Visit to NANA Plastic Surgery Hospital | មន្ទីរពេទ្យកែសម្ផស្សណាណា

 សួរស្តីអ្នកទាំងអស់គ្នា! ត្រលប់មកជួបគ្នាម្តងទៀតហើយ^^

ធ្លាប់លឺតែលើ និង ស្គាល់តាមប្រព័ន្ធផ្សព្វផ្សាយតាមរយៈ Facebook Tiktok និង Instagram អំពីមន្ទីរពេទ្យកែសម្ផស្សមែទេ? តែមិនទាន់បានមកផ្ទាល់មែនឬអត់? ថ្ងៃនេះ Admin នឹងនាំអ្នកទាំងអស់គ្នាមកទស្សនាទិដ្ឋភាពនៅក្នុងមន្ទីពេទ្យកែសម្ផស្សណាណាម្តង។ តោះចង់ដឹងថាមានទិដ្ឋភាពបែបណា សូមតាមដានទាំងអស់គ្នា។


មន្ទីរពេទ្យកែសម្ផស្សណាណា មានទីតាំងនៅទីក្រុង សេអ៊ូល កាំងណាម ប្រទេសកូរ៉េ ដែលមាន
អាស្រ័យដ្ឋាន៖ 165-8 Nonhyeon-dong, Gangnam-gu, Seoul HM Building ពីជាន់ទី២ ដល់ ជាន់ទី១៣


នេះគឺជា ទិដ្ឋភាពចំពីមុននៃខាងក្រៅអាគាររបស់មន្ទីរពេទ្យកែសម្ផស្សយើងខ្ញុំ


ចំពោះច្រកចូលមន្ទីរពេទ្យមាន ២ច្រក គឺទីមួយ អ្នកទាំងអស់គ្នាអាចចូលតាម ច្រកអាគារដែលមាន ហ្វាម៉ាសុីនៅក្បែរ ហើយឡើងតាមកាំជណ្តើរជើង ឬ កាំជណ្តើរយន្តទៅជាន់ទី២ និង ទីពីរ ច្រកហាងកាហ្វេ N Caffee Studio ដែលមានជណ្តើរជើងឡើងទៅជាន់ទី២ ។ នៅជាទី២ គឺមានកន្លែងចុះឈ្មោះអង្គុយរង់ចាំ និង ហាងកាហ្វេរបស់មន្ទីរពេទ្យផងដែរ​។



ប្រសិនបើអ្នកទាំងអស់គ្នាឡើងតាមជណ្តើរជើងក្នុងអាគារ នៅពេលដល់ជាន់ទី២ អ្នកនឹងឃើញទ្វាកញ្ចក់ដែលមានផ្លាកសញ្ញាមន្ទីរពេទ្យ។


ខាងលើនេះជាកន្លែងសំរាប់ចុះឈ្មោះ និង ទទួលភ្ញៀវដែលអញ្ជើញមកមន្ទីរពេទ្យជាលើកដំបូង។ ពេលអ្នកទាំងអស់គ្នាមកដល់ គ្រាន់តែប្រាប់ឈ្មោះទៅកាន់បុគ្គលិក ពួកគេរៀបចំអ្នកព្រឹក្សាយោបល់តាមប្រទេសនីមួយ និង ការចុះឈ្មោះជូនលោកអ្នក។


ជាមួយនិងជាន់ទទួលភ្ញៀវនេះផងដែរ ក៏មានហាងកាហ្វេផងដែរ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវ និង ក្រុមគ្រួសារ ក៏ដូចជាមិត្តភ័ក្រដែលអញ្ជើញមកជាមួយ អាចអង្គុយរង់ចាំជាមួយញុាំកាហ្វេផងដែរ ជាពិសេសគឺ ពួកគាត់ប្រើប្រាស់ Wifi បានដោយសេរី។ ហាង N Coffee Studio ក៏មាន កាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលកិនភ្លាមៗ និង ភេសជ្ជៈជាច្រើនមុខទៀត។


