សួរស្តីអ្នកទាំងអស់គ្នា ត្រលប់មកជួបគ្នាម្តងទៀតហើយ^^
តើអ្នកណាខ្លះជាហ្វេនកាហ្វេ ឬ អត់កាហ្វេមួយថ្ងៃមិនបាន? បើបានទៅហាងកាហ្វេហើយមិនដែលភ្លេចរឿងថតរូបខ្លះ? សព្វថ្ងៃនេះមានមនុស្សជាច្រើនចូលចិត្តលំហែកាយជាមួយការថតរូប នៅតាមហាងកាហ្វេដែលមានការចនាម៉ូតស្អាតៗ ព័ណ៍ឆើតឆាយ មិនត្រឹមតែការតុបតែងទេ ចំពោះរសជាតិវិញក៏ជាចំណុចចំបងមួយផងដែរ។
ថ្ងៃនេះ Admin នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ហាងកាហ្វេចំនួន ៤កន្លែងដែលមានចំណុចទាក់ទាញផ្សេងៗគ្នា ហើយហាងកាហ្វេទាំងនេះមានទីតាំងស្ថិតនៅទីក្រុងកាងណាំ ដែលជាទីក្រុងសុីវីល័យជាងគេក្នុងប្រទេសកូរ៉េ។
ទី១ ហាងកាហ្វេ ម៉ាមម៉ាមីយ៉ា (Mamma Mia)
ហាងកាហ្វេ ម៉ាមម៉ាមីយ៉ាគឺជា ហាងកាហ្វេដែលពេញនិយមខ្លាំងបំផុតសម្រាប់យុវវ័យសម័យបច្ចុប្បន្ន។ ជាពិសេសគឺសម្រាប់អ្នកដែលចូលចិត្តថតរូបស្អាតៗ ដើម្បីចែកចាយតាមបណ្តាញសង្គម។
ការរំលេចដោយរចនាព័ណ៍ផ្កាឈូកស្រស់ឆើតឆាយ បូករួមទាំងទីតាំងស្ថិតនៅចំកណ្តាលក្រុងកាងណាំ ដែលមិនត្រឹមតែជាចំនុចទាក់ទាញភ្ញៀវក្នុងស្រុកនោះ សូម្បីតែភ្ញៀវបរទេសក៏និយមមកទីនេះដើម្បិផ្តិតយករូបភាពស្អាតៗ ការអង្គុយកម្សាន្ត ជជែកគ្នាលែង និង ការភ្លករសជាតិ នំ ក៏ដូចជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ប្លែក។
កន្លែងអង្គុយមានទីធ្លាធំទូលាយ ជាមួយនិងការតុបតែងតាមបែបរ៉ូមែនទិច ដោយមានវ័ល្លិ៍ផ្កាពីលើពិដានដំបូលកញ្ចក់ និង បង្អួចកញ្ចក់ដែលមើលទេសភាពខាងក្រៅបានថែមទៀតផង។
ជាពិសេសហាងកាហ្វេម៉ាមម៉ាមីយ៉ា ជាកន្លែងដែលពេញនិយមខ្លាំងមែនទែនសម្រាប់អ្នកដែលចូលចិត្តថតរូប និង អ្នកមកជាលក្ខណជាគូរសង្សាផងដែរ។
ហាងកាហ្វេម៉ាមម៉ាមីយ៉ា មានទីតាំងនៅ
45 Apgujeong-ro 42-gil, Apgujeong-dong, Gangnam-gu, Seoul
បើដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១០ព្រឹក ដល់ ម៉ោង ១១យប់
ទី២ ហាងកាហ្វេ អិនស្ទីយ៉ូកាហ្វេ (N Coffee Studio)
ចំពោះអ្នកដែលនិយមចូលចិត្តមកតំបន់កាំណាមប្រហែលជាបានស្គាល់ទីនេះហើយ ជាពិសេសអ្នកដែលចាប់អារម្មណ៌អំពីការកែសម្ផស្សតែម្តង។ តើហាងកាហ្វេមានអ្វីទាក់ទងអ្វីនឹងការកែសម្ផស្សទៅ?
