Visit Dermatologist in Gangnam| បទពិសោធន៌នៃការព្យាបាល និង ថែទាំងសម្រស់ស្បែកមុខនៅមន្ទីរពេទ្យណាណា

 សួរស្តីអ្នកទាំងគ្នា^^ វិលត្រឡប់មកជួបគ្នាម្តងទៀតហើយ

ថ្ងៃនេះAdmin នាំអ្នកទាំងអស់គ្នាមកមើលអំពីការថែទាំសម្រស់ស្បែកមុខម្តង។ សម្រស់ស្បែកមុខគឺជាផ្នែកមួយដ៏សំខាន់មនុស្សគ្រប់គ្នា ទោះបីជាទម្រង់មុខ ភ្នែក ច្រមុះស្អាតហើយ តែបើស្បែកមានបញ្ហាក៏អាចធ្វើអោយបាត់បង់សម្ផស្សបានដែរ។ ហើយការថែទាំ និង ព្យាបាលស្បែកមុខផងក៏មិនមានតែមិត្តនារីៗយើងទេ បុរសៗក៏អាចទទួលស្បែកស្រស់ស្អាតផងដែរ។

ឥឡូវនេះកុំអោយខាតពេលយូរ Admin នឹងបង្ហាញអ្នកទាំងអស់គ្នាអំពីបទពិសោធអ្នកជំងឺបុរសដែលបានមកទទួលយកការព្យាបាលស្បែកមុខនៅមន្ទីរពេទ្យណាណា


 ជាទូរទៅនៅមន្ទីរពេទ្យណាណា មុនពេលផ្តល់ការព្យាបាល តែងតែធ្វើការពិគ្រោះយោបល់ និង ពិនិត្យមើលស្ថានភាពស្បែករបស់អ្នកជំងឺ។ តើចង់ដឹងទេថាស្បែកមុខរបស់គាត់បែបណាដែរ?

    ស្បែកមុខរបស់គាត់ជាប្រភេទស្បែកដែលងាយឆាប់ប្រតិកម្ម និង មានស្នាមមុនជាច្រើន ដូច្នេះហើយគាត់បានសម្រេចចិត្តមកទទួលការពិគ្រោះយោបល់ និង ព្យាបាលនៅមន្ទីរពេទ្យណាណា។


ខាងលើនេះជាម៉ាសុីន Duo Hydrogen Peel ដែលមានលក្ខណៈពិសេស អាចលាងសំអាតសារធាតុកខ្វក់នៅលើស្បែកមុខ រន្ធញើស និង ជួយសំអាតកោសិកាចាស់ៗ។ ហើយការសំអាតស្បែកមុខនេះផងដែរ ជាការចាំបាច់ណាស់ មុននិងព្យាបាលស្បែកមុខដោយ ឡាស៊ែរ និង ការព្យាបាលផ្សេងៗ។


បន្ទាប់ពីលាងសំអាតស្បែកមុខជាមួយម៉ាសុីន Duo Hydrogen Peel រួចមក គឺលាបគ្រីមស្ពឹក (Anesthesia Cream) លើផ្ទៃមុខ។
តើអ្វីទៅជាចំណុចពិសេសរបស់គ្រីមស្ពឹក?
គ្រីមស្ពឹកមានតួនាទីកាត់បន្ថយការឈឺចាប់ និង ជួយបន្សុាំការឈឺចាប់ នៅពេលព្យាបាលស្បែកដោយប្រើឡាស៊ែរ និង ថ្នាំចាក់។
បន្ទាប់ពីថ្នាំស្ពឹកនេះបានលាបរួចរាល់នៅលើផ្ទៃមុខហើយ គឺត្រូវចំណាយពេលប្រហែល ២០នាទី ដើម្បីអោយគ្រីមស្ពឹកនេះជ្រាប់ចូលក្នុងស្បែក និង មានប្រសិទ្ធភាព។


បន្ទាប់ពីការរង់ចាំរយៈពេល ២០នាទីមក ខាងគលានុបដ្ឋាយិកាបានសំអាតគ្រីមចេញពីផ្ទៃមុខ មុននឹងចាប់ផ្តើមព្យាបាលដោយប្រើ ឡាស៊ែរ និង សំអាតស្បែកមុខម្តងទៀតដោយប្រើសំឡីអាគុលបន្ថែមទៀត។

ការព្យាបាលដោយកាំរស្មីឡាស៊ែរ (Fraxel) មានតួនាទីព្យាបាលស្នាមមុន និង ស្នាមរន្ធញើសធំ។ ហើយការបាញ់ឡាស៊ែរនេះផងដែរ នឹងមានឈឺចាប់បន្តិចបន្តួចប៉ុណ្ណោះដោយសារ កាំរស្មីនេះជួយកំចាត់ស្រទាប់ស្បែកមុខចាស់ៗចេញ ដើម្បីជំរុញការកើតឡើងនៅស្រទាប់ស្បែកថ្មី។


