THE BEST 3 DETOX DRINKS EVER | ភេសជ្ជៈបន្សាបជាតិពុល៣ប្រភេទ ដែលល្អសំរាប់សុខភាព
សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^
ឃើញថាសព្វថ្ងៃនេះ អាកាសធាតុប្រែប្រួល របបអាហារមិនទៀងទាត់ មិនមានគ្រប់គ្រាន់សម្រាប់ការហាត់ប្រចាំថ្ងៃមែនទេ? កត្តាទាំងនេះហើយដែលបណ្តាលអោយកើតមានសារធាតុពុលក្នុងខ្លួន។ ដូច្នេះហើយថ្ងៃនេះ Admin មកណែនាំអំពី ការធ្វើភេសជ្ជះបន្សាបជាតិពុលងាយៗ ដែលលោកអ្នកអាចធ្វើទទួលទានដោយខ្លួនឯង នៅផ្ទះបាន។
១. CUCUMBER MINT DETOX WATER
សម្រាប់អ្នកដែលមិនសូវចូលចិត្តទទួលទានទឹកច្រើន អាចមកធ្វើភេសជ្ជៈ ផ្លែត្រសក់សំរាប់ទទួលទានបាន ព្រោះវាមិនត្រឹមតែធ្វើអ្នកមានអារម្មណ៌ស្រស់ស្រាយទេ វាអាចជួយបន្សាបជាតិពុលបានទៀតផង។ ចំពោះរបៀបធ្វើវិញគឺងាយៗបំផុត ដោយគ្រាន់តែហាន់ ផ្លែត្រសក់ និង ក្រូចឆ្មាជាចំណិតៗ ដាក់ចូលទៅក្នុងទឹក លាយជាមួយទឺកកកដុំតូចៗ បន្ថែមក្លិនជាមួយនឹងស្លឹកជីអង្កាមជាការស្រេច។
ភេសជ្ជៈបន្សាបជាតិពុល ដែលផ្សំឡើងពី ត្រសក់ ក្រូចឆ្មា និង ជីអង្កាមនេះ មានអត្ថប្រយោជន៌ក្នុងលាងសំអាតថ្លើម ជួលអោយការរំលាយអាហារកាន់តែប្រសើរឡើង កាត់បន្ថយភាពតានតឹង និង ជួយក្នុងការសម្រកទំងន់ផងដែរ។
គ្រឿងផ្សំមានដូចជា៖
ត្រសក់ ១ផ្លែ
ស្លឹកជីអង្កាម ៨ ទៅ ១០ សន្លឹក
ក្រូចឆ្មា ៤ ទៅ ៥ ចំណិត
ទឹក និង ទឹកកកដុំជ្រុងតូចៗ
២. GINGER LEMON WATER/TEA
ជាធម្មតារាងកាយរបស់មនុស្សយើងម្នាក់ៗតែងតែផលិត ប្រភេទអុកសុីហ្សែនប្រតិកម្ម(Reactive oxygen species)ដោយខ្លួនឯង ដែលធ្វើអោយមានភាពតានតឹង និង បំផ្លាញ់កោសិកាដោយសារការទទួលទានអាហារមិនល្អ ការផឹកស្រាច្រើន និង ជក់បារីជាដើម។
ដូច្នេះហើយ ការទទួលទានអាហារ ឬ ភេសជ្ជៈណាដែលមានសារធាតុប្រឆាំងអុកសុីតកម្មដូចជា ទឹកខ្ញី ជួយប្រឆាំងនឹងការប៉ះពាល់អវិជ្ជមាននៃ ROS។ សារធាតុប្រឆាំងអុកសុីតកម្មនៅក្នុងខ្ញី ក៏អាចជួយការពារជំងឺបេះដូង មហារីក ប្រឆាំងភាពចាស់ និង រក្សាតុល្យភាពជាតិស្ករក្នុងឈាម។
គ្រឿងផ្សំមានដូចជា៖
ខ្ញីលាងរួចហាន់ជាចំណិតៗ (ដាំខ្ញីក្នុងទឹករយៈពេល ១០ ទៅ ១៥នាទី ពេលធ្វើតែខ្ញី)
ក្រូចហាន់ជាចំណិតៗ
ទឹកក្ដៅឧណ្ហៗ
ទឹកឃ្មុំបន្តិច ប្រសិនបើចូលចិត្ត
៣. ORANGE BASIL INFUSED WATERការរួមបញ្ចូលគ្នានៃ ក្រូច និង ស្លឹកជី បែបនេះគេអាចហៅបានថា ជាភេសជ្ជៈ "សម្រកក្បាលពោះ"។ ស្លឹកជី "Basil" គឺមានសារធាតុប្រឆាំងនឹងការរលាកដ៏ល្អ ហើយផ្លែក្រូចមានប្រសិទ្ធភាពខ្ពស់សម្រាប់ការការពារប្រព័ន្ធភាពសុាំ និង មានវីតាមីន C ខ្ពស់ដែលល្អសម្រាប់រាងកាយ និង ស្បែក។ ភេសជ្ជៈនេះ អាចជួយសំអាតសារជាតិពុលក្នុង រាងកាយរបស់យើង និង ការហើមពោះ។ ជាពិសេសការបន្ថែមឱសថដូចជា ស្លឹកជី Basil ឬ Mint នៅក្នុងទឹក វាអាចធ្វើអោយអ្នកមានអារម្មណ៌ស្រស់ស្រាយថែមមួយកំរិតទៀត។
គ្រឿងផ្សំមានដូចជា៖
ក្រូច ១ ទៅ ២ ផ្លែ ហាន់ជាចំណិតៗ
ស្លឹកជីBasil ស្រស់ ៣ ទៅ ៤ ធាង លាងសំអាតអោយស្អាត
ទឹកកក ២ ទៅ ៣ កែវ ជាមួយនិងទឹក ៧កែវ
គន្លឹះ: រក្សាទុកក្នុងទូរទឹកកកយូរជាងនេះ រសជាតិកាន់តែឆ្ងាញ់មួយកំរិតទៀត។
អរគុណសំរាប់ការអានអត្ថបទមួយនេះ^^ សង្ឃឹមថាលោកអ្នកចូលចិត្ត។
💗 NANA Make Me Better 💗
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
#plasticsurgery #breastaugmentation #koreaplasticsurgery #breastsurgery #southkorea
Comments
Post a Comment