វះកាត់ត្របកភ្នែកពីរជាន់កែទម្រង់ និង កឹបត្របកភ្នែកពីរជាន់កែទម្រង់ | ខុសគ្នាត្រង់ណាដែរ?

 តើអ្វីទៅជាការកែទម្រង់ភ្នែក?

    ការកែទម្រង់ គឺសំដៅទៅលើត្របកភ្នែកដែលមានសភាពធ្លាក់ ដោយសារសាច់ដុំត្របកភ្នែកលើខ្សោយ។ ជាមួយកត្តាផ្សេងទៀតមានដូចជា អាយុច្រើន និង មានខ្លាញ់លើត្របកភ្នែក មិនត្រឹមតែដោយសារបញ្ហាសាច់ដុំភ្នែកខ្សោយ ដែលធ្វើអោយមើលទៅ ដូចងងុយគេង និង អស់កម្លាំងនោះទេ វាក៏ធ្វើអោយមានរម្មណ៌ធ្ងន់ មិនស្រួលនៅពេលបើកភ្នែកផងដែរ។

    ជាទូរទៅអ្នកដែលមានបញ្ហាសាច់ដុំភ្នែកខ្សោយ ភាគច្រើនតែងប្រើសាច់ដុំថ្ងាស់ដើម្បីទាញត្របកភ្នែកឡើង ដែលធ្វើអោយថ្ងាស់ឆាប់ជ្រួញ។

ដូច្នេះហើយការកែសាច់ដុំភ្នែក អាចជួយធ្វើអោយភ្នែកបើកស្រឡះស្មើរគ្នា កាត់បន្ថយការប្រើប្រាស់សាច់ដុំថ្ងាសនៅពេលប្រឹងបើកភ្នែកផងដែរ។


    យោងតាមស្តង់ដា Aesthetic ទម្រង់ភ្នែករបស់មនុស្សយើងម្នាក់ៗ សំឡឹងមើលបានល្អនៅពេលមានទំហំ ពី ៨០ ទៅ ៩០% នៃទំហំគំលាតលើក្រោម។ ដូច្នេះហើយអ្នកដែលមានបញ្ហាសាច់ដុំភ្នែកខ្សោយ មានតែ ៦០% នៃទំហំគំលាតលើក្រោមភ្នែករបស់ពួកគេប៉ុណ្ណោះ។ ការវះកាត់កែទម្រង់ គឺកែសម្រួលសាច់ដុំភ្នែក និង ត្របកភ្នែកពីជាន់រួមគ្នាបញ្ចូលគ្នា ដើម្បីធ្វើអោយភ្នែកបើកស្រឡះ មើលបានច្បាស់ ដោយមិនបាច់ប្រើសាច់ដុំថ្ងាសទៀតឡើយ។

តើអ្នកដែលមានភ្នែកបែបណាគួរតែវះកាត់កែទម្រង់ត្របកភ្នែកពីរជាន់?


វះកាត់ត្របកភ្នែកពីរជាន់កែទម្រង់ ឬ កឹបត្របកភ្នែកពីរជាន់កែទម្រង់?

    ចម្លើយនោះគឺ មានតែវិជ្ជបណ្ឌិតជំនាញវះកាត់ភ្នែកតែប៉ុណ្ណោះ ដែលអាចសម្រេចបានថា អ្នកជំងឺត្រូវ វះកាត់ត្របកភ្នែកពីរជាន់កែទម្រង់ ឬ កឹបត្របកភ្នែកពីរជាន់កែទម្រង់ បន្ទាប់ពីពួកគាត់ព្រឹក្សាយោបល់ផ្ទាល់ជាមួយវិជ្ជបណ្ឌិតមុនពេលធ្វើការវះកាត់។


កឹបត្របកភ្នែកពីរជាន់កែទម្រង់

- កែទម្រង់សាច់ដុំដោយចោះចន្លោះតូចៗលើត្របកភ្នែក

- មិនយកខ្លាញ់ចេញ និង កាត់ស្បែកត្របកភ្នែកនោះឡើយ

- សម្រាប់អ្នកមានត្របកភ្នែកយារធ្លាក់តិចតួច

- ស្ទើរតែមិនមានបន្សល់ស្លាកស្នាម

- មិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកមានបញ្ហាសាច់ដុំភ្នែកធ្ងន់ធ្ងរនោះទេ

- មិនអាចបំបាត់ស្នាមជ្រួញផ្នត់តូចៗលើត្របកភ្នែក

- មានការហើមតិចតួចបន្ទាប់ពីវះកាត់រួច


👇តើការកែទម្រង់កឹបត្របកភ្នែកពីរជាន់ ធ្វើបែបណាដែរ?👇






វះកាត់កែទម្រង់ត្របកភ្នែកពីរជាន់

- វះលើត្របកភ្នែកដើម្បីកែតម្រូវ

- យកខ្លាញ់ចេញ និង កាត់ស្បែកត្របកភ្នែក

- ចំពោះអ្នកដែលមានបញ្ហាសាច់ដុំភ្នែកធ្ងន់ធ្ងរ

- អាចមានបន្សល់ស្លាកស្នាមខ្លះៗ តែអាចកាត់បន្ថយបានជាមួយការថែទាំបានល្អបន្ទាប់ពីវះកាត់រួច

- អាចបំបាត់ស្នាមជ្រួញផ្នត់តូចៗលើត្របកភ្នែក ដោយការវះកាត់ខ្សែបន្ទាត់ត្របកភ្នែកថ្មី

- មានការហើមរយៈពេលយូរជាង ការកែទម្រង់កឹបត្របកភ្នែកពីរជាន់


👇តើការវះកាត់កែទម្រង់ត្របកភ្នែកពីរជាន់ ធ្វើបែបណាដែរ?👇


ចំពោះចំងល់បន្ថែមសូមទាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីជួបជាមួយអ្នកឯកទេសវះកាត់ភ្នែក

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

💗 NANA Make Me Better 💗

#eyesurgery #doubleeyelid #koreaeyesurgery #plasticsurgerykorea #ptosiscorrection



Comments