បន្ទាប់ពីការព្យាបាលដោយប្រើឡាស៊ែរមក វិធីសាស្ត្រព្យាបាលបន្ទាប់គឺ ការចាក់ថ្នាំ រីជូរ៉ាន(Rejuran)។ ថ្នាំចាក់រីជូរ៉ាន់នេះផងដែរ គឺជាប្រភេទកោសិកាត្រីសាល់ម៉ុន ដែលជុំរុញការបង្កើត Collagen នៅក្នុងស្បែក និង ព្យាបាលស្លាកស្នាមដែលកើតឡើងដោយសារមុន។ លើសពីនឹងទៅទៀតវាជួយបន្ថែមសំណើមទៅលើស្បែកផងដែរ។

មានសំណួរជាច្រើនបានសួរថា តើការចាក់ថ្នាំ រីជូរ៉ាន់ឈឺដែរឬទេ?
ពិតណាស់ជាធម្មតា ពាក្យថាចាក់ថ្នាំ គឺដឹងតែឈឺហើយ ក៏ប៉ុន្តែមុនពេលចាក់ថ្នាំនេះផងដែរ គឺលាបគ្រីមស្ពឹក (anesthesia cream) ដើម្បីកាត់បន្ថយការឈឺចាប់^^


បន្ទាប់ពីការព្យាបាលដោយឡាស៊ែរ ជាធម្មតាមុខនឹងមានអារម្មណ៍ក្តៅ ហើយស្បែកនឹងប្រែជាក្រហម។
ដូច្នេះមាន IU Care Rejuvenation មានប្រយោជន៍ដូចជា ធ្វើអោយស្បែកមានសភាពត្រជាក់ និង បំបាតការឡើងក្រហមនៃស្បែក ដោយការព្យាបាលដោយ IU Care មានលាយជាមួយក្រែម បន្ទាលកន្ទុយក្រពើ។ អ្នកទាំងអស់គ្នាអាចមើលឃើញរូបភាពខាងលើ~~


បន្ទាប់ពីធ្វើអោយស្បែកមុខត្រជាក់រួច គឺមានការថែទាំស្បែកដោយប្រើម៉ាសត្រជាក់(Cooling Pack Mask) ដោយបិទលើមុខរយៈពេលប្រហែលពី ២០ ទៅ 25នាទី។ ម៉ាសត្រជាក់នេះផងដែរ មានអត្ថប្រយោជន៌ធ្វើអោយស្បែកមុនមានភាពត្រជាក់ ទន់ និង មានសំណើម។ 

ចំពោះអ្នកដែលចង់បានស្បែកមុខស្អាត គឺត្រូវចំពេលវេលាច្រើនក្នុងការព្យាបាលនិង ថែទាំងផងដែរ។ ជាទូទៅការព្យាបាលស្បែកដែលមានស្នាម ត្រឹមតែមួយដង មិនទាន់អាចឃើញលទ្ធផលប្លែកនោះទេ គឺត្រូវចំណាយពេលព្យាបាលច្រើនដង ហើយការព្យាបាលអាចធ្វើឡើងពី ៣ ទៅ ៥ដង អាស្រ័យទៅស្ថានភាពស្បែករបស់មនុស្សម្នាក់។ 
បន្ទាប់ពីព្យាបាលស្បែកនៅមន្ទីរពេទ្យហើយ មិនមែនមានន័យថាមិនចាំបាច់ខ្វាយខ្វល់ពីបញ្ហាស្បែកមុខនោះទេ គឺយើងត្រូវថែទាំងដោយខ្លួនឯងបន្ថែមទៀតដូចជា ប្រើប្រាស់គ្រីមផ្តល់សំណើមដល់ស្បែក និង ឡេការពារកំដៅថ្ងៃ ព្រោះវាមានអត្ថប្រយោជន៌ការពារស្បែកមុខរបស់អ្នកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ និង កាំរស្មីផ្សេងៗ។ ជាពិសេសអ្នកដែលព្យាបាលស្បែកមុខដោយបាញ់ឡាស៊ែរ ចាំបាច់ត្រូវលាបឡេការពារកំដៅថ្ងៃអោយបានញឹកញាប់។

*******************************************************

💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢

សូមអរគុណ ♥

💗 NANA make the better me 💗

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#skincare #dermatologist #koreanbeauty #gangnamcity #seoulsouthkorea

Comments