NANA's Toning Laser Treatment | វិធីសាស្ត្រកំចាត់ស្នាមអ៊ុចខ្មៅលើផ្ទៃមុខដោយប្រើឡាស៊ែរ

 សួរស្តីអ្នកទាំងអស់គ្នា ត្រលប់មកជួបគ្នាម្តងទៀតហើយ^^

    សព្វថ្ងៃនេះ Admin ទទួលបានសំនួរជាច្រើនទាក់ទងនិងបញ្ហាស្បែកមុខ។ ជាការពិតណាស់បញ្ហាស្បែកអ្នកណាៗ ក៏ជួបប្រទះដែរ ជាពិសេសគឺ ស្នាមអ៊ុចខ្មៅតែម្តង។ កត្តាជាច្រើនដែលធ្វើអោយកើតមានស្នាមអ៊ុតខ្មៅ មានដូចជា ពន្លឺថ្ងៃ អាកាសធាតុ ការគេងមិនបានគ្រប់គ្រាន់ ការប្រើប្រាស់ស្មាតផូន និង ជាពិសេសចំពោះអ្នកដែលធ្វើការនៅទីកន្លែងដែលមានសីតុណ្ហភាពខ្ពស់ ជាដើម។ ទាំងនេះហើយគឺជាហេតុដែលធ្វើអោយងាយស្រួលកើតមានស្នាមអ៊ុចខ្មៅ ហើយក៏ពិបាកកំចាត់វាផងដែរ។

        តើអ្នកទាំងអស់គ្នាចង់ដឹងទេថា ធ្វើយ៉ាងម៉េចទើបអាចកំចាត់ស្នាមអ៊ុចខ្មៅលើស្បែកមុខបាន? តោះឥឡូវមកមើលការព្យាបាលស្នាមអ៊ុចខ្មៅរបស់អ្នកជំងឺដែលកំពុងព្យាបាលនៅមន្ទីរពេទ្យណាណាទាំងអស់គ្នា។

សួរស្តីចាស៎! ថ្ងៃនេះខ្ញុំមកមន្ទីរពេទ្យណាណាដើម្បីព្យាបាលស្នាមអ៊ុចខ្មៅលើផ្ទៃមុខ ដោយប្រើកាំរស្មីឡាស៊ែរហៅថា ថូនីងឡាស៊ែរ (Laser Toning) ដែលអាចជួយក្នុងការលូតលាស់ ខូឡាចេនក្នុងស្បែក ធ្វើអោយស្បែកមុខមានពន្លឺ និង ទន់រលោងផងដែរ។

នៅពេលដែលខ្ញុំមកដល់មន្ទីរពេទ្យណាណា ដំបូងគឺធ្វើការព្រឹក្សាអំពីបញ្ហាស្បែកមុខ ជាមួយអ្នកជំនាញ និង ធ្វើការពិនិត្យមើលស្ថានភាពស្បែកផងដែរ។ ស្បែកមុខរបស់មិនមែនជាស្បែកមុខដែលងាយប្រតិកម្មនោះទេ តែមានស្នាមអ៊ុចខ្មៅច្រើន ជាពិសេសនៅលើថ្ពាល់ និង ក្រោមភ្នែក និងស្បែកស្ងួតបន្តិច ដោយសារអាកាសធាតុនៅកូរ៉េត្រជាក់។

ដូច្នេះការព្យាបាលដែលសមសំរាបៈស្បែកមុខរបស់ខ្ញុំគឺមានដូចជា៖

១. Aqua Peel និង Rejuvenation: ដើម្បីលាងសំអាតសារធាតុកខ្វក់ក្នុងរន្ធញើស និង ជម្រុះកោសិកាចាស់ៗ។

២. Toning Laser: ជួយជម្រះស្នាមអ៊ុចខ្មៅ និង ធ្វើស្បែកមុខភ្លឺថ្លា

៣. Vitamin Treatment: ការព្យាបាលស្បែកមុខដោយ វីតាមិនដែលជួយផ្តល់សារធាតុចិញ្ចឹមដល់ស្បែក។

៤. Mask Pack: ការបិទម៉ាស់មុខ ដើម្បីធ្វើអោយស្បែកមុខត្រជាក់ និង ផ្តល់សំណើមដល់ផ្ទៃមុខ។

១. Aqua Peel និង Rejuvenation: មុនពេលចាប់ផ្តើមព្យាបាលដោយប្រើឡាស៊ែរ គឺត្រូវសំអាតរន្ធញើស និង កោសិកាចេញ ហើយការសំអាតនេះផងដែរត្រូវចំណាយពេលប្រហែល ២០នាទី។


