Korea Travel | កន្លែងកម្សាន្តនៅប្រទេសកូរ៉េក្នុងរដូវរងារ

 

    សួរស្តីអ្នកទាំងអស់គ្នា ខែនេះជាខែចុងក្រោយនៃឆ្នាំ ២០២១ហើយ មានគំរោងទៅណាមកណាដែរ?^^ ថ្ងៃនេះAdmin នាំអ្នកទាំងអស់គ្នាមកស្គាល់កន្លែងកម្សាន្តដែល អ្នកដំណើរទាំងក្នុងប្រទេស និង ក្រៅប្រទេសនិយមមកកម្សាន្តនារដូវរងារ។

    ទីក្រុងសេអ៊ូល ជាក្រុងមួយដែលគេនិយមទៅទស្សនា ដោយសារទីនោះជាទីក្រុងទំនើប មានកន្លែងកម្សាន្ត និង ហាងទំនិញច្រើនកន្លែងផងដែរ។ ជាពិសេសគឺ កំឡុងពេលបុណ្យគ្រីស្មាស Christmas មានមនុស្សជាច្រើនតែងតែមកកម្សាន្ត លក្ខណបែបជាគ្រួសារ ក៏ដូចជាមិត្តភ័ក្រ ដើម្បីមកទស្សនាទិដ្ឋភាពរដូវរងារ។ ដូច្នេះហើយ Adminនឹងបង្ហាញលោកអ្នកនូវសកម្មភាពខ្លះៗ ដែលអ្នកកម្សាន្តនិយមធ្វើនូវរដូវរងារនេះ។ 

សួនកម្សាន្តជិះស្គីទឹកកក [Olympic Park Ice Skating Rink]


    សួនកម្សាន្តជិះស្គីទឹកកក ឬ ហៅថា Olympic Park Ice Skating Rink ជាកន្លែងដែលគេបើកតែនូវពេលរដូវរងារតែប៉ុណ្ណោះ។ មនុស្សភាគច្រើនតែមកទីនេះដើម្បីជិះស្គីទឹកកកជាក្រុមគ្រួសារ និង ជាគូរស្នេហ៍។ មិនត្រឹមតែជាកន្លែងជិះស្គីប៉ុណ្ណោះ នៅទីនោះក៏មាន ហាងអាហារសម្រន់ ហាងកាហ្វេ និង កន្លែងសម្រាកទៀតផង។ រីឯតំលៃសំបុត្រចូលទស្សនាវិញគឺ ៣,០០០វ៉ុន ក្នុងមួយម៉ោង ឬ ក៏លោកអ្នកអាចទិញសំបុត្រសំរាប់ចូលទស្សនាពពេញមួយថ្ងៃក៏បានដែរ។ ចំពោះការជិះស្គីវិញ លោកអ្នកចាំបាច់ត្រូវពាក់មួកការពារសុវត្ថិភាព និង ស្រោមដៃ ដើម្បីសុវត្ថិភាពក្នុងការលេង។


▶ម៉ោងចាប់បើកដំណើរការ : ចាប់ពីម៉ោង ៩ៈ០០ព្រឹក ដល់ ៨ៈ៣០ ល្ងាច 
(អាចប្រែប្រួលបានអាស្រ័យលើស្ថានភាណអាកាសធាតុ)
▶អាស្រ័យដ្ឋាន : 448 Olympic, Songpa-gu, Seoul

កន្លែងស្បា និង សូណា (Dragon Hill Spa)


    លោកអ្នកអាចទទួលបទពិសោធន៌វប្បធម៍សម្រាកលំហែកាយបែបកូរ៉េនៅកណ្តាលក្រុង Dragon Hill Spa ដែលមានទីតាំងនៅ Yongsan ទីក្រុងសេអ៊ូល។ វាជាកន្លែងមួយដែលហៅជាភាសាកូរ៉េថា Jjimjilbang មានន័យថា (ផ្ទះងូតទឹកសាធារណៈ និង សូណា) ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកូរ៉េ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានកន្លែងផ្សេងៗដូចជា បន្ទប់ព្យាបាល និង ថែទាំស្បែក អាងហែលទឹក និង ម៉ាស្សាជាដើម។
▶សំបុត្រពេលថ្ងៃ តំលៃ ១០,៥០០វ៉ុន និង ពេលយប់ តំលៃ ១២,៩០០វ៉ុន      
▶ទីតាំងជិតចំណតរថភ្លើងយ៉ុងសាន់ខ្សែលេខ១ (Yongsan Subway Line1)

