Easy Homecare | គន្លឹះថែទាំរន្ធញើស និង ស្បែកដែលខូចខាតដោយសារការពាក់ម៉ាស់
សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា
សព្វថ្ងៃជំងឺកូរ៉ូណានៅតែបន្តការឆ្លងកើនឡើងជាលំដាប់ ដូច្នេះការពាក់ម៉ាស់ការពារជារឿងចាំបាច់ណាស់ ក៏ប៉ុន្តែអ្នកដែលមានបញ្ហាស្បែកងាយប្រតិកម្មប្រហែលនឿយហត់ក្នុងការពាក់ហើយ ព្រោះវាអាចបង្កអោយស្បែកឡើងកន្ទួលក្រហម និង កើតមុនផងដែរ។ តែទោះជាយ៉ាងណាក៏ដោយសូមបន្តពាក់ម៉ាស់ដើម្បីថែរក្សាសុខភាពទាំងអស់គ្នាណា។
ដូច្នេះហើយថ្ងៃនេះ Admin នឹងលើកអត្ថបទអំពី គន្លឹះងាយៗក្នុងការថែទាំស្បែកមុខ និង រន្ធញើសមកនិយាយ សង្ឃឹមថាវានឹងអាចជួយកាត់បន្ថយបញ្ហាស្បែករបស់អ្នកទាំងអស់គ្នាបាន។^^
១. ម៉ាស់ភួក និង ហ្វូមលាងសំអាតមុខ (Clay Mask and Facial Cleanser)
ការប្រើប្រាស់ ម៉ាស់ភួក ល្អសម្រាប់ស្បែកប្រសិនបើអ្នកប្រើវា ត្រឹម ២ ទៅ ៣ដង ក្នុងមួយសប្តាហ៌។ ចំពោះការប្រើប្រាស់ម៉ាស់ភួកនេះផងដែរ ប្រសិនបើអ្នកប្រើវាមិនបានត្រូវ ឬ ប្រើច្រើនដងលើសការកំណត់នោះ វានឹងធ្វើអោយស្បែករបស់អ្នកទៅជាស្ងួត និង ខូចខាតបាន។
ឥឡូវនេះអ្វីដែលអ្នកត្រូវការនោះគឺ ម៉ាស់ភួក និង ហ្វូមលាងមុខដែលត្រូវនិងស្បែកមុខរបស់អ្នក។ បន្ទាប់មកលាយចូលបរិមាណស្មើរគ្នា។
វិធីសាស្ត្រមួយនេះអាចជួយលាងសំអាតរន្ធញើស និង កាត់បន្ថយរន្ធញើសបាន!
ចំពោះលទ្ធផលផ្សេងៗបន្ទាប់ពីប្រើប្រាស់អាស្រ័យទៅលើប្រភេទនៃម៉ាស់ភួកដែលលោកអ្នកប្រើ មានដូចជា ធ្យូង តែបៃតង ស្លឹកMugwort ។ល។
២. ថែរទាំស្បែកងាយៗជាមួយការធ្វើអោយស្បែកមុខត្រជាក់
នៅពេលអាកាសធាតុក្តៅ អ្នកនឹងសម្គាល់ឃើញសារធាតុខ្លាញ់ និងសំណើមកខ្វក់ដែលធ្វើអោយកើតមានមុននៅលើផ្ទៃមុខរបស់អ្នក។ តើអ្នកដឹងទេថា ការរក្សាសីតុណ្ហភាពស្បែករបស់អ្នកអោយត្រជាក់ អាចជួយអោយស្បែកស និង តឹងបាន។
៣. ប្រទាលកន្ទុយក្រពើ និង បន្ទះត្រជាក់
វិធីសាស្ត្រមួយនេះកំពុងពេញនិយមខ្លាំងនៅក្នុងប្រទេសកូរ៉េ បន្ទាប់ពី Youtuber ធ្វើការណែនាំ
ការលាប ជែលប្រទាលកន្ទុយក្រពើ មិនត្រឹមតែធ្វើអោយស្បែករបស់អ្នកត្រជាក់ និង មានសំណើមប៉ុណ្ណោះទេ ថែមទាំធ្វើអោយផ្ទៃមុខភ្លឺរលោងទៀត។ ដូច្នេះបន្ទាប់ពីអ្នកប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើរួច បន្ថែមជាមួយការស្អំជាមួយកន្សែងត្រជាក់ ឬ កញ្ចប់ទឹកកក "Ice Pack" ដើម្បីធ្វើអោយមានប្រសិទ្ធភាពថែមទៀត។
💗 NANA Make Me Better 💗
#plasticsurgery #nanahopsital #skincare #koreabeauty #koreasurgery
Comments
Post a Comment