របៀបវះកាត់ដើមទ្រូងដែលលោកអ្នកគួរតែដឹង | តើរបៀបវះកាត់មួយណាល្អ? វះកាត់ពីក្លៀក ឬ ពីក្រោមដើមទ្រូង?

 សួរស្តី ប្រិយមិត្តអ្នកអានទាំងអស់គ្នា^^

លើកមុនយើងបាន និយាយអំពីការវះកាត់ពង្រីកដើមទ្រូងរួចមកហើយ។ ចំពោះថ្ងៃនេះផងដែរ Admin នឹងនាំអ្នកទាំងអស់គ្នាមកមើលពីការវះកាត់ដើមទ្រូងម្តងទៀត តែលើកនេះមិនដូចមុនឡើយ^^ លើកមុនយើងនិយាយអំពីប្រភេទសុីលីកូន តែថ្ងៃនេះយើងនិយាយពីរបៀបវះកាត់ម្តង។ តោះចង់ដឹងថាគេវះកាត់ដើមទ្រូងដោយរបៀបណា សូមតាមដានទាំងអស់គ្នា^^


នៅមន្ទីរពេទ្យកែសម្ផស្សណាណា យើងមានដុកទ័រជំនាញ់វះកាត់ដើមទ្រូងដែលមានបទពិសោធន៍ច្រើនឆ្នាំ ជាពិសេសទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកជំងឺជនជាតិខ្មែរយើងតែម្តង^^

នោះគឺលោកវិជ្ជបណ្ឌិត គីម អុឺយកន់ ជាអ្នកឯកទេសវះកាត់ដើមទ្រូងដ៏ល្បីឈ្មោះមួយរូប ដែលបទពិសោធន៌យូរឆ្នាំ មានភាពរួសរាយ និង ផ្តល់ការព្រឹក្សាក្បោះប្បាយ។


តើការវះកាត់ដើមទ្រូងមានប៉ុន្មានរបៀប?

បើនិយាយពីវបៀបនៃការវះកាត់ដើមទ្រូងវិញគឺមាន ពីរវិធីសាស្ត្រ៖

១. Transaxillary incision (ការវះកាត់ត្រង់ក្លៀក)

២. Inframammary incision (ការវះកាត់ពីក្រោមដើមទ្រូង)


    ការវះកាត់ត្រងក្លៀក Transaxillary incision ជារឿយៗត្រូវបានធ្វើឡើងសម្រាប់អ្នកកាត់បន្ថយស្នាមវះកាត់អោយបានច្រើនបំផុតតាមតែអាចធ្វើបាន។ បានន័យថា ការវះកាត់បែបនេះគឺ បន្សល់នូវស្លាកស្នាមតិច ដែលមើលទៅដូចទៅនឹងស្នាមជ្រួញនៅក្លៀកអញ្ជឹង។



រូបថតបន្ទាប់ពីវះកាត់បាន១សប្តាហ៌

    មនុស្សយើងម្នាក់ៗ តែងតែមានស្នាមផ្នត់ជ្រួញជាសរសៃតូចៗនៅក្រោមក្លៀក ដូច្នេះហើយនៅពេលវះកាត់ ដុកទ័រនឹងធ្វើការវះកាត់តាមស្នាមជ្រួញ ប្រហែលជា ៥សង់ទីម៉ែត្រ។

    នៅពេលដែលចាប់ផ្តើមវះកាត់ គេប្រើឧបករណ៌វិជ្ជសាស្ត្រម្យ៉ាងហៅថា "Electrocautery" ដើម្បីបង្កើតនៅចន្លោះ ព្រោះវាអាចគ្រប់គ្រងលំហូរឈាម។ ចំពោះវិធីសាស្ត្រវះកាត់ពីក្រោមក្លៀកនេះផងដែរ ខុសពីវិធីសាស្ត្រផ្សេងមួយទៀត គឺគេវះកាត់ដោយបញ្ចូល សុីលីកូនពីខាងលើដើមទ្រូង។ ដូច្នេះហើយ អ្នកជំងឺដែលវះកាត់តាមវិធីវះកាត់ពីក្លៀក (Transaxillary) ជាធម្មតាមានការលំបាកក្នុងការលើកដៃឡើងក្នុងរយៈពេល ៤ ទៅ ៥ថ្ងៃក្រោយវះកាត់។ 

    នៅពេលចាប់ផ្តើមធ្វើការវះកាត់បង្កើតនូវចន្លោះ ដោយឧបករណ៍ឆ្លុះ (Endoscope) ដើរតួរជា ឧបករណ៍ផ្សារក្នុងគ្រប់គ្រងលំហូឈាម។ ចំពោះវិធីសាស្ត្រវះកាត់ទាំងពីរនេះផងដែរ សុទ្ធតែចាប់ផ្តើមឡើងដោយការបង្កើតចន្លោះ និង ធ្វើការលាងសំអាតដើម្បីប្រាកដថា មិនមានការឆ្លងមេរោគ ឬ សារធាតុណាមួយដែលបង្ករអោយមានហានិភ័យក្នុងការឆ្លង។


