៥វិធីងាយៗជួយជំរុញការរំលាយអាហារ និង ស្រកទម្ងន់ឱ្យកាន់តែមានប្រសិទ្ធភាព
សួរស្តីអ្នកទាំងអស់គ្នា^^ វិលត្រលបមកជួបគ្នាម្តងទៀតហើយ
សព្វថ្ងៃនេះ មានមនុស្សកំពុងជួបបញ្ហាជាមួយការំលាយអាហារ និង ការឡើងទម្ងន់ ដោយសារទម្លាប់នៃការរស់នៅប្រចាំថ្ងៃ និង មិនមានពេលគ្រាប់គ្រាន់សម្រាប់មើលថែទាំសុខភាព និង ទម្ងន់ខ្លួន។
ការរំលាយអាហារ(Metabolism)គឺជា ការបំលែងអាហារទៅជាថាមពលដើម្បីទ្រទ្រង់សារពាង្គកាយ។ ជាធម្មតាមនុស្សមានល្បឿនក្នុងការបំលែងខុសៗគ្នា ដូចជាបុរសអាចដុតកាឡូរីច្រើនជាងស្ត្រីទូទៅ ហើយអ្នកខ្លះវិញក៏មានការរំលាយអាហារលឿនជាងអ្នកដ៏ទៃ។ ម្យ៉ាងវិញទៀត ការរំលាយអាហាររបស់យើងនិងចាប់ផ្តើមថយចុះនៅអាយុកាន់តែច្រើនទៅ។
ប្រសិនបើការរំលាយអាហាររបស់យើងល្អ វាកាន់តែងាយស្រួលដល់ការសម្រកទម្ងន់ និង ក្មេងជាងវ័យផងដែរ។
១. ការធ្វើលំហាត់ប្រាណដោយរត់កំដៅសាច់ដុំ
ការដុតសារធាតុខ្លាញ់ដោយការត់ហាត់ប្រាណមិនមែនមានប្រសិទ្ធភាពរយៈពេល មួយម៉ោង ក្នុងមួយថ្ងៃនោះទេ។ ហើយក៏មិនមែនមានន័យថា អ្នកស្រកទម្ងន់កាន់តែច្រើននៅពេលហាត់ប្រាណច្រើនម៉ោងនោះទេ។ អ្វីដែលល្អនោះគឺការហាត់ប្រាណបែបណាដើម្បីអោយមានប្រសិទ្ធភាព ទោះបីជាប្រើរយៈពេលខ្លីក៏ដោយ។
ការដុតសារធាតុខ្លាញ់ដោយការរត់គឺ រត់មួយៗ(jogging)ដោយ មានការសំរាកខ្លះៗក្នុងកំឡុងពេលហាត់។ ការរត់បែបនេះវាអាចជួយអ្នកដុតបំផ្លាញជាតិខ្លាញ់ និង កាឡូរីផងដែរ។
២. សូមកុំរំលងអាហារពេលព្រឹក
តើអ្នកជឿទេថា អ្នកទទួលទានអាហារពេលព្រឹកអាចងាយស្រកទម្ងន់ ជៀងអ្នកដែលមិនទទួលទានអាហារពេលព្រឹក?
៣. បន្ធូអារម្មណ៍តានតឹង
អារម្មណ៌តានតឹងស្ត្រេស គឺជារឿងមួយក្នុងចំណោមរឿងធម្មតា ដែលធ្វើអោយមនុស្សធុញទ្រាន់ និងបង្កើនចំណង់អាហារមានរសជាតិផ្អែម ដែលវាមិនមែនជារឿងល្អសម្រាប់សុខភាពនោះទេ។
នៅពេលអ្នកមានអារម្មណ៌ស្ត្រេស នោះរាងកាយរបស់អ្នកនឹងត្រូវកើនឡើងនូវអរម៉ូន ដែលជម្រុញកោសិកាខ្លាញ់ក្នុងពោះ ទាមទារចំណង់អាហារដែលមានរសជាតិផ្អែម និង ធ្វើអោយអ្នកមិនចង់ធ្វើអ្វីទាំងអស់។
ដូច្នេះហើយតើត្រូវធ្វើយ៉ាងណាដើម្បីជៀសផុតពីបញ្ហាទាំងនេះ?