នេះហើយគីជាចំណុចពិសេសរបស់ហាង អិនស្ទីយ៉ូកាហ្វេ^^
ហាងកាហ្វេមួយនេះ មានទីតាំងជិតចំណតរថភ្លើងខ្សែលេខ៩ ចំណតសុីនណូនហ្យន់ ច្រកចេញលេខ៣ ជាន់ទី២ នៃអាគារ HM ដែលជាហាងស្ថិតក្នុងគ្រប់គ្រប់របស់មន្ទីរពេទ្យកែសម្ផស្សណាណា ដែលផ្តល់ភាពងាយស្រួលដល់ អ្នកជំងឺដែលមានគោលបំណងមកធ្វើការពិគ្រោះយោបល់ និង វះកាត់ដែលមាន សាច់ញាតិ គ្រួសារ ឬ មិត្តភ័ត្រមកជាមួយ អាចសំរាកអង្គុយរង់ចាំដោយស្រួលផងដែរ។
មិនត្រឹមតែអ្នកជំងឺរបស់មន្ទីរពេទ្យណាណានោះទេ សូម្បីតែអ្នកធ្វើការនៅជិតទីនោះ និង ដំណើរដែលឆ្លងកាត់ ក៏និយមអញ្ជើញមកអង្គុយសម្រាក់ញុាំកាហ្វេជាប្រចាំ ដោយសារតែ រសជាតិកាហ្វេមានលក្ខណឆ្ងាញ់ប្លែក ជាមួយការគិនគ្រាប់កាហ្វេដោយផ្ទាល់ បូកទាំងការឆ្នៃប្រឌិតនូវភេសជ្ជៈជាច្រើនមុខដែលមានរសជាតិឆ្ងាញ់ផងដែរ។
ការតុបតែរចនាបែបធម្មជាតិ មានទីធ្លាធំទូលាយ បំពាក់ដោយម៉ាសុីនត្រជាក់ ម៉ាសុីនកម្តៅ បរិយាកាសល្អ រួមជាមួយបទភ្លេងពិរោះរណ្តំផងដែរ។ លោកអ្នកអាចអង្គុយជាលក្ខណដាច់ដោយលែក ឬ ជាក្រុមមានច្រើនគ្នាក៏បានដែរ មិនត្រឹមតែប៉ុណ្ណោះ ដោយសារហាងនៅជាន់ទី២ គឺមានវេរេនដា អាចអង្គុយខាងក្រៅមើលទេសភាពទីក្រុងខាងក្រៅបាន។
ទី៣ ហាងកាហ្វេ ឌីអ័រ (Cafe Dior)
ធ្លាប់តែលឺថា ឈ្មោះប្រេន ឌីអ័រ ជាប្រេនផលិតផលដូចជា ទឹកអប់ កាបូប ស្បែកជើង និង សំភារៈប្រើប្រាស់ដែលពេញនិយមមែនទេ?
ពិតណាស់មិនមែនត្រឹមតែជាយីហោរប្រេនសំភារៈប្រើប្រាស់ប៉ុណ្ណោះទេ ឌីអ័រក៏មានបើជាហាងកាហ្វេផងដែរ។ ហាងកាហ្វេដែលមានទីតាំងស្ថិតចំកណ្តាលក្រុងកាំណាម ជាកន្លែងហាយសូរ ដែលមានការគាំទ្រច្រើនពីអ្នកដែលនិយមប្រើប្រាស់ផលិតផលប្រេន។ ពួកគេមិនត្រឹមតែមកដើម្បីភ្លក់រសជាតិ កាហ្វេ និង ភេសជ្ជៈដែលមានរសជាតិឆ្ងាញ់នោះទេ ពួកគេក៏អាចគយគន់ និង ទិញផលិតផល ឌីអ័រនេះផងដែរ។
ហាងមួយនេះផងដែរក៏មានទីធ្លាធំទូលាយ ជានិងការរចនាតុបតែបែបសុីវីល័យបែបហាយសូរ ជាមួយនិងភេសជ្ជៈ កាហ្វេ និង នំ បង្អែមដែលមានរសជាតិឆ្ងាញ់ដែលសាកសមទៅនឹង យីហោរប្រេនរបស់ខ្លួន។
មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែភ្ញៀវទេសចរមួយចំនួនដែលអញ្ជើញមកប្រទេសកូរ៉េ ក៏មិនដែលរំលងហាងកាហ្វេ ឌីអ័រ នេះដែរ។
ទី៤ ហាងកាហ្វេ អេប៊ី (AB Cafe)
ហាងមួយនេះមានលក្ខណៈខុសប្លែកពីហាងដ៏ទៃទៀតនៅទីក្រុងកាំណាម ដែលមានការតុបតែបែបស្ទាយយុវវ័យ ព័ណ៍ស្រស់ឆើតឆាយ។ ចំណែកហាងកាហ្វេ អេប៊ីនេះមានការតុបតែបែបសាមញ្ញ តែមានភាពទាក់ទាញ់ដែលគួរអោយចាប់អារម្មណ៌។
គ្រាន់តែមើលរូបភាពក៏អ្នកទាំងអស់គា្នអាចដឹងបានដែរ ថាហាងមួយនេះតុបតែយករចនាបទតាមស្ទាយប្រទេសឥណ្ឌូនេសុី កោះបាលី។
មិនត្រឹមតែការតុបតែនោះទេ សូម្បីតែរសជាតិ កាហ្វេ ភេសជ្ជៈ និង បង្អែមក៏មានរសជាតិ ឈ្ងុយឆ្ងាញ់ ជាមួយបរិយាកាសរ៉ូមែនទិច បែបអាសុីអាគ្នេយ៌ផងដែរ។
ទីធ្លាធំទូលាយ បំពាក់អំពូលភ្លើងមានព័ណ៍ស្រទុំ ជាមួយបទភ្លេងរណ្តំ អាចធ្វើអោយភ្ញៀវដែលអញ្ជើញមក មានអារម្មណ៌ស្រស់ស្រាយ។
*****************************************
យ៉ាងមិចដែរអ្នកទាំងអស់គ្នា តើអ្នកទាំងអស់គ្នាចាប់អារម្មណ៌ហាងកាហ្វេមួយណាដែរ ក្នុងចំណោមហាងទាំង៤ ខាងលើ។ អរគុណដែលបានតាមដានអត្ថបទរបស់ផេកមន្ទីរពេទ្យណាណា^^
Comments
Post a Comment