Electrocautery

ដើម្បីបញ្ចូលសុីលីកូន គេប្រើឧបករណ៍មួយបែបហៅថា "Keller Funnel" ត្រូវបានរចនាឡើងជាពិសេសក្នុងការវះកាត់បញ្ចូលនៅសុីលីកូន។


Keller Funnel

    បន្ទាប់ពីបញ្ចូលសុីលីកូនរួច ស្រទាប់ស្បែកខាងក្នុងនឹងត្រូវដេរភ្ជាប់ដោយចេស្ឋ ដែលចេស្ឋនេះអាចរលាយដោយខ្លួនឯង និង កន្លែងរបួសដែលវះកាត់(ស្រទាប់ស្បែកក្រៅ)គេមិនដេរជាមួយជេស្ឋនោះឡើយ គឺគេប្រើ កាវវេជ្ជសាស្ត្រដែលអាចប្រើលើខ្លួនមនុស្សបាន ដែលហៅថា Dermabond។ ដូច្នេះហើយការវះកាត់បែបនេះអាចកាត់បន្ថយស្លាកស្នាមបាន។ 

    ម៉្យាងវិញទៀត ចំពោះវិធីសាស្ត្រវះកាត់ពីក្រោមដើមទ្រូង គឺជាវិធីសាស្ត្រដែលឆាប់ជាសះស្បើយ និង មានការឈឺចាប់តិចតួចបន្ទាប់ពិវះកាត់រួច។ មូលហេតុដែលវិធីសាស្ត្រនេះមិនសូវឈឺចាប់ ដោយសារចន្លោះដែលបង្កើតសម្រាប់បញ្ចូលសុីលីកូនមានទំហំតូច។ ចំពោះការជ្រើសរើសវិធីសាស្ត្រវះកាត់ពី ក្លៀក ឬ ក៏ពីក្រោមដើមទ្រូង អាស្រ័យលើស្ថានភាពមនុស្សម្នាក់ៗផងដែរ។


    ការវះកាត់ពីក្រោមដើមទ្រូងគឺមានប្រវែង ៣.៥ សង់ទីម៉ែត្រ ដើម្បីបង្កើតនូវចន្លោះពីក្រោមដើមទ្រូង និង បញ្ចូលសុីលីកូនចូលដោយប្រើឧបករណ៍ Keller Funnel។ ហើយការវះកាត់បែបនេះផងដែរ ឆាប់ជាសះស្បើយ មានការឈឺចាប់តិច និង ចំណាយពេលបង្កើតចន្លោះលឿនជាងការវះកាត់ពីក្លៀក។ ម៉្យាងវិញទៀត អ្នកជំងឺអាចត្រលប់ការរស់នៅប្រចាំថ្ងៃវិញបានធម្មតា។ 


    ការប៉ាន់ស្មានរយៈពេលនៃវិធីសាស្ត្រវះកាត់ទាំង២នេះ ប្រហែលជា១ម៉ោង។ ចំណែកឯស្លាកស្នាមការវះកាត់ពីក្លៀក ចំណាយពេលប្រហែលជាមួយឆ្នាំទើប អាចបន្លំជាមួយស្នាមជ្រួញតូចៗនៃក្លៀកបាន។ ចំពោះអ្នកដែលជ្រើសរើសយកការវះកាត់ពីក្រោមដើមទ្រូង អាចមើលឃើញស្លាកស្នាមនៅពេលដែលផ្តេកខ្លួនប៉ុណ្ណោះ។

    ប្រសិនបើដើមទ្រូងមានសភាពធ្លាក់បន្តិច ស្នាមវះកាត់ក៏អាចបិទបាំងបានដែរ។ ប្រសិនបើអ្នកជំងឺមានជាលិកាក្រពេញតិច ឬ្ ដើមទ្រូងមិនមានភាពយារធ្លាក់ទេ នោះស្នាមវះកាត់អាចមើលឃើញបាន តែទោះជាយ៉ាងណាក៏ដោយ ស្លាកស្នាមនោះនឹងកាត់បន្ថយម្តងបន្តិចៗក្នុងរយៈពេលមួយឆ្នាំ។

    ដូច្នេះហើយ ចំពោះវិធីសាស្ត្រទាំងពីរ សុទ្ធតែមានគុណសម្បត្តិ និង គុណវិបត្តិ ដូច្នេះហើយអ្នកជ្រើសរើសវាបានតាមការចូលចិត្ត។


     អរគុណចំពោះការអាច ចំពោះព័ត៍មានបន្ថែមលោកអ្នកអាចបញ្ចេញមតិយោល់ខាងក្រោមអត្ថបទ ឬ ទំនាក់ទំនងផ្ទាល់តាមរយៈអាស្រ័យដ្ឋានខាងក្រោម^^

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital


💗 NANA Make Me Better 💗

#plasticsurgery #breastaugmentation #koreaplasticsurgery #breastsurgery #southkorea



Comments