នៅពេលដែលអ្នកទាំងអស់ចុះឈ្មោះរួចរាល់ ខាងបុគ្គលិកតំណាងប្រទេសនីមួយៗ នឹងនាំអ្នកទាំងអស់គ្នាមកជាន់ទី៣ ដើម្បីរៀបចំអោយអ្នកទាំងអស់គ្នា ពិគ្រោះយោបល់ផ្ទាល់ជាមួយដុកទ័រ និង មានការបកប្រែជាច្រើនភាសា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទាំងអស់គ្នា។


នេះគឺជាបន្ទប់សំរាប់ពិគ្រោះយោបល់ ដែលនៅជាន់ទី៣ គ្រប់បន្ទប់ទាំងបំពាក់ទៅដល់ម៉ាសុីនត្រជាក់ ការតុបតែ និង បរិយាកាសប្រកបដោយផាកសុខភាព។ ជាពិសេសគឺការមានកុំព្យូទ័រគ្រប់បន្ទប់ ដើម្បីផ្តល់ភាពងាយស្រួលដល់ ក្នុងការពិគ្រោះយោបល់រវាងដុទ័រ និង អ្នកជំងឺ ដែលនៅក្នុងកុំព្យូទ័រមានទិន័យ និង រូបថត CT អ៊ិសារ៉េផងដែរ។ 


នេះគឺជាបន្ទប់សំរាប់អ្នកលុបលាងសំអាតមុខ ដើម្បីត្រៀមខ្លួនចូលវះកាត់ និង មានប្រអប់ចាក់សោរដាក់អីវ៉ាន់របស់អ្នកជំងឺ។


រីឯនេះវិញគឺជាន់ទី៤ ក៏ជាកន្លែងដែលមានបន្ទប់សម្រាប់ពិគ្រោះយោបល់ជាមួយដុកទ័រផ្ទាល់ផងដែរ 


ទាំងនេះក៏ជាកន្លែងពិគ្រោះយោបល់នៅជាន់ទី៤ ដែលមើលទៅក៏មិនខុសពីជាន់ទី៣ ប៉ុន្មានដែរ។ ដែលគ្រប់បន្ទប់ បំពាក់ដោយម៉ាសុីនត្រជាក់ ប្រកបដោយបរិយាកាសផាកសុកភាព រួមទាំងបង្អួចកញ្ចក់ដែលអាចមើលទេសភាពទីក្រុងកាំណាមបានផងដែរ^^


មុនពេល និង ក្រោយការវះកាត់ ខាងបុគ្គលិកមន្ទីរពេទ្យនឹងនាំអ្នកជំងឺមកថតរូបនៅបន្ទប់ខាងលើនេះ។


នេះវិញជាបន្ទប់ដែលមានប្រអប់ចាក់សោរ និង សំរាប់ផ្លាស់ប្តូរសំលៀកបំពាក់។ នៅថ្ងៃវះកាត់អ្នកជំងឺត្រូវផ្លាស់សំលៀកបំពាក់មុន ជួបដុកទ័រដើម្បីពិគ្រោះ នឹងធ្វើការឌីហ្សាញមុនពេលចូលវះកាត់។


បន្ទាប់ពីជួបពិគ្រោះ និង ធ្វើការឌីហ្សាញជាមួយដុកទ័ររួច ជំហានបន្ទាប់ទៀត គឺការមកកាន់បន្ទាប់វះកាត់។ នៅមុខបន្ទប់វះកាត់នេះផងដែរក៏មានកន្លែងសម្រាប់អង្គុយរង់ចាំផងដែរ សំរាប់សាច់ញាតិ ឬ មិត្តភ័ក្ររបស់អ្នកជំងឺ។