ស្វែងរកនូវចំណងចំណូលចិត្ត ឬ អ្វីដែលធ្វើអោយអ្នកសប្បាយចិត្តដើម្បីរំសាយស្ត្រេស ដូចជា ការសរសេរអត្ថបទ ដើរលេងខាងក្រៅជាមួយសត្វចិញ្ចឹម និង ស្តាប់បទចម្រៀងដែលអ្នកចូលចិត្ត។ ចំណាយពេល ៣០នាទី ក្នុងមួយថ្ងៃ សំរាកជាមួយនឹងការធ្វើអ្វីដែលអ្នកចូលចិត្ត ដើម្បីបន្ធូរអារម្មណ៌។ ត្រូវចាំថាសុខភាពផ្លូវចិត្ត បង្កើតរាងកាយដែលមានសុខភាពល្អ។
៤. បន្ថយសីតុណ្ហភាពក្នុងបន្ទប់នៅពេលយប់
នៅពេលសីតុណ្ហភាពត្រជាក់ នោះខ្លួនប្រាណរបស់យើង នឹងដុតកំដៅកាល់ឡូរីដោយស្វ័យប្រវត្តិ និង រក្សាកំដៅក្នុងខ្លួនផងដែរ។ ដូច្នេះការរក្សាសីតុណ្ហភាពទាបនៅពេលគេង ក៏អាចជួយអ្នកក្នុងការដុតបំផ្លាញកាល់ឡូរីមួយផ្នែកដែរ។
៥. ទទួលទានអាហារអោយបានទៀងទាត់
រាងកាយរបស់យើងពឹងផ្អែកលើតុល្យភាព និង ថាមពល ដូច្នេះហើយការញុំាអាហារទៀតទាត់នឹងជួយអ្នករក្សាតុល្យាភាព ក្នុងការរំលាយអាហារ។
ប្រសិនបើអ្នកសម្រកទម្ងន់ដោយមិនទទួលទាននោះ វាមិនមែនត្រឹមតែមិនត្រូវប៉ុណ្ណោះទេ វានឹងផ្តល់លទ្ធផលអវិជ្ជមានថែមទៀត។
ប្រសិនបើអ្នកមិនទទួលទាន់អាហាររយៈពេលយូរ នោះការដុតកាល់ឡូរីក្នុងរាងកាយនិងចាប់ផ្តើមថយចុះដោយស្វ័យប្រវត្តិ និងរក្សាតែកោសិកាខ្លាញ់កាន់តែច្រើនដើម្បីអោយរាងកាយអាចសន្សំនូវថាមពលបាន។
ដូច្នេះហើយ ការទទួលទាន់អាហារជាមួយចន្លោះរយៈពេល ៤ ទៅ ៥ម៉ោង នឹងជួយអោយអ្នកដុតកាល់ឡូរីកាន់តែច្រើន និង ការធ្វើចលនា ដែលអាចផ្តល់ផលល្អក្នុងការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។
អ្នកអាចធ្វើអោយប្រព័ន្ធរំលាយអាហាររបស់អ្នកអោយមានសុខភាពល្អដោយផ្លាស់ទំលាប់ និង របៀបរសនៅ។ វាជាការផ្លាស់ប្តូរតិចតួចដែលអាចផ្តល់ទំលាប់ល្អ អាចជួយអោយអ្នកទទួលបានសុខភាពល្អ។
សាកល្បង ៥វិធីដ៏ងាយៗនេះ ដើម្បីទទួលបានសុខភាពល្អ។
***************************************
💗 NANA Make Me Better 💗
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
#beautyhacks #diettip #plasticsurgery #liposuction #secretbeauty


Comments
Post a Comment