តោះមកស្គាល់អំពីប្រភេទសុីលីកូនសំរាប់ការវះកាត់ពង្រីកដើមទ្រូងដែលកំពុងពេញនិយម

 សួរស្តីអ្នកទាំងអស់គ្នា^^ ជួបគ្នាម្តងទៀត

    មួយរយៈនេះ Admin ទទួលបានសំនួរជាច្រើនអំពីការវះកាត់ពង្រីកដើមទ្រូង ដូចជា សុវត្ថិភាពក្នុងការវះកាត់ ការថែទាំបន្ទាប់ពីវះកាត់រួច ទំហំ និង ជាពិសេសគឺ ប្រភេទសុីលីកូនបន្សុំាតែម្តង^^។

ដូច្នេះហើយថ្ងៃនេះ Admin មកចែករំលែកអំពីប្រភេទសុីលីកូនបន្សុំា(Silicon Implant)ម្តង^^


ជារៀងរាល់ឆ្នាំ មាននារីៗជាច្រើនអ្នកបានធ្វើការវះកាត់កែដើមទ្រូង ដោយក្នុងនោះរួមមានការវះកាត់ពង្រីកដើមទ្រូង បង្រួមដើមទ្រូង  បន្តឹងដើមទ្រូង និង ផ្សេងៗទៀត។

ការវះកាត់សុីលីកូនបន្សុំា យើងក៏អាចនិយាយបានថាវាជាជែលផងដែរ ហេតុអ្វីបានហៅថាជែល? នោះដោយសារ អារម្មណ៌នៃការប៉ះដូចទៅនឹងដើមទ្រូងធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ប្រេន និងប្រភេទសុីលីកូននីមួយៗ មានអារម្មណ៌នៃការប៉ះខុសៗគ្នាផងដែរ។

តោះឥឡូវមកស្គាល់ការផ្សុំាប្រភេទសុីលីកូនដែលគេកំពុងនិយម ទាំងនោះមាន ប្រេន ៣ប្រភេទដូចខាងក្រោម៖

១. មែនធួរ (Mentor)

២. សេប៊ីន (Sebbin) 

៣. ម៉ូធីវ៉ា (Motiva) 

  

សុីលីកូនបន្សុំាប្រេន មែនធួរ (SILICON IMPLANT MENTOR)


មែនធួរ ស្មូត និង មែនធួរអុិស្ត្រា គឺជា IT Implant Mentors ដែលផលិតពី MemoryGel មានគុណភាពរយៈពេលវែង។ ចំពោះប្រេន មែធួរនេះផងដែរ មានយុត្តិកម្មអនុម័ត CE MARk និង វិញ្ញាបនប័ត្រ FDA ដែលបានអនុម័តពីអាមេរិក។

ការសុីលីកូនបន្សុំាប្រភេទ មែនធួរ មានសុវត្ថិភាពខ្ពស់និងប្រើប្រាស់បានរយៈពេលវែង វាមានសារធាតុជែលស្អិតមាំក៏ពិតមែន តែពេលប៉ះនៅតែមានរម្មណ៌ថាទន់ដូចធម្មជាតិ។


នេះជារូបថតមុន និង ក្រោយរបស់អ្នកជំងឺនៅមន្ទីរពេទ្យកែសម្ផស្សណាណា ដោយវះកាត់ពង្រីកដើមទ្រូងជាមួយ សុីលីកូនបន្សុំា មែនធួរស្មូត។


សុីលីកូនបន្សុំាប្រេន សេប៊ីន (SILICON IMPLANT SEBBIN)

សេប៊ីនអុិនធើហ្គ្រីធី(Sebbin Intergrity), សេប៊ីនសាប្លីមមីតធី(Sebbin Sublimity), និង សេប៊ីនស្មូត(Sebbin Smooth) ជាផលិតផលដែលមានស្តង់ដារអឺរ៉ុប ISO និង ទទួលបានវិញ្ញាបនប័ត្រ FDA អនុម័តពីសហរដ្ឋអាមេរិក មានសុវត្ថិភាពខ្ពស់សម្រាប់ការប្រើប្រាស់រយៈពេលវែង។ វាមានផ្ទុកនូវជែលស្អិតដែលមានភាពទន់ និងមានអារម្មណ៌ដូចធម្មជាតិ។