ខាងលើនេះជាបន្ទប់សម្រាប់ លុបលាង សំអាតមុន និង មានប្រអប់សំរាប់រក្សា អីវ៉ាន់ និង សំលៀកបំពាក់របស់អ្នកជំងឺ។


រីឯនេះវិញគឺជា បន្ទប់វះកាត់ ដែលបំពាក់ដោយ ឧបករណ៍ទំនើបៗដែលមានស្តង់ដាទទួលស្គាល់ពីបរទេស ជាពិសេសរាល់បន្ទប់វះកាត់មាន អនាម័យ និង បរិយាកាសប្រកបដោយផាកសុកភាព។ 


បន្ទាប់ពីអ្នកជំងឺវះកាត់រួច និង ត្រូវផ្លាស់ប្តូរនៅបន្ទប់សម្រាក ដូចជា អ្នកវះកាត់ច្រមុះ ភ្នែក ចាក់ខ្លាញ់ ទាញអំបោះជាដើម ដែលអ្នកជំងឺទាំងត្រូវសម្រាកដោយអង្គុយលើសាឡុង។ ចំពោះពេលវេលាសម្រាកបន្ទាប់ពីវះកាត់អាចចាប់ពី ១ ទៅ ២ម៉ោង ទើបអ្នកជំងឺអាចចេញពីពេទ្យបាន។



ចំណែកឯរូបខាងលើនេះវិញ គឺជាបន្ទប់គេងសម្រាកសម្រាប់អ្នកជំងឺណា ដែលខាងមន្ទីរពេទ្យចាំបាច់តម្រូវអោយស្នាក់នៅ។
ហេតុអ្វីបានជាមិនអាចទៅផ្ទះបាន និង ចាំបាច់ត្រូវស្នាក់នៅមន្ទីរពេទ្យ១យប់?
ជាធម្មតាសម្រាប់អ្នក វះកាត់ឆ្អឹងទម្រង់មុខគឺចាំបាច់ត្រូវស្នាក់មន្ទីរពេទ្យ មួយយប់ ដើម្បីទទួលបានការព្យាបាលបន្ទាប់ពីវះកាត់ និង ការត្រួតពិនិត្យផ្ទាល់ដោយដុកទ័រនៅថ្ងៃបន្ទាប់ផងដែរ។


នេះជាជាន់ទី៨ របស់មន្ទីរពេទ្យណាណា ដែលជាកន្លែងមានបន្ទប់គេងសំរាកនៅពេលយប់។ មិនត្រឹមតែប៉ណ្ណោះទេ គឺជាកន្លែងសំរាប់អ្នកជំងឺ មកពិនិត្យ និង កាត់ធ្នេរ បន្ទាប់ពីវះកាត់រួច ក៏ដូចជា ការថែទាំព្យាបាលការហើមផងដែរ។


ចំណែកបន្ទប់នេះផងដែរ គឺជាបន្ទប់មួយនៅជាន់ទី៨ ដែលជាបន្ទប់សម្រាប់ អ្នកជំងឺមក កាត់ធ្នេរ និង ជួបដុកទ័រដើម្បីទទួលបានការពិនិត្យ បន្ទាប់ពីវះកាត់រួច ១ ឬ ២សប្តាហ៌។ គ្រប់បន្ទប់ទាំងអស់សុទ្ធតែបំពាក់ដោយកុំព្យូទ័រ និង ឧបករណ៍វេជ្ជសាស្ត្រទំនើប និងមានអនាម័យផងដែរ។


ឯនេះវិញគឺជាកន្លែងពិនិត្យសុខភាព នៅជាន់ទី១៣ នៃមន្ទីរពេទ្យណាណា។ ជាទូរទៅមុនពេលវះកាត់ អ្នកជំងឺចាំបាច់ត្រូវតែពិនិត្យសុខភាព បញ្ជាក់អំពីស្ថានភាព សុខភាពរបស់ពួកគេ ដើម្បីសុវត្ថិភាពក្នុងពេលវះកាត់។


