយបារម្ភនោះទេ^^។

ចំពោះបរិមាណនៃការកើតមានជាំហើមនេះផងក៏អាស្រ័យទៅលើស្ថានភាពរបស់បុគ្គលម្នាក់ និង ផ្នែកដែលវះកាត់ផងដែរ។ អ្នកខ្លះបន្ទាប់ពីវះកាត់រួចស្ទើរតែមិនមានការឡើងជាំហើម តែអ្នកខ្លះវិញអាចនឹងឡើងខ្លាំង។

តើការឡើងហើមជាំមានរយៈពេលប៉ុន្មាន? 

រយៈពេលនៃការឡើងជាំហើមគឺមានជាដំណាក់កាលផងដែរ។ ដែលជាទូទៅការហើមខ្លាំងបំផុតគឺនៅថ្ងៃទី ១ និង ទី២ បន្ទាប់ពីវះកាត់រួច ដល់ថ្ងៃទី៣ ការហើមជាំនេះនិងចាប់ផ្តើមស្រកម្តងបន្តិចៗ ជាទូរទៅយើងអាចមើលឃើញច្បាស់ក្នុងកំឡុងពីសប្តាហ៌ទី១ ទៅ សប្តាហ៌២។ ចាប់សប្តាហ៌ទី៣ ទៅ ដល់ ៣ខែ ការហើមនឹងស្រកបានស្ទើរតែ ៩០% ដោយមិនអាចមើលនឹងភ្នែកឃើញ ហើយការហើមនេះនឹងជាទាំងស្រុងបន្ទាប់ពីវះកាត់បាន ៦ខែ។

ដើម្បីកាត់បន្ថយស្នាមជាំនេះតើយើងត្រូវធ្វើបែបណា?

ចំពោះវិធីសាស្ត្រកាត់បន្ថយការហើមជាំគឺមានភាពងាយៗ ដោយគ្រាន់តែ

១. ស្អំបន្ទះត្រជាក់អោយបានញឹកញាប់នៅថ្ងៃទី១ និង ទី២បន្ទាប់ពីវះកាត់រួចដើម្បីកាត់់បន្ថយការហើម

២. ស្អំបន្ទះក្តៅឧណ្ឌៗ ចាប់ពីថ្ងៃទី៣ បន្ទាប់ពីថ្ងៃវះកាត់ ដើម្បីកាត់បន្ថយការជាំ

៣. លេបថ្នាំអោយបានទៀងទាត់តាមការណែនាំ

៤. គេងកើយអោយបានខ្ពស់ ដោយដាក់ក្បាលអោយខ្ពស់ជាងដើមទ្រូង

៥. ធ្វើលំហាត់ដោយធ្វើចលនាស្រាលៗ ដូចជាការដើរជាដើម។

    ការឡើងហើមជាំជារឿងធម្មតាប៉ុណ្ណោះបន្ទាប់ពីវះកាត់រួច មិនថាចំពោះការវះកាត់កែសម្ផស្ស ឬ ការវះកាត់ទូរទៅនោះទេ។ តែទោះជាយ៉ាងក៏ដោយ យើងនៅតែមានវិធីដើម្បីកាត់បន្ថយវាផងដែរ^^ 

យ៉ាងម៉េចអ្នកទាំងអស់គ្នាបន្ទាប់ពីអានអំពីអត្ថបទរួច?^^ រាល់ចំងល់ ឬ អ្វីបន្ថែមទាក់ទង់ការវះកាត់កែសម្ផស្ស ឬ ការព្យាបាល អ្នកទាំងអស់គ្នាអាចបញ្ចេញមតិយោបល់នៅខាងក្រោមអត្ថបទ ឬ អាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢

សូមអរគុណ ♥

#koreaplasticsurgery #rhinoplasty #nanahospitalkhmer #nosesurgeryinkorea #koreastyle

Comments