Rejuran Healer | អាថ៍កំបាំងពីក្រោយការថែទាំសម្ផស្សជាមួយថ្នាំចាក់បំប៉នស្បែកមុខរីជូរ៉ាន់

 Hello Hello, សួរស្តីអ្នកទាំងអស់គា្ន^^
ជួបគ្នាម្តងទៀតហើយ ជាមួយ Admin ណាណា

    មួយរយៈមុន ប្រហែលជាអ្នកទាំងអស់គ្នាបានអានអំពីការវះកាត់កែសម្ផស្សជាច្រើនហើយ តើមែនទេ? ដូច្នេះហើយថ្ងៃនេះ Admin នឹងបង្វែរអារម្មណ៌អ្នកទាំងអស់គ្នាមកមើលពីការថែទាំសម្រស់ស្បែកមុខ ដោយការចាក់ថ្នាំបំប៉នស្បែកមុខរីជូរ៉ាន់ "Rejuran Healer"


    តើអ្នកទាំងអស់គ្នាដែលធ្លាប់លឺអំពី ថ្នាំចាក់បំប៉នស្បែកមុខរីជូរ៉ាន់ដែលឬទេ? ប្រហែលជាអ្នកមួយចំនួនបានដឹងរួចមកហើយ^^ ជាពិសេសអ្នកជំងឺដែលបានមកព្យាបាលស្បែកមុខនៅមន្ទីរពេទ្យណាណាតែម្តង។ ចំពោះអ្នកដែលមិនទាន់ដឹង និង ចង់ស្វែងយ់បន្ថែម អាចចូលរួមអានកម្សាន្តបានណា ^^

Q) អ្វីទៅជាថ្នាំចាក់បំប៉នស្បែកមុខរីជូរ៉ាន់ (Rejuran Healer)?

ថ្នាំចាក់បំប៉នស្បែកមុខរីជូរ៉ាន់ គឺជាផលិតផលព្យាបាលស្បែកមុខដ៏ល្បីនៅក្នុងប្រទេសកូរ៉េ ក៏ដូចជានៅប្រទេសដទៃនៅតំបន់អាសុីផងដែរ។ វាគឺជាថ្នាំចាក់ដែលត្រូវបានបង្កើត និង ផលិតនៅប្រទេសកូរ៉េដោយក្រុមហ៊ុនឱសថមួយឈ្មោះថា Pharmaresearch។ ដែលថ្នាំចាក់នេះមានមុខងារជួយបង្កើតជាលិកាស្បែកឡើងវិញ ពង្រឹកសុខភាពស្បែក និយាយអោយខ្លីគឺ ធ្វើអោយសុខភាពស្បែកកាន់តែប្រសើរ។

ថ្នាំចាក់បំប៉នស្បែកមុខរីជូរ៉ាន់ មានផ្ទុកសារធាតុ Polynucleotides (PN) ដែលជាម៉ូលេគុលជីវសាស្ត្រដែលមាននុយក្លេអូទីតច្រើន (ក្រុមបង្កើត DNA)។ នៅពេលដែល Polynucleotides ចាក់ចូលក្នុង ភ្នាស់ស្បែក វាឆ្លងកាត់ស្រទាប់ស្បែក និង ជួយអោយកោសិកាស្បែកកើតឡើងវិញ។ សារធាតុ Polynucleotides មានអត្ថប្រយោជន៌ក្នុងការធ្វើអោយស្បែកមុខរលោងជាងមុន កាត់បន្ថយស្លាកស្នាម បង្រួមរន្ធញើស ធ្វើអោយស្បែកមានសំណើម និង មានអត្ថប្រយោជន៌ជាច្រើនទៀត។ ដូច្នេះហើយ ថ្នាំចាក់បំប៉នស្បែកមុខរីជូរ៉ាន់ នឹងធ្វើអោយស្បែករបស់អ្នកស្រស់ស្អាត និង មានសុខភាពល្អតាមបែបធម្មជាតិ។



Q) តើវានាំមកនូវប្រសិទ្ធភាពអ្វីខ្លះ?

ដោយសារ សារធាតុ Polynucleotides បញ្ជូនទៅស្រទាប់ជ្រៅបំផុតនៃ ភ្នាស់ស្បែក ព្យាបាលកោសិកាដែលខូចខាតនៅខាងក្នុង និង ធ្វើអោយស្បែកមានសុខភាពល្អចេញពីខាងក្នុង។

ពង្រឹងកំរាស់ស្បែកដោយបន្ថែមនូវសារជាតិសរសៃ (Fibers) ដែលជួយប្រឆាំងនិងភាពចាស់។




Q) តើស្បែកប្រភេទបែបណាដែលគួរតែព្យាបាលដោយថ្នាំចាក់រីជូរ៉ាន់?

