[Review Zygoma Reduction]: កែប្រែសម្រស់ជាមួយការវះកាត់ឆ្អឹងទម្រង់មុខ១ផ្នែក
ជំរាបសួរអ្នកទាំងអស់គ្នា!
នៅអត្ថបទមុនៗយើងបាននិយាយអំពីការវកាត់ឆ្អឹងទម្រង់មុខ ៣ផ្នែករួចមកហើយ។ អញ្ជឹងចំពោះថ្ងៃនេះយើងមកនិយាយអំពី ការវះកាត់ឆ្អឹង ១ផ្នែកវិញម្តង។
ការវះកាត់ឆ្អឹងមុខ ជាការវះកាត់ដែលកំពុងពេញនិយម សម្រាប់អ្នកដែលមានទម្រង់មុខធំ និង ទម្រង់មុខមិនស្មើរគ្នា ឬ អ្នកដែលពេញនិយមទម្រង់ V-line ដែលអ្នកមួយចំនួនហៅថា ទម្រង់មុខបែបស្ទាយកូរ៉េ។ ហើយឆ្អឹងទម្រង់មុខនេះផងដែរ បែបចែកជាច្រើនផ្នែកដូចជា ឆ្អឹងថ្គាម(Angle bone) ឆ្អឹងថ្ពាល់(Zygoma bone) និង ឆ្អឹងចង្ការ(Cheek bone) រីឯការវះកាត់វិញក៏អាស្រ័យទៅលើទម្រង់មុខមនុស្សម្នាក់ៗ និង ការចង់បានរបស់ពួកគេដែរ។ ដូច្នេះហើយ ថ្ងៃនេះ Admin នាំអ្នកទាំងអស់គ្នាមកជួបអ្នកជំងឺ ដែលបានវះកាត់ឆ្អឹងមុខ នៅមន្ទីរពេទ្យកែសម្ផស្សណាណា។
សួរស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំបានមកមន្ទីរពេទ្យកែសម្ផស្សណាណា ដើម្បីពិគ្រោះយោបល់វះកាត់កែសម្ផស្ស។ តើអ្នកទាំងអស់គ្នាដឹងទេ ហេតុអ្វីបានជាខ្ញុំមកទីនេះ?^^ ចំពោះរឿងពាក់ព័ន្ធនិងការកែសម្ផស្សនេះ ខ្ញុំមានគំរោងចង់វះកាត់យូរហើយ តែដោយសារខ្ញុំមានការស្ទាក់ស្ទើរអំពីការជ្រើសរើសមន្ទីរពេទ្យ មិនដឹងថាមន្ទីរពេទ្យមួយណាល្អ។ រាល់ចុងសប្តាហ៌ឧស្សាហ៌ណាត់ជួបមិត្តភ័ត្តញុំាអីជុំគ្នាណាស់ ក្នុងចំណោមនោះមានមិត្តខ្ញុំម្នាក់បានវះកាត់កែសម្ផស្ស ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ព្រោះមើលទៅស្អាតប្លែក ខ្ញុំក៏បានសួរគាត់អំពីការវះកាត់របស់គាត់ ហើយគាត់បានណែនាំមន្ទីរពេទ្យកែសម្ផស្សណាណា។ ពេលខ្ញុំទៅដល់ផ្ទះវិញ ខ្ញុំបានឆែកព័ត៍មានអំពីមន្ទីរពេទ្យណាណា នៅក្នុង Facebook, Tiktok និង Instagram ឃើញថាទំនងណាស់ ខ្ញុំក៏បានទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ដើម្បីសួរព័ត៍មានខ្លះអំពីការវះកាត់ បន្ទាប់មកខ្ញុំក៏សំរេចថាទៅពិគ្រោះយោបល់ផ្ទាល់សិន។ ពេលខ្ញុំទៅដល់មន្ទីរពេទ្យ ពិតជាមានអារម្មណ៌កក់ក្តៅមែនទែន ព្រោះមានបុគ្គលិកទាំងជនជាតិកូរ៉េ និង ខ្មែររួសរាយរាក់ទាក់ មិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលសំខាន់គឺ ដុកទ័រមានជំនាញ់ឯកទេសច្បាស់លាស់ ផ្តល់ការពិគ្រោះយោបល់ក្បោះក្បាយ និង ពន្យល់អំពីការវះកាត់ចាប់ពីមុនពេលវះកាត់ រហូតដល់ការជាសះស្បើយ។ បន្ទាប់ពីខ្ញុំពិគ្រោះយោល់រួច ខ្ញុំក៏បានសំរេចភ្លាមៗតែម្តង ថាជ្រើសរើសយកមន្ទីរពេទ្យណាណា។
នេះជាថ្ងៃវះកាត់របស់ខ្ញុំហើយ និយាយទៅមានអារម្មណ៌ថាភ័យផងអរផងយ៉ាងមិចមិនដឹងទេ ព្រោះវាជាការវះកាត់លើកដំបូងរបស់ខ្ញុំ តែអ្វីដែលធ្វើអោយខ្ញុំមិនបារម្ភនោះគឺ ខ្ញុំជឿជាក់លើកដុកទ័ររបស់ខ្ញុំ^^
តើអ្នកទាំងអស់គ្នាចង់ដឹងទេថា តើខ្ញុំវះកាត់អ្វីខ្លះ?