ភូមិបុរាណប៊ុកឈន់ (Bukchon Hanok Village)


    ភូមិបុរាណប៊ុកឈន់ ឬ Bukchon Hanok Village គឺជាភូមិបុរាណដែលបានក៏សាងឡើងជាង ៦០០ឆ្នាំមុន ក្នុងកំឡុងសម័យឆូស៊ន់ (Joseon Dynasty)ជាកន្លែងដែលអភិជនរស់នៅនាសម័យនោះ។ ទោះបីជាពេលវេលាផ្លាស់ប្តូរក៏ដោយ ក៏ផ្ទះបុរាណដែលមាន ៩០០ខ្នងនៅតែរក្សាសម្រស់ស្រស់ស្អាតដដែរ។


    ផ្ទះបុរាណនេះផងដែរ គឺសាងសង់ឡើងពីដីឥដ្ឋ កំរាលថ្ម និង មានដំបូលប្រក់ក្បឿងបុរាណ។ ជាកន្លែងដែលអ្នកទស្សនាភាគច្រើន រីករាយក្នុងការស្វែងយល់ពីវប្បធម៍ និង ប្រពៃណីកូរ៉េ ដូចជាការញុំាអាហារសម្រន់ ជាមួយទឹកតែក្តៅៗជាមួយការគយគន់រចនាខាងក្នុងបែបកូរ៉េផងដែរ។

អាស្រ័យដ្ឋាន ៈ 03055 16 Bukchon-ro 7 gil (Gahoe-dong), Jongno-gu, Seoul


សួនព្រិលវីវ៉ាឌី (Vivaldi Park Land)


សួនព្រិលវីវ៉ាឌី ឬ Vivaldi Land ជាមរណីយដ្ឋានជិះស្គីដែលមានអ្នកចូលកម្សាន្តច្រើនបំផុតក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ។ ជាកន្លែងដែលមានទីធ្លាធំទូលាយ និង ទេសភាពស្រស់ស្អាតដែលធ្វើអោយអ្នកចូលកម្សាន្ត រីករាយជាមួយការលេងស្គីកម្សាន្តពេលមួយថ្ងៃ។
សួនព្រិលវីវ៉ាឌីនេះផងដែរ មានទីតាំងឆ្ងាញ់ពីទីក្រុងសេអ៊ូល ត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ជាកន្លែងជិះស្គីដ៏ធំបំផុត ដោយមានអ្នកទស្សនាប្រហែល ២០,០០០ ជារៀងរាល់ថ្ងៃ និង មានកន្លែងសម្រាប់ក្មេងផងដែរ។


ផ្នែកកន្លែងកម្សាន្តផ្សេងៗទៀតមានដូចជា៖

▶កន្លែងជិះ Bumper Car, Tea cup ride, merry-go-round ។ល។
▶កន្លែងកម្សាន្ត បោះប៊ូលីង បុកប៊ីយែរ អាងហែលទឹក សូណា សួនបឹង សួនព្រៃ កន្លែងវាថេនីស និងលេងបាល់បោះជាដើម។
▶កន្លែងផ្សេងៗ៖ ផ្សារទំនើប ឱសថស្ថាន កន្លែងច្រៀង ហាងកាហ្វេ ភោជនីយដ្ឋាន ។ល។
អាស្រ័យដ្ឋានៈ 262, Hanchigol-gil, Hongcheon-gun, Gangwon-do


***************************************
យ៉ាងម៉េចហើយអ្នកទាំងអស់គ្នាបន្ទាប់ពីអានហើយ តើមានកន្លែងកម្សាន្តណាមួយដែលអ្នកមានចំណាប់អារម្មណ៍?^^សូមរីករាយ និង តាមដានអត្ថបទបន្ទាប់ណា~

សូមអរគុណ ♥

💗 NANA make the better me 💗

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

Comments