អាហារ៥ប្រភេទដែលល្អសំរាប់សុខភាព និង ស្បែក

 សួរស្តីប្រិយមិត្តអ្នកទាំងអស់គ្នា^^

សព្វថ្ងៃនេះមានមនុស្សជាច្រើនកាន់តែយកចិត្តទុកលើសុខភាព ក៏ដូចជាសម្ផស្សស្បែកផងដែរ។ ដូច្នេះហើយថ្ងៃនេះ Admin នាំអ្នកទាំងអស់គ្នាមកដឹងពី អាហារ ៥ ប្រភេទដែលមានអត្ថប្រយោជន៌សម្រាប់សុខភាព និង សម្ផស្សស្បែក។

១. ផ្លែប័រ (Avocados)

ផ្លែរបឺ ជាផ្លែឈើមួយប្រភេទដែលសំបូរទៅដោយសារជាតិល្អៗ ដែលផ្តល់អត្ថប្រយោជន៌ជាច្រើនដល់រាងកាយ រួមទាំងស្បែកផងដែរ។ ការទទួលជាតិខ្លាញ់ធម្មជាតិដែលមាននៅក្នុងផ្លែឈឺបានគ្រប់គ្រាន់គឺចាំបាច់ដើម្បីរក្សាស្បែកយើងអោយមានសំណើម។ ផ្លែរប័រជាប្រភពនៃវីតាមីន E ដែលផ្ទុកសារធាតុប្រឆាំងអុកសុីតកម្មដែលជួយការពារស្បែករបស់អ្នកពីការខូចខាត និង ជួយសម្រួលដល់ភាពតានតឹងក្នុងការរស់នៅប្រចាំថ្ងៃ កាត់បន្ថយការប៉ះពន្លឹព្រះអាទិត្យដោយមិនបានការពារ និង ការបំពុលខ្យល់ ជាពិសេសវាជួយជួសជុលស្បែកដែលបានខូចខាត។ 


២. គ្រាប់ធញ្ញជាតិ CHIA SEEDS


គ្រាប់ធញ្ញជាតិ CHIA គឺជាអាហារសំខាន់សម្រាប់ ជនជាតិ មិចសុិកូ និង ហ្គាតេម៉ាឡា នាពេលសម័យបុរាណ Aztecs និង Mayans ។ តាមពិតទៅពាក្យថា CHIA ជាភាសាសម័យបុរាណ Mayan ដែលមានន័យថា "រឹងមាំ"។ គ្រាប់ធញ្ញជាតិCHIA ផ្ទុកទៅដោយសារធាតុប្រឆាំងអុកសុីតកម្ម និង អាសុីតអូមេហ្គា៣ ដែលអាចប្រឆាំងនឹងភាពចាស់ បន្ថយការរលាក កាត់បន្ថយស្នាមមុន និង រក្សាស្បែកអោយភ្លឺថ្លា និង រលោង។ គ្រាប់CHIA មិនត្រឹមតែជាជំនួយដល់ស្បែករបស់យើងប៉ុណ្ណោះទេ វាក៏អាចជួយដល់សុខភាពទូទៅផងដែរ។ ជាមួយនិង Fiber(សារជាតិសរសៃ) ១០ក្រាម ដែលនៅមាននៅក្នុងគ្រាប់ CHIA គឺជាសារជាតិសរសៃខ្ពស់បំផុត។ ការទទួលទានជាតិសរសៃជារៀងរាល់ថ្ងៃធ្វើអោយអ្នកមានរម្មណ៌ឆ្អែតបានយូរ ជួយដល់ចលនាពោះវៀន និង កាត់បន្ថយការទល់លាមក។


តើការទទួលទានគ្រាប់CHIAបែបណាដែរ?

ប្រហែលជាអ្នកឆ្ងល់ហើយ^^ គឺវាងាយស្រួលខ្លាំងណាស់ អ្នកអាចទទួលទានវាដោយលាយជាមួយទឹក ឬ oatmeal cereal ប្រភេទបង្អែម acai bowl, សាឡាត ។ល។ គ្រាន់តែដាក់ គ្រាប់CHIA មួយស្លាបព្រាទៅក្នុងអាហារទាំនោះជាការស្រេច អ្នកទទួលទាបបែបនេះប្រៀបដូចជាអ្នកទទួលទៀនអាហារវេទម្តអញ្ជឹង។😉

៣. ទឹកខ្មេះផ្លែប៉ោម


ទឹកខ្មេះផ្លែប៉ោម ត្រូវបានផលិតនៅដោយ យកផ្លែប៉ោមទៅចំរាញ់យកទឹក និង បិត ជាមួយ ម៉្សៅមេ(Yeast) និង បាក់តេរីមានប្រយោជន៌ផ្សេងទៀត។ ដំណើរការនៃការបិត ឬ ផ្អាប់ គឺបង្កើតសមាសធាតុនៅក្នុងទឹកខ្មេះហៅថា "អាសុីតអាសេទិក" ដែលគេស្គាល់វាយ៉ាងច្បាស់ថា អាចប្រឆាំង នឹង បាក់តេរី និង ប្រឆាំងជាមួយសារធាតុផ្សិតរបស់វា។ អត្ថប្រយោជន៌ចម្បងនៃផ្លែប៉ោមដែលគេយកទៅចំរាញ់នោះ វាមានសមត្ថភាពធ្វើអោយស្បែកមានតុល្យភាពPH exfoliates, lightens hyper pigmentation និង ប្រឆាំងនឹងមុនដែលកើតពីបាក់តេរី។

តើគេប្រើទឹកខ្មេះផ្លែប៉ោមយ៉ាងមិចទៅ?

