សួរស្តីអ្នកទាំងអស់គ្នា ជួបគ្នាម្តងទៀតហើយ^^
ដូចអ្នកទាំងអស់ដឹងស្រាប់ហើយ សព្វថ្ងៃនេះការវះកាត់កែច្រមុះពិតជាពេញនិយមមែនទែនសម្រាប់មនុស្សសម័យថ្មីនេះ។ ជារៀងរាល់ថ្ងៃមន្ទីរពេទ្យកែសម្ផស្សណាណាទទួលអ្នកជំងឺព្រឹក្សាយោបល់ និង វះកាត់ជាច្រើន ដែលក្នុងនោះភាគច្រើន គឺការវះកាត់ច្រមុះនេះតែម្តង។
ដូច្នេះហើយ ថ្ងៃនេះAdmin និងនាំអ្នកទាំងអស់គ្នាមកជួបជាមួយអ្នកជំងឺដែលបានអញ្ជើញមកវះកាត់ផ្លាស់ប្តូរទម្រង់ច្រមុះ
តោះកុំអោយខាតពេលយូរ មកជួបជាមួយស្រីស្អាតរបស់យើងទាំងអស់គ្នា។^^
សួរស្តីអ្នកទាំងអស់គ្នា^^ ទោះបីមិននិយាយថាខ្ញុំបានវះកាត់អ្វីខ្លះ ក៏អ្នកទាំងអស់គ្នាប្រហែលជាដឹងខ្លះៗពីAdmin របស់មន្ទីរពេទ្យណាណាហើយ។
ចាស៎គឺខ្ញុំបានវះកាត់កែច្រមុះ ព្រោះដោយសារតែច្រមុះរបស់ខ្ញុំមានខ្ទង់ទាប និង ស្លាបច្រមុះមានរូបរាងធំ ដែលទៅដូចមនុស្សប្រុសអញ្ជឹង។
បើនិយាយពីរឿងវះកាត់ខ្ញុំគិតថា ខ្ញុំជាមនុស្សដែលខ្លាចរឿងវះកាត់ជាងគេហើយ ក៏ប៉ុន្តែដើម្បីសម្រស់របស់ខ្លួនឯង គ្មានអ្វីត្រូវខ្លាចនោះទេ។
បើសួរថាហេតុអ្វីបានជាខ្ញុំជ្រើសរើសយកមន្ទីរពេទ្យកែសម្ផស្សណាណា ចំលើយនោះគឺដោយសារតែខ្ញុំបានស្វែងរកព័ត៍មានអំពីការកែសម្ផស្សនៅកូរ៉េ តាមរយៈហ្វេសប៊ុក ហើយខ្ញុំក៏បានសាកសួរព័ត៍មានជាច្រើនកន្លែងផងដែរ តែក្នុងចំណោមនោះមន្ទីរពេទ្យកែសម្ផស្សណាណា បានផ្តល់ព័ត៍មាន និង ពន្យល់បានច្បាស់លាស់ ដែលធ្វើអោយខ្ញុំមានរម្មណ៌ថាទុកចិត្ត មិនត្រឹមតែប៉ុណ្ណោះទេខ្ញុំបានស្វែងរកបន្ថែមតាមរយៈវេសាយ និង យូធូបរបស់មន្ទីរពេទ្យ ឃើញថាដុកទ័ររបស់មន្ទីរពេទ្យពិតជាជំនាញច្បាស់លាស់មែន ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តទៅព្រឹក្សាយោបល់ផ្ទាល់តែម្តង។
ពេលព្រេឹក្សាយោបល់ជាមួយដុកទ័រផ្ទាល់ គាត់បានពន្យល់ និង ណែនាំពីវិធីសាស្ត្រវះកាត់ច្រមុះរបស់ខ្ញុំដែលមានដូចជា៖
១. វះកាត់លើកខ្ទង់ដាក់សុីលីកូន
២. លើកខ្ទង់ច្រមុះដោយតឆ្អឹងខ្ចីក្នុងច្រមុះ
៣. បង្រួមគល់ច្រមុះដើម្បីអោយមានរូបរាងស្លីម
៤. បង្រួមស្លាបច្រមុះ
រាល់ការពន្យល់របស់គាត់ពិតជាបានក្បោះក្បាយ មានភាពរួសរាយរាក់ទាក់ ឆ្លើយតបរាល់សំនួរ និង ចំងល់របស់ខ្ញុំ ជាពិសេសមានបុគ្គលិកប្រចាំការបកប្រែថែមទៀតផង ដែលធ្វើអោយខ្ញុំមានអារម្មណ៌កាន់តែកក់ក្តៅថែមទៀត។ បន្ទាប់ពីពិគ្រោះយោបល់រួចខ្ញុំក៏បានណាត់ថ្ងៃវះកាត់តែម្តង^^
ថ្ងៃទី១ បន្ទាប់ពីវះកាត់
