NANA's Rhinoplasty | ចំណុចនៃការវះកាត់កែទម្រង់ច្រមុះដែលអ្នកគួរតែដឹង

 Hello! សួរស្តីអ្នកទាំងអស់គ្នាត្រលប់មកជួបគ្នាម្តងទៀតហើយ

ដឹងទេថា សព្វថ្ងៃនេះតើការវះកាត់កែសម្ផស្សផ្នែកមួយណាដែលកំពុងពេញនិយមជាងគេ? ទោះបីAdminមិនប្រាប់ក៏អ្នកទាំងអស់គ្នាដឹងដែរ^^ មិនថាតែជនជាតិកូរ៉េនោះទេ សូម្បីតែប្រជាជនខាងបែកអាសុីអាគ្នេយ៌ ជាពិសេសជនជាតិខ្មែរយើងផងដែរ ក៏ពេញនិយមក្នុងការវះកាត់កែច្រមុះផងដែរ។

ដូច្នេះហើយថ្ងៃនេះ Admin នាំអ្នកទាំងអស់គ្នាមកដឹងអំពីលក្ខណៈនៃការវះកាត់ខ្ទង់ច្រមុះ ថាតើមានចំណុចអ្វីខ្លះនោះ តោះសូមតាមដានទាំងអស់គ្នា។


Rhinoplasty ដែលជាទូរទៅគេតែងតែហៅថា ការវះកាត់កែច្រមុះ គឺជាផ្នែកវះកាត់មួយដែលកំពុងទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំង សូម្បីតែនៅមន្ទីរពេទ្យកែសម្ផស្សណាណា ក៏ទទួលបានអ្នកជំងឺមកពិគ្រោះយោបល់ និង វះកាត់ជារៀងរាល់ដែរ។

តើហេតុអ្វីបានជាយើងវះកាត់កែទម្រង់ច្រមុះ?

ការវះកាត់កែទម្រង់ច្រមុះ គឺអាចផ្តល់អោយអ្នកនៅទម្រង់ច្រមុះថ្មី និង ធ្វើអោយផ្ទៃមុខរបស់អ្នកទទួលបានសម្រស់ថែមមួយកំរិតទៀត។



1. មុខងារក្នុងការវះកាត់កែទម្រង់ច្រមុះ

    ខ្ទង់ច្រមុះជាផ្នែកមួយដ៏សំខាន់ ហើយមនុស្សយើងម្នាក់ៗតែងមានទម្រង់ខុសៗដែរ អ្នកខ្លះមានខ្ទង់ច្រមុះកោង ឬ កំពកលើខ្ទង់ ដែលភាគច្រើនខ្មែរយើងហៅថាច្រមុះសេក ចំណែកអ្នកខ្លះវិញមានបញ្ហា ឆ្អឹងខ្ទង់ច្រមុះវៀចពីកំណើត ពេលខ្លះធ្វើអោយពិបាកដកដង្ហើមក៏មានដែរ។

នៅមន្ទីរពេទ្យកែសម្ផស្សណាណា គឺយើងវះកាត់កែតម្រូវទម្រង់ឆ្អឹងច្រមុះអោយមានភាពស្មើរគ្នា ដើម្បី ធ្វើអោយខ្ទង់ច្រមុះ និង ចុងច្រមុះមានរូបរាងស្លីមស្អាតសាកសមទៅនឹងទម្រង់មុខ។

2. ហេតុផលនៃការកែទម្រង់ច្រមុះ

មានអ្នកជំងឺជាច្រើនមកវះកាត់ច្រមុះ ដោយសារហេតុផលមានដូចជា៖

- Deviation បញ្ហាច្រមុះវៀច

- Hump មានកំពកលើខ្ទង់

- Crooked nose ច្រមុះកោង

- Long ច្រមុះវែង

- Bullbous Nose ច្រមុះប៉ោង

- Short ច្រមុះខ្លី ឬ ខើច ដែលភាគច្រើនគេតែងហៅថាច្រមុះជ្រូក

- Big ច្រមុះធំ

- Low ច្រមុះទាប ឬ កំពិត


នៅមន្ទីរពេទ្យណាណា អ្វីដែលសំខាន់គឺការពន្យល់អំពីអ្វីដែលអ្នកជំងឺអាចរំពឹងទុក និង អ្វីដែលពួកគេមិនអាចទទួលបាន តើធ្វើបែបណាល្អសម្រាប់ការកែសម្ផស្សរបស់ពួកគេ។ ជាពិសេសគឺការព្រឹក្សាយោបល់ និង ពន្យល់ច្បាស់លាស់ អំពីទម្រង់ច្រមុះផងដែរ ដោយសារមនុស្សម្នាក់មានចំណូលចិត្ត និង ស្ថានភាពខុសៗគ្នា។


តើវិធីសាស្ត្រក្នុងការវះកាត់កែទម្រង់ច្រមុះគេធ្វើបែបណាទៅ?