ខាងលើនេះជារូបអ្នកជំងឺរបស់មន្ទីរពេទ្យណាណាដែលបានវះកាត់ពង្រីកដើមទ្រូងជាមួយ សុីលីកូនបន្សុំាប្រភេទ សេប៊ីនអុិនធើហ្គ្រីធី។

សុីលីកូនបន្សុំាប្រេន ម៉ូធីវ៉ា (SILICON IMPLAN MOTIVA)


សុីលីកូនបន្សុំាប្រេន ម៉ូធីវ៉ា ត្រូវបានរចនាឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Progressive Gel តាមស្តង់ដាប្រទេសអាមេរិច ធ្វើអោយមានលក្ខណដូចធម្មជាតិស្របទៅនិងរាងកាយ។ ការបន្សុំាជាមួយម៉ូធីវ៉ា គឺមានសុវត្ថិភាព និង គុណភាពរយៈពេលវែង។ វាធ្វើឡើងពីជែលស្អិតដែលមានភាពធន់ជាមួយរាងកាយមនុស្ស និង អារម្មណ៌នៃការប៉ះដូចទៅនឹងដើមទ្រូងពិតៗ។




នេះជារូបថតមុន និង ក្រោយរបស់អ្នកជំងឺនៅមន្ទីរពេទ្យកែសម្ផស្សណាណា ដោយវះកាត់ពង្រីកដើមទ្រូងជាមួយ សុីលីកូនបន្សុំា ម៉ូធីវ៉ា


ប្រភេទនៃសុីលីកូនបន្សុំានីមួយៗ សុទ្ធតែធ្វើឡើងពីជែល ដែលធ្វើអោយមានអារម្មណ៌ការប៉ះ និងទម្រង់ស្រដៀងគ្នា ចំពោះតំលៃគឺខុសៗគ្នា។ ដូច្នេះក្នុងការជ្រើសរើសប្រភេទសុីលីកូនបន្សុំា អ្នកជំងឺអាចធ្វើការសម្រេចចិត្ត និង ជ្រើសរើសតាមតំលៃ ឬក៏អាចប្រឹក្សាជាមួយមន្ទីរពេទ្យណាណារបស់យើង ដើម្បីជ្រើសរើស តើប្រភេទសុីលីកូនប្រភេទណាដែល្អ និង សក្តិសមសម្រាប់អ្នក។ 
វិជ្ជបណ្ឌិតជំនាញរបស់យើងខ្ញុំ និងពិគ្រោះជាមួយលោកអ្នកដើម្បីធ្វើការពិនិត្យមើលទម្រង់ដើមទ្រូង ក៏ដូចជាពិគ្រោះអំពីប្រភេទសុីលីកូន និង ទំហំដែលអ្នកចង់បាន បន្ទាប់មកគាត់នឹងធ្វើការណែនាំ។
ម្យ៉ាងវិញទៀតសម្រាប់អ្នកដែលមានដើមទ្រូងយារធ្លាក់ដោយសារការបំបៅដោះ ឬ ដោយការស្រកគីឡូ ក៏អាចវះកាត់បន្សុំាជាមួយសុីលីកូន និង វះកាត់បន្តឹងក្នុងពេលតែមួយបាន។ រាល់ព័ត៍មានបន្ថែមលោកអ្នកអាចទំនាក់ទំនងដោយផ្ទាល់មកកាន់យើងខ្ញុំ តាមអាស្រ័យដ្ឋានខាងក្រោម៖

💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢

សូមអរគុណ ♥

💗 NANA Make Me Better 💗

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

 #nosesurgery #eyesurgery #koreanplasticsurgery #plasticsurgery #koreanstyle

Comments