២. Toning Laser: បន្ទាប់ពីសំអាតស្បែកមុខដោយ Aquapeelរួច ខាងបុគ្គលិកមន្ទីរពេទ្យក៏នាំខ្ញុំទៅបន្ទប់ព្យាបាលមួយទៀត ដើម្បីធ្វើការព្យាបាលជាមួយដុកទ័រដោយប្រើថូនីងឡាស៊ែរ។ ប្រហែលជាមនុស្សជាច្រើនគិតថា ការបាញ់ឡាស៊ែរនេះមានការឈឺចាប់ តែតាមពិតទៅមិនមានការឈឺចាប់ខ្លាំងនោះទេ^^។ ចំពោះរយៈពេលនៃការបាញ់ឡាស៊ែរនេះផងដែរ ប្រហែល ១៥ ទៅ ២០នាទី អាស្រ័យលើស្ថានភាពស្បែកមុខរបស់មនុស្សម្នាក់ៗ។


៣. Vitamin Treatment: ការព្យាបាលដោយវីតាមីនគឺដើម្បីផ្តល់សំណើមដល់ស្បែក និង សារធាតុចិញ្ចឹមដល់ស្បែក ដែលជាជំហានបន្ទាប់ពីបាញ់ថូនីងឡាស៊ែររួច ដោយលាបលើផ្ទៃមុខស្រាល់ៗ និងម៉ាស្សាយឺតៗ រយៈពេលប្រហែល ១៥ ទៅ ២០នាទី។


៤. Mask Pack: ការបិទម៉ាសភួកជាជំហានចុងក្រោយបន្ទាប់ពីព្យាបាលមុខរួច។ ការបិទម៉ាសមុខនេះផងដែរ គឹមានសារៈសំខាន់ដើម្បីបន្ថែមសំណើម និង ធ្វើអោយស្បែកមុខមានសភាទន់ រលោង។


ចំពោះការបិទម៉ាសភួកនេះគឺមានរយៈពេលប្រហែលពី ២០ នាទី។

បន្ទាប់ពីព្យាបាលរួចខ្ញុំមានអារម្មណ៌ថាស្រស់ស្រាយព្រោះ ស្បែកមុខខ្ញុំមានភាពទន់ល្មើយ និង ភ្លឺថ្លាស្រស់ជាងមុន។ ជាពិសេសនៅមន្ទីរពេទ្យណាណាមានអ្នកបកប្រែជាភាសាខ្មែរ ដែលតែនៅជិតខ្ញុំក្នុងកំឡុងពេលព្យាបាល ធ្វើអោយមិនមានភាពភ័យក្នុងការស្តាប់ និង និយាយ។

ខ្ញុំបានធ្វើការព្យាបាលបែបនេះ ៤ដងជារៀងរាល់សប្តាហ៌។ ហើយនៅពេលនេះស្នាមអ៊ុចខ្មៅដែលនៅលើផ្ទៃមុខរបស់ខ្ញុំបានបាត់ជិត ៩០%ហើយ។ បើតាមបទពិសោធន៌របស់ខ្ញុំ ការព្យាបាលដោយឡាស៊ែរបែបនេះ ត្រឹមតែ ១ ទៅ ២ ដង ពុំសូវឃើញលទ្ធផលនោះ ដូច្នេះហើយទើបខាងមន្ទីរពេទ្យណែនាំអោយខ្ញុំយកជាកញ្ចប់ ដែលមានការព្យាបាល ៥ដង។ ពេលនេះខ្ញុំបានមកព្យាបាលបាន ៤ដងហើយ ឃើញថាស្បែកមុខរបស់ខ្ញុំទទួលបានលទ្ធផលល្អមែន។^^
ដូច្នេះហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាការព្យាបាលបំបាត់ស្នាមអ៊ុចខ្មៅមិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវការចំណាយពេល និង ព្យាបាលច្រើនដង។ អញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាមានបញ្ហាស្នាមអ៊ុចខ្មៅដូចខ្ញុំ សូមកុំទុកយូរអី ប្រញាប់ព្យាបាលទៅ។ ប្រសិនបើអ្នកទាំងអស់គ្នា មិនចេះភាសាកូរ៉េ និង មិនដឹងថាទៅព្យាបាលនៅទីណា ខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាអោយទៅមន្ទីរពេទ្យណាណា។

💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢

សូមអរគុណ ♥

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#koreadermatologist #maskpack #skinbeauty #toninglaser #koreaplasticsurgeryhospital

Comments