នេះជារូបថតរបស់ខ្ញុំ មួយថ្ងៃបន្ទាប់ពីវះកាត់រួច ឃើញថាមានសភាពហើយក៏ពិតមែនតែមិនមានការឈឺចាប់នោះទេ។ បន្ទាប់ពីថ្ងៃវះកាត់រួច ខ្ញុំត្រូវដកដង្ហើមតាមមាត់ដោយសារមានសំឡីក្នុងច្រមុះ តែវាមិនមែនជាការលំបាកខ្លាំងនោះទេសម្រាប់ខ្ញុំ។ ចំពោះការដកសំឡីចេញផងដែរ ខាងមន្ទីរពេទ្យនឹងដកចេញនៅថ្ងៃទី២ បន្ទាប់ពីវះកាត់រួច។
ថ្ងៃទី២ បន្ទាប់ពីវះកាត់
ខាងលើនេះជារូបរបស់ខ្ញុំនៅថ្ងៃទី២ បន្ទាប់ពីវះកាត់រួច ការហើម និង ជាំរបស់ខ្ញុំចាប់ផ្តើមគ្រាន់បើជាងថ្ងៃទី១ ដោយសារខ្ញុំបាន អនុវត្តតាមការណែនាំរបស់មន្ទីរពេទ្យដោយស្នំបន្ទះត្រជាក់ អោយបានញឹកញាប់ព្រោះវាអាចកាត់បន្ថយការហើម និង ជាំបាន។ ថ្ងៃទី២នេះដែរ គឺជាថ្ងៃដែលខ្ញុំទៅដកសំឡីចេញ^^ បន្ទាប់ពីដកចេញរួច ពិតជាមានអារម្មណ៌ធូរមែនទែន។
ថ្ងៃទី៣បន្ទាប់ពីវះកាត់
ថ្ងៃទី៤បន្ទាប់ពីវះកាត់
ថ្ងៃទី៥បន្ទាប់ពីវះកាត់
ថ្ងៃទី៦បន្ទាប់ពីវះកាត់
ថ្ងៃទី៧បន្ទាប់ពីវះកាត់
នៅថ្ងៃទី៧ បន្ទាប់ពីវះកាត់រួច ជាថ្ងៃដែលខ្ញុំត្រូវទៅមន្ទីរពេទ្យម្តងទៀតដើម្បី បកបង់រុំ ការធ្នេរ និង ជួបជាមួយដុកទ័រដើម្បីតាមដានពិនិត្យ។ បន្ទាប់ពីពិនិត្យរួច ដុកទ័របានប្រាប់ថាលទ្ធផលវះកាត់ច្រមុះរបស់ពិតជាល្អប្រសើរណាស់។ ចំពោះខ្លួនខ្ញុំផ្ទាល់ក៏គិតបែបនឹងដែរ ព្រោះត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ ទម្រង់ច្រមុះរបស់ខ្ញុំខ្ពស់ស្អាតជាងមុនទោះបីជានៅមានសភាពហើមក៏ដោយ។
១០ថ្ងៃក្រោយមក
ត្រឹមតែរយៈពេល១០ថ្ងៃ ក៏ទោះបីជាការហើមនៅមាន និង មិនទាន់ជាសះស្បើយទាំងស្រុងក៏ដោយ ខ្ញុំពេញចិត្តតាំងពីថ្ងៃ កាត់ធ្នេរមកម្ល៉េះ^^។ និយាយរួមទាំងលទ្ធផលវះកាត់ និង សេវាកម្ម របស់មន្ទីរពេទ្យ ពិតជាល្អមែនទែន ប្រសិនបើមិត្តអ្នកអានទាំងអស់គ្នា មានបំណងចង់ធ្វើការកែសម្ផស្ស ខ្ញុំសូមណែនាំអ្នកទាំងអស់គ្នា អោយទៅមន្ទីរពេទ្យកែសម្ផស្សណាណា ដើម្បីស្តាប់ការពន្យល់ និង ណែនាំអំពីការវះកាត់ពីដុកទ័រផ្ទាល់តែម្តង។^^
**************************************
យ៉ាងម៉េចដែរអ្នកទាំងអស់គ្នា បន្ទាប់ពីស្តាប់អំពីការវះកាត់ច្រមុះរបស់អ្នកជំងឺដែលបានវះកាត់នៅមន្ទីរពេទ្យយើងខ្ញុំ។ ប្រសិនបើអ្នកទាំងអស់គ្នាមានបំណងចង់ព្រឹក្សាយោបល់ ឬ ចង់ដឹងបន្ថែមអំពីព័ត៍មានផ្សេងៗ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ តាមរយៈលេខទំនាក់ទំនងខាងក្រោមអត្ថបទ។
💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢
សូមអរគុណ ♥
💗 NANA Make Me Better 💗
#rhinoplasty #koreaplasticsurgery #seoul #gangnam #nosesurgery
Comments
Post a Comment