Facial Contouring | តោះមកដឹងពីទម្រង់មុខដែលសាកសមសម្រាប់លោកអ្នក - តើវិធីសាស្ត្រមានវិធីសាស្ត្រអ្វីខ្លះ?

 សួរស្តី ប្រិយមិត្តអ្នកអានទាំងអស់គ្នា^^

ជួបគ្នាម្តងទៀតហើយជាមួយ Admin របស់ណាណា តោះមកថ្ងៃនេះយើងមកអំពីសម្រស់ទម្រង់មុខម្តង^^ ដោយសារតែមួយរយៈនេះ Admin ទទួលអ្នកជំងឺជាច្រើន ដែលពួកគាត់មកពិគ្រោះយោបល់អំពីបញ្ហាទម្រង់មុខ។ ប្រហែលជាអ្នកទាំងអស់បានជ្រាប់ខ្លះមកហើយ បច្ចុប្បន្ននេះមានមនុស្សជាច្រើនពេញនិយមជាមួយការកែសម្ផស្សទម្រង់មុខមែនទែន។

អញ្ជឹងហើយបាន Admin នឹងលើកយកអំពី វិធីសាស្ត្រធ្វើអោយទម្រង់មុខស្អាតនេះជូនអ្នកទាំងអស់ទុកគ្រាន់ជាការអានកំសាន្ត។

បើនិយាយពីការធ្វើអោយទម្រង់មុខ V-line ឬ ស្លីមនោះ មនុស្សភាគច្រើនប្រហែលគិតថាមានតែវះកាត់ឆ្អឹងមុខនោះទេ។ មែនហើយមិនខុសទេ ចំពោះអ្នកដែលចង់បានទម្រង់មុខ តូចវីឡាញនោះ។ តើអ្នកទាំងអស់គ្នាដឹងទេថា មិនមែនត្រឹមតែវិធីសាស្ត្រវះកាត់ឆ្អឹងនោះទេ នៅមានវិធីសាស្ត្រផ្សេងទេ។ ដើម្បីធ្វើអោយទម្រង់មុខតូចស្អាត គឺមានវិធីសាស្ត្រ២ យ៉ាងធំៗ នោះគី ការវះកាត់ និង មិនវះកាត់ (Surgery and Non-Surgery method)។

តើអ្នកជំងឺម្នាក់ៗគួរជ្រើសរើសយកវិធីសាស្ត្រមួយណា?

ចំពោះអ្នកចម្លើយនោះគឺមានតែដុកទ័រជំនាញននោះទេ ដែលអាចណែនាំអោយអ្នកទាំងអស់គ្នាបាន។ ដូច្នេះហើយ ការប្រឹក្សាយោបល់ផ្ទាល់ជាមួយដុកទ័រ ជារឿងចាំបាច់ណាស់មុនពេលធ្វើការវះកាត់ ឬ ព្យាបាល ដើម្បីស្វែងរកវិធីសាស្ត្របែបណា ដែលសាកសម។

តោះឥឡូវយើងមកមើលវិធីសាស្ត្រដែលអាចប្តូទម្រង់មុខបាន

វិធីសាស្ត្រមិនវះកាត់

១. ការចាក់

ជាទូទៅការចាក់យកទម្រង់មុខ គឺប្រើប្រាស់ប្រភេទភីល័រ(Filler) ដែលវាមានសមត្ថភាពអាចបំពេញបន្ថែមនៅខ្វះខាតនៅផ្នែកតូចៗមួយចំនួនដូចជា៖ ថ្ងាស់ ចង្កា ក្រោមភ្នែក ចង្អូរស្លាបច្រមុះ ខ្ទង់ច្រមុះ ជាដើម។ ចំពោះវិធីសាស្ត្រនេះផងដែរ គឺមានលក្ខណៈងាយ និង ចំណាយពេលខ្លីត្រឹមតែ ៥ ទៅ ១០នាទី ប៉ុណ្ណោះ។

ចំណែកការចាក់ផ្សេងទៀតមានដូចជា ការចាក់បង្រួមសាច់ដុំថ្គាម និង ចាក់បង្រួមថ្ពាល់ (ចាក់រំលាយខ្លាញ់) វាមានសមត្ថភាពជួយបង្រួមទម្រង់មុនអោយតូចបាន ជាពិសេសនៅផ្នែកមួយចំនួនដូចជា បឿក្រោមចង្កា ទម្រង់ថ្គាម ជាដើម។

រូបថតខាងលើនេះ គឺជារូបថតរបស់អ្នកជំងឺដែលបានមកទទួលយកការព្យាបាលដោយចាក់ភីល័រចង្កា ដើម្បីធ្វើមើលទៅមានទម្រង់តូចស្អាត។