ជាធម្មតាច្រមុះរបស់យើងមាន ឆ្អឹងច្រមុះ និង ឆ្អឹងខ្ចីនៅខាងក្នុងភ្ជាប់ជាមួយគ្នាផងដែរ មួយភាគបីនៃខ្ទង់ច្រមុះ ពីខាងលើចន្លោះភ្នែក រហូតដល់ជិតពាក់កណ្តាលគឺជាឆ្អឹង និង ចុងខាងក្រោម គិតពីពាក់កណ្តាលចុះមក គឺជាឆ្អឹងខ្ចី។

តោះឥឡូវនេះយើងមកមើលពីការវះកាត់កែទម្រង់ច្រមុះដូចខាងក្រោម៖

1. ខ្ទង់ច្រមុះ Bridge Augmentation: ដើម្បីកែប្រែទម្រង់ខ្ទង់ច្រមុះអោយបានខ្ពស់ គឺអាចវះកាត់ដោយដាក់ជាប្រភេទ សុីលីកូន ឆ្អឹងជំនី ឬ Dermis ជាភ្នាស់មួយនៅខាងក្រោមស្រទាប់ស្បែកក៏អាចប្រើប្រាស់សំរាប់ការវះកាត់លើកខ្ទង់បានផងដែរ។

នៅមន្ទីរពេទ្យណាណាផ្តោតសំខាន់ទៅលើ លទ្ធផល និង សុវត្ថិភាពដល់អ្នកជំងឺ ដូច្នេះជាទូរទៅខាងមន្ទីរពេទ្យណែនាំអោយប្រើប្រាស់ជាប្រភេទ សុីលីកូនទន់ ដែលអាចបន្សុាំ និង លើកម្ពស់ខ្ទង់បានខ្ពស់ស្អាត និង មានកំរិតហានិភ័យទាប។ ពិតណាស់ចំពោះការប្រើឆ្អឹងជំនី វាជារបស់ធម្មជាតិល្អក៏ពិតមែន តែបើនិយាយពីគុណវិបត្តិវិញ គឺវាអាចបន្សល់ស្លាកស្នាមលើដងខ្លួន និង មិនអាចលើខ្ទង់ច្រមុះបានខ្ពស់ជាងសុីលីកូនឡើយ។

2. ការកែតម្រង់ច្រមុះវៀច Deviation Correction: ការវះកាត់កែទម្រង់ច្រមុះចំពោះអ្នកដែលមានឆ្អឹងច្រមុះវៀច ពិបាកដកដង្ហើម អាចធ្វើទៅបានស្របពេល វះកាត់កែសម្ផស្សច្រមុះបាន ប្រសិនបើបញ្ហានោះបណ្តាលមកពីគម្លាតនៃឆ្អឹងខ្ចីច្រមុះ ។ តែប្រសិនបើបញ្ហានោះបណ្តាលមកពី ឆ្អឹងខ្ចីដែលនៅខាងក្នុងជ្រៅ ការវះកាត់កែទម្រង់ច្រមុះមិនអាចជួយបានឡើយ។

3. ការវះកាត់ឆ្អឹងខ្ចីច្រមុះ Cartilage repositiion or removal: គឺជាការកែតម្រូវ និង ភ្ជាប់ពីខ្ទង់ទៅចុងច្រមុះ

4. ការវះកាត់លើកចុងច្រមុះ Tip surgery: គឺជាការវះកាត់ដោយតឆ្អឹងខ្ចីក្នុងច្រមុះ និង បន្ថែមនូវឆ្អឹងខ្ចីត្រចៀកដើម្បីលើកចុងច្រមុះខ្ពស់ ស្លីម និង មានភាពសាកសមទៅនិងខ្ទង់ច្រមុះ។

5. បង្រួមស្លាបច្រមុះ Alar base reduction: គឺជាការវះកាត់បង្រួមស្លាបច្រមុះសងខាង និង រន្ធច្រមុះ។

6. គល់ច្រមុះ Osteotomy: គឺជាការវះកាត់បង្រួមឆ្អឹងគល់ច្រមុះ ដើម្បីធ្វើអោយខ្ទង់ច្រមុះតូចស្លីម និង មើលទៅមានទម្រង់ខ្ពស់់។

7. ការវះកាត់កំពក់លើខ្ទង់ច្រមុះ Hump removal: ការកាត់កំពកលើខ្ទង់ច្រមុះ គឺជាការចាំបាច់ប្រសិនបើអ្នកមានវា ដើម្បីកាត់បង្រៀបដាក់សុីលីកូននៅលើខ្ទង់។


ខាងក្រោមនេះ ជារូបភាព មុន និង ក្រោយវះកាត់ច្រមុះនៅមន្ទីរពេទ្យណាណា


*********************************

💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢

សូមអរគុណ ♥


អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHopspital


 #nosesurgery #eyesurgery #koreanplasticsurgery #plasticsurgery #koreanstyle

Comments