មកដឹងបន្ថែមអំពីការវះកាត់កែច្រមុះសារថ្មីជាមួយ Dr. Kim Hyun Jun អគ្គនាយករបស់មន្ទីរពេទ្យណាណា
សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា ជួបគ្នាម្តងទៀតហើយ^^
តើអ្នកទាំងអស់គ្នាសុខទុកយ៉ាងណាដែរ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីចិន និង កូរ៉េ?😀😀
ថ្ងៃនេះAdmin សូមបង្វែរអារម្មណ៌អ្នកទាំងអស់គ្នាមកជួបជាមួយ អគ្គនាយករបស់មន្ទីរពេទ្យកែសម្ផស្សណាណា គឺលោកដុកទ័រ Kim Hyun Jun តាមរយៈវីដេអូយូធូប ដែលគាត់នឹងនិយាយពន្យល់អំពីការវះកាត់កែច្រមុះសារជាថ្មី។ ចំពោះអ្នកដែលធ្លាប់វះកាត់រួចម្តងហើយ មានបំណងចង់វះកាត់កែទម្រង់ម្តងទៀត អាចមកទស្សនាជាមួយវីដេអូខាងក្រោមនេះ រីឯអ្នកដែលនិយមចូលចិត្ត និង ចាប់អារម្មណ៌នឹងការកែសម្ផស្សក៏អាចចូលរួមទស្សនាបានដែរណា^^
↓ ↓
វះកាត់កែច្រមុះគឺជាការវះកាត់មួយដែលពេញនិយាមជាងគេលើពិភពលោក ដែលក្នុងចំណោមនោះក៏មានប្រទេសកូរ៉េខាងត្បូងផងដែរ។
ការវះកាត់កែច្រមុះ អាចផ្តល់នូវរូបរាងដ៏ស្រស់ស្អាតដែលធ្វើអោយមនុស្សម្នាក់ៗកាន់តែមានភាពជឿជាក់លើសម្រស់របស់ខ្លួនឯងថែមមួយកំរិតទៀត។
ជាពិសេសចំពោះអ្នកដែលមានបញ្ហារូបរាងច្រមុះមិនស្អាតពីកំណើត និង អ្នកដែលធ្លាប់វះកាត់រួចម្តងហើយ តែមិនពេញចិត្តទម្រង់ច្រមុះ ច្បាស់ជាមានចំណាប់អារម្មណ៌ និង ចង់វះកាត់កែច្រមុះហើយ^^
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្លាប់វះកាត់ច្រមុះរួចហើយម្តង តែទទួលបានលទ្ធផលមិនល្អ ឬ បរាជ័យក្នុងការវះកាត់ ដែលធ្វើអោយច្រមុះមានបញ្ហា ដោយសារការវះកាត់លើកដំបូង មានការឆ្លងមេរោគជាដើម។ ដូច្នេះហើយការវះកាត់ច្រមុះសារជាថ្មី ជាជម្រើសដ៏ល្អក្នុងការកែប្រែទម្រង់ច្រមុះសំរាប់ពួកគេ ដើម្បីទទួលបានសម្រស់ស្រស់ស្អាត។
ពិតណាស ចំពោះអ្នកដែលទទួលបានលទ្ធផលមិនល្អក្នុងការវះកាត់កែចម្រុះលើកដំបូង ច្បាស់ជាខ្លាចក្នុងការវះកាត់ម្តងទៀត ឬក៏មិនចង់វះកាត់ម្តងទៀត ដោយសារការបាត់បង់ទំនុកចិត្ត។
ប៉ុន្តែអ្វីដែលអ្នកគួរតែដឹង ប្រសិនបើអ្នកជ្រើសរើសធ្វើការវះកាត់ច្រមុះម្តងទៀតជាមួយវិជ្ជបណ្ឌិតត្រឹមត្រូវ និង មានសមត្ថភាព នោះអ្នកមិនមានអ្វីត្រូវបារម្ភឡើយ។ ដូច្នេះហើយត្រូវជ្រើសរើសវេជ្ជបណ្ឌិតដែលអាចទុកចិត្តបាន មានជំនាញច្បាស់លាស់ និង មានបទពិសោធន៌យូរឆ្នាំ ជាជម្រើសដ៏ល្អហើយ^^ ដូចជាការវះកាត់កែច្រមុះ និង វះកាត់កែច្រមុះម្តងទៀតជាមួយ លោកដុកទ័រ Kim Hyung Jun។
បន្ទាប់មកទៀត គឺការជ្រើសរើសមន្ទីរពេទ្យក៏សំខាន់ដែរ ការជ្រើសរើសមន្ទីរពេទ្យដែលធំ មានឈ្មោះល្បីនៅក្នុងប្រទេសកូរ៉េ ដោយសារមន្ទីរពេទ្យធំៗ មាន ឧបករណ៍វេជ្ជសាស្រ្តគ្រប់គ្រាន់ និង មានវិជ្ជបណ្ឌិត មានបទពិសោធន៌ច្រើនឆ្នាំ និង គិលានុបដ្ឋាយិកាដែលមានជំនាញវិជ្ជាជីវៈ ដែលជាអ្នកជួយក្នុងការថែទាំអ្នកជំងឺ។
ចំពោះព័ត៍មានបន្ថែមសូមទាក់ទំនងមកកាន់យើងខ្ញុំ៖
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com



Comments
Post a Comment