សម្រាប់អ្នកដែលមានប្រភេទស្បែក៖

- ស្បែកស្ងួត

- បញ្ហាស្បែកញឹកញាប់

- ស្នាមជ្រួញ (ល្អិតតូច) នៅលើ ក, ជុំវិញរង្វង់ផ្នែក

- ស្បែកងាយប្រតិកម្ម ឬ ស្តើងដោយសារការប្រើឡាស៊ែរជាដើម


Q) តើត្រូវព្យាបាលប៉ុន្មានដងទើបឃើញប្រសិទ្ធភាព?

ជាធម្មតាគឺត្រូវបានណែនាំអោយចាក់ព្យាបាល ៣ ទៅ ៤ដង (៤សប្តាហ៌ម្តង)។ ខាងក្រោមនេះជាការសង្ខេបអំពីលទ្ធផលបន្ទាប់ពីព្យាបាលក្នុងមួយផ្នែក៖


Q) តើវាមានសភាពបែបណាដែរ បន្ទាប់ពីចាក់ព្យាបាលរួច?

អ្នកនឹងឃើញមានដុំប៉ោងតូចៗនៅលើផ្ទៃមុខ ដែលមើលទៅដូចមូសខាំអញ្ជឹង។ តែទោះបីជាយ៉ាងណាក៏ដោយវានឹងបាត់ទៅវិញទាំងស្រុង ចាប់ពី ១២ ទៅ ២៤ម៉ោង អាស្រ័យលើស្ថានភាពមនុស្សម្នាក់ៗ


Q) តើវាមានផលប៉ះពាល់ដែលឬទេ?

ជាទូរទៅគេកម្រឃើញមានផលប៉ះពាល់ណាមួយកើតឡើងបន្ទាប់ពីចាក់រីជូរ៉ាន់នេះណាស់។ តែទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែប្រុងប្រយ័ត្ន នៅពេលដែលចាក់រីជូរ៉ាន់ រួមគ្នាក្នុងពេលតែមួយ ជាមួយការព្យាបាលផ្សេងៗទៀត ព្រោះវាអាចធ្វើអោយកើតមានប្រតិកម្មបាន។ ដូច្នេះហើយ គួរតែពិគ្រោះយោបល់ជាមួយដុកទ័រឯកទេសសម្ផស្សស្បែកមុខ មុនពេលចាក់វា។

Q) តើត្រូវទៅពិគ្រោះយោបល់នៅទីណា?

អ្នកទាំងអស់គ្នាអាចទៅពិគ្រោះយោបល់នៅតាមគ្លីនិចឯកទេសស្បែក ឬ តាមមន្ទីរពេទ្យកែសម្ផស្សធំៗ។ ប្រសិនបើអ្នកកំពុងរស់ក្នុងប្រទេសកូរ៉េ ឬ មានបំណងមកកូរ៉េ មន្ទីរពេទ្យកែសម្ផស្សណាណា (NANA Plastic Surgery Hospital) ជាជម្រើសដ៏ល្អសំរាប់លោកអ្នក។ ព្រោះទីនោះប្រមូលផ្តុំទៅដោយ ដុកទ័រឯកទេសជាច្រើន មិនថាផ្នែកការវះកាត់ ឬ ផ្នែកព្យាបាលស្បែកនោះទេ។ ជាពិសេសគឺប្រើប្រាស់ឧបករណ៍ទំនើរ សំរាប់រក្សាគុណភាពផលិតផលថ្នាំ និង គ្រឿងសំអាងជាដើម។

Q) តើគួរតែប្រុងប្រយ័ត្នអ្វីខ្លះបន្ទាប់ពីចាក់រីជូរ៉ាន់រួច?

បន្ទាប់ពីព្យាបាលស្បែកមុខដោយការចាក់ថ្នាំរីជូរ៉ាន់រួច អ្នកគួរតែផ្អាកការហាត់ប្រាណ លេងកីឡា និង ទទួលចំហាយក្តៅ រយៈពេល ១សប្តាហ៌។


    អរគុណចំពោះការចូលរួមអាន និង ស្វែងយល់អត្ថបទរបស់ Admin សង្បឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត។^^


💗 NANA Make Me Better 💗

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#rhinoplasty #koreaplasticsurgery #seoul #gangnam #nosesurgery




Comments