អត្ថប្រយោជន៌ ៣យ៉ាងនៃកាកសំណល់កាហ្វេ | វិធីធ្វើអោយស្បែកទន់រលោង
សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^
ថ្ងៃនេះ Admin សូមបង្វែរអារម្មណ៌អ្នកទាំងអស់គ្នាមកដឹងអំពីការថែទាំសម្រស់ បែបងាយៗដែលអ្នកអាចធ្វើវាបានដោយខ្លួនឯងនៅផ្ទះ និងមិនបាច់ចំណាយថវិការច្រើន។ តោះកុំអោយខាតពេលយូរ មកតាមដានទាំងអស់គ្នា~~
តើអ្នកដឹងទេថាកាហ្វេមានសារៈសំខាន់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើង ព្រោះវាជួយកាត់បន្ថយការងងុយគេងក្នុងកំឡុងពេលអ្នកធ្វើការ ជាពិសេសគឺពេលរសៀលតែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ កាហ្វេក៏មានអត្ថប្រយោជន៌ចំពោះស្បែកផងដែរ។
ខាងក្រោមនេះជាអត្ថប្រយោជន៌ ៣យ៉ាងរបស់កាកកាហ្វេ៖
១. ស្ក្រាប់កាហ្វេនៅផ្ទះ
សារជាតិកាហ្វេអុីនដែលបានរកឃើញក្នុងស្ក្រាប់កាហ្វេ អាចជួយសម្រួល និង ធ្វើអោយស្បែកមានពន្លឺ ហើយវាក៏ជួយកាត់បន្ថយ សែលុយឡូស(Cellulite) និង មានសារជាតិប្រឆាំងអុកសុីតកម្មក្នុងកាហ្វេដែលអាច ការពារភាពចាស់មុនអាយុ។ មិនត្រឹមតែប៉ុណ្ណោះទេ វាអាចជម្រុះកោសិកាចាស់ៗ ដូច្នេះហើយការប្រើប្រាស់ស្ក្រាប់កាហ្វេ ១ដង ក្នុងមួយសប្តាហ៌ត្រូវបានណែនាំ ចំពោះការថែទាំស្បែក។
របៀបធ្វើស្ក្រាប់កាហ្វេ
២. ម៉ាសកាហ្វេសម្រាប់រង្វង់ភ្នែកដក់ខ្មៅ
រង្វង់ភ្នែកដក់ខ្មៅ កើតមកពីការគេងមិនគ្រាប់គ្រាន់ ការកើតមានអារម្មណ៌តានតឹង កង្វាស់ជាតិទឹក និង ស្ថានភាពសុខភាពជាដើម។ តែបញ្ហាទាំនេះអាចដោះស្រាយបានតាមវិធីងាយៗ ដោយការប្រើប្រាស់ម៉ាស់ភ្នែកនៅពេលព្រឹក ដែលម៉ាស់នេះធ្វើឡើងពីកាកកាហ្វេ។ របៀបប្រើប្រាស់ គ្រាន់តែលាបវានៅក្រោមភ្នែករយៈពេល ១០ ទៅ ១៥ មុននិងចាប់ផ្តើមធ្វើការតុបតែមុខ។ សារជាតិកាហ្វេអុីនមានសមត្ថភាពអាចជួយកាត់បន្ថយ បញ្ហាស្បែកស្រអាប់ និង ហើមដក់ក្រោមភ្នែក ក៏ដូចជាស្បែកមានសុខភាពមិនល្អផងដែរ។
របៀបម៉ាសកាហ្វេ
ការលាយកាកកាហ្វេ ជាមួយ ស៊ុតផ្នែក ស វាមានសារធាតុ វីតាមីន និង ប្រូតេអុីន ជួយបន្តឹងស្បែក
៣. ស្ក្រាប់បបូរមាត់
ដើម្បីទទួលបាន ព័ណ៍បបូរមាត់បែបធម្មជាតិកុំភ្លេចជាមួយ ការថែទាំសម្រស់របស់លោកអ្នកជាមួយកាកកាហ្វេ។ ស្ក្រាប់បបូរមាត់ធ្វើពីកាហ្វេមានភាពទន់ជាង ស្ក្រាប់ដែលធ្វើពីស្ករ ដូច្នេះហើយវាអាចធ្វើអោយបបូរមាត់របស់អ្នក ប្រែទៅជាព័ណ៍ធម្មជាតិ រលោង និង មានភាពទន់ដូចបបូរមាត់កូនក្មេង។ តើអ្នកចង់បានបបូរមាត់ស្រស់ស្អាត ដោយគ្រាន់តែថែទាំដោយខ្លួនឯងនៅផ្ទះដែលឬទេ?
វិធីធ្វើ គ្រាន់តែលាយកាកកាហ្វេ ជាមួយទឹកឃ្មុំ ឬ ប្រេង Essential និង លាបវាទុកលើបបូរមាត់ប៉ុណ្ណោះ។
មនុស្សភាគច្រើនតែងតែបោះចោលកាកកាហ្វេ បន្ទាប់ពីឆុងរួច ប៉ុន្តែអ្នកអាចយកកាកកាហ្វេទាំងនោះមកប្រើប្រាស់ តាមវិធីជាច្រើន។ សារធាតុកាហ្វេអុីន និង សារធាតុអុកសុីតកម្មដែលមាននៅក្នុងកាកកាហ្វេ ជួយប្រឆាំងនិង បញ្ហាស្បែកខ្មៅស្រអាប់ក្រោមភ្នែក និង ការពារភាពចាស់ផងដែរ។ ដូច្នេះហើយ ប្រសិនបើអ្នកឆុងកាហ្វេ ហើយសល់មានកាក់សំណល់ សូមកុំភ្លេចសាកល្បងប្រើប្រាស់វា សម្រាប់ការថែទាំស្បែកអ្នកជាប្រចាំណា^^
អរគុណចំពោះការអានអត្ថបទ
💗 NANA Make Me Better 💗
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
#koreanbeauty #plasticsurgery #koreanhospital #koreanstyle #cambodia
Comments
Post a Comment