Smaller and Slimmer Face | ផ្ទៃមុខតូចស្លីមដោយការវះកាត់បូមខ្លាញ់មុខ និង ទាញ់អំបោះរួមគ្នា
សួរស្តី ប្រិយមិត្តអ្នកអានទាំងអស់គ្នា ត្រលប់មកជួបគ្នាម្តងទៀតហើយ^^
មួយរយៈក្រោយនេះ Admin ទទួលបានសំនួរជាច្រើនអំពីការវះកាត់បូមសម្រកមុខ ដូច្នេះហើយថ្ងៃនេះយើងមកស្វែងយល់បន្ថែមទៀតអំពីការការវះកាត់បូមសម្រកស្បែកមុខទាំងអស់គ្នា។
អ្វីទៅគឺជាការបូមខ្លាញ់មុខ?
ការបូមខ្លាញ់មុខគឺជាការបូមយកខ្លាញ់ចេញផ្ទៃមុខដែលមានផ្នែកដូចជា ថ្ពាល់ ក្រោមចង្កា និង ថ្គាម ដោយការបូមនេះផងដែរ អាចធ្វើរួមគ្នាជាមួយការទាញអំបោះដើម្បីកាន់តែទទួលបានទម្រងមុខ តូចច្រឡឹង និង ក្មេងជាងវ័យ។
ចំពោះអ្នកជំងឺដែលមានស្បែកតឹងស្តើង គឺមានលទ្ធភាពទទួលបានលទ្ធផលល្អបន្ទាប់ពីវះកាត់បូមខ្លាញ់មុខតែមួយមុខ។ ក៏ប៉ុន្តែចំពោះអ្នកដែលមានកំរាស់ស្បែកក្រាស់ ឬ ស្បែកជ្រាយវិញ វះកាត់បូមខ្លាញ់តែមួយមុខ គឺមិនអាចទទួលបានលទ្ធផលល្អដូចអ្នកដែលមានស្បែកតឹងនោះទេ ដូច្នេះហើយអ្នកដែលមានស្ថានភាពស្បែកបែបនេះ វះកាត់បូមខ្លាញ់មុខ រួមជាមួយការទាញ់អំបោះ គឺជាវិធីសាស្ត្រដ៏ល្អដើម្បីទទួលប្រសិទ្ធភាព។
តើប្រភេទថ្នាំសន្លប់មួយណាដែលនឹងត្រូវប្រើនៅពេលវះកាតបូមខ្លាញ់មុខ?
បរិមាណខ្លាញ់មុខដែលនឹងត្រូវបូម វាមិនដូចការបូមខ្លាញ់លើដងខ្លួនឡើយ។ ដូច្នេះហើយនៅពេលវះកាត់បូមខ្លាញ់មុខគេនឹងប្រើ ថ្នាំសន្លប់កំរិតស្រាល (IV sedation)។ ដើម្បីសុវត្ថិភាពរបស់អ្នកជំងឺ ខាងមន្ទីរពេទ្យណាណាយើងខ្ញុំមានដុកទ័រឯកទេសខាងផ្នែកថ្នាំសន្លប់ប្រចាំការ និង ពិនិត្យអោយអ្នកជំងឺជានិច្ច។
ចង់ដឹងទេ ថាតើការបូមខ្លាញ់មុខ និង ទាញអំបោះរួមគ្នាមានលក្ខណៈបែបណាដែរ?
តោះមកមើល Vlogវីដេអូម៉ូឌែលនៅមន្ទីរពេទ្យណាណាតាមរយៈLinkខាងក្រោម៖
👉https://www.youtube.com/watch?v=OHAlsJ3ViOY
✦ បន្ទាប់ពីវះកាត់ ៤៨ម៉ោងទើបអាចលុបលាងមុខបាន។ នៅពេលលុបលាងជៀសវាង កុំអោយប៉ះត្រង់ធ្នេរ។
✦ បន្ទាប់ពីវះកាត់ ថ្ងៃទី១ ដល់ ថ្ងៃទី២ ស្អំបន្ទះត្រជាក់ដើម្បីជួយកាត់បន្ថយការហើម
✦ បន្ទាប់ពីវះកាត់ ថ្ងៃទី៤ ស្អំបន្ទះក្តៅឧណ្ឌៗដើម្បីជួយកាត់បន្ថយស្នាមជាំ
✦ ការកាត់ធ្នេរ នឹងត្រូវកាត់ចេញ បន្ទាប់ពីវះកាត់បានរយៈពេល ៧ថ្ងៃ
✦ ការហើម និង ជាំ នឹងស្រកម្តងបន្តិចៗ វាត្រូវចំណាយពេលរយៈពេល ១ខែពេញ ដើម្បីចាប់ផ្តើមស្រក ហើយការហើមតិចតួចដែលនៅសល់ និងចាប់ផ្តើមបាត់ចាប់ពី ៣ខែឡើងទៅ។
✦ ចាំបាច់ត្រូវពាក់បង់រឹបមុខ ២៤ម៉ោង រយៈពេល ៣ថ្ងៃជាប់គ្នា ដើម្បីជៀសវាងការយារធ្លាក់ស្បែក និង ហើមមុខបន្ទាប់ពីវះកាត់រួច។ ត្រូវពាក់បង់រឹបមុខរយៈពេល ២សប្តាហ៌ ពាក់វា ២ ទៅ ៣ម៉ោង ១ ទៅ ៣ ដងក្នុងមួយថ្ងៃ ប្រសិនបើមានអារម្មណ៌មិនស្រួល។
✦ ជៀសវាងការទទួលទៀនគ្រឿងស្រវឹង ស្ទីម សូណា ឬ ហែលទឹករយៈពេល ១ខែ។
ចំពោះព័ត៍មានបន្ទែមអំពីការវះកាត់ និង តំលៃ
សូមទំនាក់ទំនងមកកាន់យើងខ្ញុំ^^
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
💗 NANA Make Me Better 💗
#plasticsurgery #koreasurgery #gangnamhospital #southkorea #facesurgery
Comments
Post a Comment