ឧបករណ៍វេជ្ជសាស្ត្រទំនើរ ម៉ាសុីនធ្វើតេស្តឈាម ឧបករណ៍ធ្វើតេស្តបេះដូង EKG មាននៅមន្ទីរពេទ្យណាណា ដែលមានអាចពិនិត្យសុខភាពជូនអ្នកជំងឺភ្លាម និង ផ្តល់លទ្ធផលក្នុងរយៈពេលខ្លី។


មិនត្រឹមតែប៉ុណ្ណោះទេ ខាងមន្ទីរពេទ្យមានឧបករណ៍ទំនើរ សម្រាប់ថតដូចជា Chest X-ray និង CT X-ray ជាដើម។


ចំពោះអ្នកមានបញ្ហាស្បែកមុខ ក៏អាចទទួលយកការព្យាបាលបានដែរនៅមន្ទីរពេទ្យណាណា។ មិនមែនមានត្រឹមតែសេវាកម្មវះកាត់នោះទេ ខាងមន្ទីរពេទ្យក៏មានគ្លីនិចស្បែកនៅជាន់ទី១០ ផងដែរ ដែលមានសេវាកម្មព្យាបាលស្បែកគ្រប់ប្រភេទ ស្បែកមុខជាំ ប្រតិកម្ម មុខមុន មុខស្នាម ស្បែកមុខស្រអាប់ ចាក់ថ្នាំសេរ៉ូមស្បែកសរ ចាក់វីតាមីនផ្ទៃមុខ ចាក់ភីល័រ និង ប៊ូថុកជាដើម។



គ្លីនិចព្យាបាលស្បែកណាណា មានបន្ទប់រង់ចាំធំទូលាយ កន្លែងរង់ចាំមានផាកសុខភាព និង មានបំពាក់ទៅដោយម៉ាសុីនត្រជាក់ ម៉ាសុីនកំដៅ ទូរទស្សន៌ និង តន្ត្រី កំដរក្នុងកំឡុងពេលរង់ចាំការពិគ្រោះយោបល់ និង ព្យាបាល។


បន្ទាប់ពីប្រឹក្សាយោបល់រួច និង មុនពេលចូលព្យាបាល អ្នកជំងឺអាចទុកដាក់អីវ៉ានរបស់ពួកគេក្នុងប្រអប់ចាក់សោរសុវត្ថិភាព។ បន្ទាប់មកអ្នកជំងឺអាចត្រៀមខ្លួនដើម្បីចូលវះកាត់ ដោយលុបលាងសំអាតផ្ទៃមុន និង ថតរូបមុន និង ក្រោយការព្យាបាលដើម្បី មើលអំពីភាពខុសប្លែកបន្ទាប់ពីព្យាបាលរួច។


រូបភាពខាងលើនេះ គឺជាបន្ទប់សំរាប់ព្យាបាលអ្នកជំងឺទាំងអស់។


យ៉ាងម៉េចដែរអ្នកទាំងអស់គ្នាបន្ទាប់ពីបានអានអត្ថបទអំពីមន្ទីរពេទ្យណាណា? ប្រើសិនបើអ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៌ ឬ គំរោងមកមន្ទីរពេទ្យ គឺអាចទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Telegram Instagram facebook ឬ តាមរយៈលេខទូរស័ព្ទដែលមាននៅខាងក្រោមដើម្បីធ្វើការណាត់ទុក។ ជាពិសេសរាល់ការពិគ្រោះយោបល់ និង បកប្រែ មិនគិតថ្លៃនោះទេ^^។
កុំចាំយូរអី តោះមកមន្ទីរពេទ្យណាណាដើម្បីធ្វើការពិគ្រោះយោបល់ និង ទទួលបានសម្រស់ស្រស់ស្អាតនោះអី។
💗 NANA make the better me 💗

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#koreaplasticsurgery #liposuction #koreahospital #doubleeyelid #facesurgery

Comments