Korean Cuisine | អាហារ៥មុខដែលអ្នកទេសចរគួរតែសាកល្បងក្នុងកំឡុងពេលធ្វើដំណើរកំសាន្តទៅប្រទេសកូរ៉េ

 សួរស្តីអ្នកទាំងអស់គ្នា^^ ជួបគ្នាម្តងទៀតហើយ

តើអ្នកណាខ្លះមានគំរោងចង់ទៅលេង ប្រទេសកូរ៉េខាងត្បូងខ្លះ? ប្រទេសកូរ៉េ ជាគោលដៅដែលអ្នកទេសចរភាគច្រើននិយមមកទស្សនា មិនថាអ្នកមកពីប៊ែកអាសុី ឬ អុឺរ៉ុបនោះទេ។ ក្នុងកំឡុងពេលដើរកំសាន្តផងដែរ អ្វីដែលគ្រប់មិនអាចរំលងបាននោះគឺចំណឺអាហារ^^

ដូច្នេះហើយថ្ងៃនេះ Admin និងបង្ហាញអ្នកទាំងអស់គ្នាពីអាហារកូរ៉េ ៥មុខ ដែលអ្នកទេសចរណ៌ភាគច្រើនមិនដែលរំលង^^

១. សាច់អាំងកូរ៉េ Korea BBQ


    សាច់អាំងកូរ៉េ ជាអាហារដ៏ពេញនិយមមួយក្នុងចំណោមអាហារផ្សេងៗ ដែលមានឈ្មោះជាភាសាកូរ៉េថា សាមក្យបសាល់ (Samgyeobsal) មានន័យថា សាច់ជ្រូកដែលមាន បីស្រទាប់ ដែលខ្មែរយើងហៅថា សាច់ជ្រូកបីជាន់។ នៅពេលដែលអ្នក កម្ម៉ងមុខម្ហូបមួយនេះ អ្នកនិងទទួលបានជាឆុតរួមមានទាំងបន្លែ និង គីមឈឺ ទឹកជ្រលក់ច្រើនមុខ ព្រមទាំងអាហារចានតូចៗអមមកជាមួយផងដែរ។ មិនត្រឹមតែមានសោភ័ណ្ឌភាពជាឆុតអាហារនោះទេ ចំណែកឯរសជាតិវិញឆ្ងាញ់ប្លែកផងដែរ។ ទោះបីជាមានហាងសាច់អាំងកូរ៉េនៅតាមប្រទេសផ្សេងៗទៀតក៏ដោយ ក៏ប៉ុន្តែរសជាតិវិញមិនដូចនៅកូរ់េនោះទេ។

២. សម្លរគីមឈី Kimchi Stew



    ប្រសិនបើអ្នកទាំងអស់គ្នាលឺពាក្យថាគីមឈី ប្រាកដនឹងឃើញដល់ប្រទេសកូរ៉េមុនគេហើយ^^។ ពិតណាស់គីមឈី ជាអាហារប្រពៃណីកូរ៉េដែលមានប្រវត្តិជាយូរមកហើយ គឺជាអាហារដែលជនជាតិកូរ៉េមិនអាចខ្វះបាននោះឡើយ។ គីមឈី ឬ ស្ពៃជ្រក់កូរ៉េនេះអាចចំអិនធ្វើជាមុខម្ហូបជាច្រើនមុខផងដែរ ដែលនៅក្នុងចំណោមម្ហូបទាំងនោះ សម្លរគីមឈីគឺមានប្រជាប្រិយភាពមិនត្រឹមតែសម្រាប់ជនជាតិកូរ៉េនោះ សូម្បីតែជនជាតិបរទេសក៏ចូលចិត្ត និង ចង់សាកល្បងភ្លក់រសជាតិផងដែរ។ ចំពោះគ្រឿងផ្សំនោះវិញមានដូចជា សាច់ជ្រូក ឬ គ្រឿងសមុទ្រ ខ្ទឹមបារាំង ស្លឹកខ្ទឹមខ្យល់ និង តៅហ៊ូ ចំអិនបញ្ជូលគ្នាដែលធ្វើអោយមុខម្ហូបមួយនេះមានរសជាតិឆ្ងាញ់មួយបែប។