ប្រហែលជាអ្នកទាំងអស់គ្នា បានឃើញរូបថតរបស់ខ្ញុំហើយ^^ និយាយរួមអ្វីដែលខ្ញុំមិនពេញចិត្តលើផ្ទៃមុខគឺ ផ្ទៃមុខធំគ្មានទម្រង់ ជាពិសេសឆ្អឹងសងខាងថ្ពាល់ធំ។ ដូច្នេះហើយអ្វីដែលខ្ញុំចង់បាននោះគឺ ឆ្អឹងកន្លែងថ្ពាល់តូចបន្តិច និង មុខមានទម្រង់។
អញ្ជឹងហើយ ដុកទ័របានណែនាំវិធីសាស្ត្រវះកាត់៖
ទី១ គឺវះកាត់បង្រួមឆ្អឹងថ្ពាល់ ដើម្បីទទួលបានទម្រង់អោយសមនឹងទម្រង់
ទី២ ចាក់ខ្លាញ់មុខ ដើម្បីបំពេញកន្លែងផត ត្រង់សៀតថ្កា ថ្ងាស់ និង ចង្ការ
[រូបភាពនៅមុខបន្ទប់វះកាត់]
ខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ការវះកាត់ហើយ^^ មុនពេលចូលបន្ទប់វះកាត់ខ្ញុំចាប់ផ្តើមមានអារម្មណ៌ភ័យ តែពេលដែលខ្ញុំចូលដល់ក្នុងបន្ទប់វះកាត់ អារម្មណ៌ភ័យខ្លាចក៏លែងមាន ដោយសារតែបុគ្គលិកពេទ្យរួសរាយរាក់ទាក់ និង មានអ្នកបកប្រែនិងជិតខ្ញុំ។
នេះជាថ្ងៃទី៣ ក្រោយពេលវះកាត់ ឃើញថាវាមានសភាពហើមដូចទៅនឹងអ្វីដែលដុកទ័របានពន្យល់អំពីការជាសះស្បើយអញ្ជឹង។ ហើយការហើមនេះផងដែរនឹងស្រកទៅម្តងបន្តិចៗ ដោយខ្លួនឯង ដូច្នេះហើយខ្ញុំមិនមានការបារម្ភអ្វីឡើយ។
៧ថ្ងៃបន្ទាប់ពីវះកាត់រួច ជាថ្ងៃដែលខ្ញុំត្រូវទៅមន្ទីរពេទ្យម្តងទៀតដើម្បីកាត់ចេស្ឋដែលមាននៅជិតសៀតថ្កា និង ក្នុងមាត់ ហើយដុកទ័រក៏បានមកតាមដានពិនិត្យអោយខ្ញុំផ្ទាល់ផងដែរ។ គាត់បានប្រាប់ខ្ញុំថា លទ្ធផលវះកាត់របស់ខ្ញុំគឺល្អប្រសើរណាស់^^។ បន្ទាប់ពីជួបដុទ័រហើយ ខាងមន្ទីរពេទ្យក៏ផ្តល់ជាសេវាកម្មថែទាំស្បែកមុខ និង កាំរស្មីឡាស៊ែរជាជំនួយក្នុងការកាត់បន្ថយហើមលើផ្ទៃមុខរបស់ខ្ញុំ។
បើរាប់មកដល់ពេលនេះខ្ញុំវះកាត់បាន ជាង២ខែ ហើយការហើមលើផ្ទៃមុខរបស់ខ្ញុំក៏ស្រកបានច្រើនដែរ^^ ខ្ញុំពិតជាពេញចិត្តនឹងផ្ទៃមុខរបស់ខ្ញុំណាស់ ឆ្អឹងថ្ពាល់ដ៏ធំរបស់ខ្ញុំពិតជាបង្រួមបានច្រើន ជាពិសេសទម្រង់មុខរបស់គឺពេញមានទម្រង់ ហើយស្បែកមុខរបស់ខ្ញុំមើលទៅស្រស់ថ្លាក្មេងជាងមុន។ ខ្ញុំគិតថាការសំរេចចិត្តរបស់ខ្ញុំពិតជាត្រឹមត្រូវណាស់ក្នុងការជ្រើសរើសមន្ទីរពេទ្យកែសម្ផស្សណាណា ខ្ញុំពេញចិត្តនឹងលទ្ធផលវះកាត់របស់ខ្ញុំណាស់។
*****************************************************************************
💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢
សូមអរគុណ ♥
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com


Comments
Post a Comment