ទឹកខ្មេះផ្លែប៉ោមមាន សារធាតុអាសុីតខ្លាំង ដូច្នេះហើយអ្នកគួរតែប្រើវាលាយជាមួយទឹកជាមុនសិន មុនពេលលាបលើស្បែក។ ចំពោះការណែនាំប្រើប្រាស់ ទឹកខ្មេះប៉ោម ១ភាគ លាយជាមួយទឹក ៤ភាគ។ អ្នកអាចត្រាំបន្ទះកប្បាស(សំឡី)ក្នុងទឺកខ្មេះដែលបានលាយជាមួយទឹក ហើយបិទលើស្បែក ទុកវាចោល ២ ទៅ ៣នាទី មុននឹងលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ វាអាចចាត់ទុកថាជា "Apple Cider Faccial Toner" ផ្ទាល់ខ្លួនរបស់អ្នក។


អ្នកក៏អាចលាយទឹកខ្មេះផ្លែប៉ោម ២ ទៅ ៣ ស្លាបព្រាទៅក្នុងទឹកមួយកែវ ហើយទទួលវាជារៀងរាល់ព្រឹក វានឹងជួយសម្រួលចលនាពោះវៀន និង សម្អាតស្បែក។

៤. តែបៃតង


តែបៃតងមានអត្ថប្រយោជន៍សុខភាពច្រើន រួមទាំងការបន្សាបជាតិពុល កាត់បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ុល។ វាក៏មានផ្ទុកសារធាតុ polyphenols ដែលហៅថា catechins ។ សារធាតុ catetchins ក្នុងតែបៃតងជួយកាត់បន្ថយការរលាកស្បែក ក្រហម និងស្នាមជាំ ព្រមទាំងការពារស្បែកពីការខូចខាតពីខាងក្រៅ។ 

តែ​បៃតង​ក៏​មាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ​សម្រាប់​បំបាត់​មុន និង​រន្ធ​ញើស​ផង​ដែរ​។ សារធាតុ polyphenols ក្នុងតែបៃតង ប្រឆាំងការឆ្លងមេរោគ ដែលមានសារៈសំខាន់សម្រាប់ព្យាបាលការលូតលាស់របស់បាក់តេរី ដែលបង្កឱ្យកើតមុន និងបញ្ហាផ្សេងៗទៀត។ 


អត្ថប្រយោជន៌តែបៃតងសម្បូរទៅដោយវីតាមីន B2 ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាកំរិតខឡាជេនក្នុងស្បែករបស់យើង។ ខូឡាជេនគឺចាំបាច់សម្រាប់រក្សាស្បែកឱ្យក្មេងជាងវ័យ និងរឹងមាំ។ វាជួយដល់ការលូតលាស់កោសិកាស្បែកថ្មី ដែលជាទូទៅផ្តល់ឱ្យអ្នកនូវស្បែកភ្លឺថ្លា និង ការចិញ្ចឹមស្បែកបានយ៉ាងល្អ។

៥. សូកូឡាខ្មៅ


បើនិយាយពីសូកូឡាវិញ តើអ្នកណាដែលថាមិនចូលចិត្តនោះ? អំពីសូកូឡា អ្នកណាក៏ដឹងថាវាមិនល្អសម្រាប់ការគ្រប់គ្រងទំងន់ខ្លួន តែវាជាការពិត^^

ប៉ុន្តែសូកូឡាសម្បូរទៅដោយ សារធាតុប្រឆាំងអុកសុីតកម្ម សារធាតុនេះវាអាចជួយអោយស្បែករបស់យើងកាន់តែរឹង និង មានសំណើម។ ចំពោះក្នុងសូកូឡាខ្មៅមានសារធាតុប្រឆាំងអុកសុីតកម្មខ្ពស់ជាងសូកូឡាធម្មតា វាមានសារធាតុប្រឆាំងអុកសុីតកម្មខ្ពស់ ដូច្នេះហើយការទទួលទាន់បរិមាណតិចតួចអាចជួយអោយស្បែករបស់អ្នកកាន់តែរឹងមាំ និង មានភាពធន់។


ស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លាគឺជាលទ្ធផលនៃអ្វីដែលអ្នកទទួលទានក្នុងខ្លួនរបស់អ្នក ការថែទាំស្បែកប្រចាំថ្ងៃបន្ថែមទៀតក៏ជាវិធីមួយដ៏ល្អសំរាប់សម្ផស្សស្បែករបស់អ្នកផងដែរ ជាពិសេសគឺការថែទាំស្បែកដែលមានការណែនាំពីអ្នកជំនាញ។ ទាក់ទងវិធីសាស្ត្រព្យាបាល និង ការថែទាំស្បែក លោកអ្នកអញ្ជើញមកកាន់មន្ទីរពេទ្យណាណា ដើម្បីទទួលបានការប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកស្បែក។

💗 NANA Make Me Better 💗

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#plasticsurgery #skincare #skinbeauty #koreanhospital #clinicskin

Comments