៣. សាច់ជ្រូកស្ងោរ Korean Boiled Pork Wrap


    សាច់ជ្រូកស្ងោរកូរ៉េ ឬ Korean Boiled Pork Wrap គឺជាអាហារកូរ៉េមួយបែបដែលពេញនិយមសម្រាប់ជនជាតិកូរ៉េ ជាពិសេសក្នុងខែត្រជាក់ដែលជារដូវកាលធ្វើគីមចាំង (ការធ្វើគីមឈីទុកសម្រាប់រយៈពេលវែងនារដូវរងារ)។ សាច់ជ្រូកស្ងោរកូរ៉េ ត្រូវបានគេយកទៅស្ងោរជាមួយអំបិល និង គ្រឿងផ្សំជាច្រើនមុខ រហូតដល់ទន់ រួចហាន់ជាបន្ទះស្តើងៗ ញុំាជាមួយ បន្លែជាច្រើនមុខ ដូចជា ស្លីកគីនីប សាឡាត ម្ទេស ត្រសក់ ការ៉េត ខ្ទឹមស គីមឈី និង ទឹកជ្រល់វិញក៏មានច្រើនប្រភេទផងដែរ ដូចជា ទីកម្ទេសខាប់កូរ៉េ ទឹកសៀងខាប់ ប្រអកកំពឹសកូរ៉េផងដែរ។ បើនិយាយពីរសជាតិវិញគឺមិនដូចជា សាច់ជ្រូកស្ងោរធម្មតានោះទេ^^ គឺមានរសជាតិឆ្ងាញ់ជាង និង ក្លិនឈ្ងុយ បូករួមទាំងរសជាតិដើមនៃស្ពៃជ្រក់គឺមឈីថែមទៀត។ អ្វីដែលគួរអោយចាប់អារម្មណ៌បំផុតនោះគឺ នៅតាមភោជនីយដ្ឋាន ដែលមាន សាច់ជ្រូកស្ងោរកូរ៉េ ឬ Korean Boiled Pork Wrap គឺតែងតែមាន ស្រាអង្ករ (Makgeolli)។


ដោយសារតែការការញុំា សាច់ជ្រូកស្ងោរកូរ៉េ ជាមួយ ស្រាអង្ករ ជាការពេញនិយមរបស់ជនជាតិកូរ៉េ ព្រោះវាធ្វើអោយកាន់តែមានរសជាតិថែមមួយកំរិតទៀត។ ដូច្នេះហើយប្រសិនអ្នកធ្វើដំណើរកំសាន្តទៅប្រទេសកូរ៉េ អ្នកអាចសាកល្បងជាមួយមុខម្ហូបនេះបាន។

៤. មីសណ្តែកខ្មៅ Jajangmyeon (Noodle in Black Bean Sauce)



    ចំពោះអ្នកដែលជាហ្វេន រឿងភាគកូរ៉េ ឬ Kpop ប្រហែលជាស្គាល់នៅមុខម្ហូបមួយមុខនេះហើយ^^ មីសណ្តែកខ្មៅ ឬ ជាភាសាកូរ៉េហៅថា ចាចាំងម្យន់ Jajangmyeon គឺជាមីដែលមានទឹកជ្រលក់ព័ណ៍ក្រមៅកាស់ដែលធ្វើពី ឈុនចាង សាចជ្រូកចិញ្ច្រាំ និង បន្លែ ពេលខ្លះក៏មានជារសជាតិគ្រឿងសមុទ្រផងដែរ អាស្រ័យលើចំណង់ចំណូលចិត្ត។ មីសណ្តែកខ្មៅក៏ជាអាហារងាយៗមួយបែប មានរសជាតិឈ្ងុយឆ្ងាញ់ដែលពេញនិយមសម្រាប់ភ្ញៀវទេសចរផងដែរ។

៥. ស៊ុបមាន់យៀនសុីន Samgye-tang (Ginseng Chicken Soup)


    ស៊ុបមាន់យៀនសុីន គឺសុ៊បប្រពៃណីកូរ៉េ ដែលផ្តល់អត្ថប្រយោជន៌ដល់សុខភាព វាធ្វើឡើងពីមាន់ខ្ចីដែលមានអង្ករខាងក្នុង យៀនសុិន ពុទ្រាក្រហម គ្រាប់កៅឡាក់ ខ្ទឹម ដោយរំងាស់រហូតដល់សាច់មាន់ផុយ និង ចេញជាតិមក។ ស៊ុបមាន់យៀនសុីននេះ ជាអាហារដែលជនជាតិកូរ៉េភាគច្រើន បរិភោគនៅរដូវក្តៅ ព្រោះពួកគេជឿថាមុខម្ហូបមួយមុខនេះ ល្អសម្រាប់សុខភាព ដោយសារវាផ្សំឡើងពីឱសថ អាចជួយរក្សាសីតុណ្ហភាពក្នុងខ្លួន និង បណ្តេញចំហាយក្តៅពីខាងក្រៅផងដែរ។ អញ្ជឹងចំពោះអ្នកដែលមានគំរោងទេសចរទៅកូរ៉េនារដូវក្តៅអាចកក់ចំណាំមុខម្ហូបមួយនេះ។

**********************************************

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHopspital


 #nosesurgery #eyesurgery #koreanplasticsurgery #plasticsurgery #koreanstyle


Comments