គ្រាន់តែមើលក៏អ្នកទាំងអស់គ្នា អាចឃើញភាពខុសប្លែក មុន និង ក្រោយពេលចាក់ភីល័រដែរ។ 

២. ការចាក់ខ្លាញ់មុខ

ការចាក់ខ្លាញ់មុខជាវិធីដ៏ល្អមួយសម្រាប់អ្នកមានបញ្ហាស្បែកយារធ្លាក់ និង ផ្ទៃមុខផត គ្មានទម្រង់។ ការចាក់ខ្លាញ់នេះផងដែរមិនមែនជាការចាក់អោយមុខប៉ោងធំនោះទេ គឹចាក់ត្រង់ផ្នែកដែលខ្វះខាត និង កន្លែងដែលត្រូវចាក់ ដែលជាទូរទៅមានដូចជា ថ្ងាស់ សៀតថ្កា ចង្កា ចង្អូស្លាបច្រមុះ និង ផ្នែកថ្ពាល់អាស្រ័យទៅលើទម្រង់មុខរបស់មនុស្សម្នាក់ៗ។

រូបថតខាងលើនេះគឺជារូបថតអ្នកជំងឺដែលបានធ្វើការចាក់ខ្លាញ់មុខ នៅមន្ទីរពេទ្យណាណា។ គាត់បានចាក់ខ្លាញ់យកទម្រង់ពេញមួយផ្ទៃមុខ។ គ្រាន់តែមើលក៏ឃើញភាពខុសមុននិងក្រោយពេលចាក់ដែរមែនទេ?^^

ឃើញថាថ្ពាលសងខាង ថ្ពាល់ខាងមុន ថ្ងាស់ ចង្ការបស់គាត់បានចាក់ខ្លាញ់បំពេញយកទម្រង់មុខវីឡាញ និង មើលទៅក្មេងជាងមុន។

វិធីសាស្ត្រវះកាត់

១. ការវះកាត់យកខ្លាញ់ចេញ

ការវះកាត់យកខ្លាញ់ចេះ ឬហៅថា (Buccal Fat Removal) គឺជាវិធីសាស្ត្រមួយបែបដែលអាចកំចាត់ខ្លាញ់ចេញពីថ្ពាល់សងខាង និង ថ្ពាល់ខាងក្រោម ដោយការវះកាត់ពីក្នងមាត់។ វិធីសាស្ត្រនេះភាគច្រើនគឺគេធ្វើឡើងសម្រាប់អ្នកដែលថ្ពាល់ធំដោយសារមានខ្លាញ់ច្រើន។



២. ការវះកាត់ឆ្អឹងទម្រង់មុខ

ទម្រង់មុខធំពេលខ្លះ វាមិនមែនដោយសារខ្លាញ់ច្រើន ឬ សាច់ដុំទាំងអស់ទេ។ មនុស្សយើងម្នាក់ៗតែងមានទម្រង់មុខខុសៗគ្នា ប្រសិនបើទម្រង់មុខធំដោយសារឆ្អឹងថ្គាម ឬ ឆ្អឹងថ្ពាល់ធំនោះ គឺត្រូវវះកាត់ឆ្អឹងដើម្បីទទួលទម្រង់មុខតូចស្លឺម។ ចំពោះការវះកាត់ឆ្អឹងនេះផងដែរគឺមាន ៣ផ្នែក ដែលក្នុងនោះមានដូចជា ឆ្អឹងថ្ពាល់ ឆ្អឹងថ្គាម និង ចង្កា។ ហើយការវះកាតនេះមានលក្ខណៈផ្សេងៗគ្នាអាស្រ័យទៅលើអ្នកជំងឺម្នាក់ផងដែរ ដើម្បីទទួលបានទម្រង់មុខវីឡាញ ឬ តូចស្លីម ។

ជាទូរទៅ ក្នុងការវះកាត់ឆ្អឹងចាំបាច់ណាស់សម្រាប់ពិគ្រោះយោបល់ផ្ទាល់ជាមួយដុកទ័រដែលមានជំនាញច្បាស់ ដើម្បីទទួលបានការពន្យល់ណែនាំអំពីការវះកាត់ និង ទម្រង់មុខដែលអ្នកជំងឹចង់បាន។

ខាងលើនេះជារូបរបស់អ្នកជំងឺដែលបានវះកាត់ឆ្អឹងមុខនៅមន្ទីរពេទ្យណាណា ដែលកាត់បានធ្វើការវះកាត់បង្រួមឆ្អឹងថ្ពាល់។ ប្រសិនបើអ្នកទាំងអស់គ្នាមើលរូបថត ឃើញថាមិនត្រឹមតែប្លែកនោះទេ សូម្បីតែរូប CT X-ray កាន់តែឃើញប្លែកពិតៗ។


ចង់ដឹងទេថាតើវិធីសាស្ត្រមួយណាដែលសាកសមសម្រាប់អ្នកទាំងអស់គ្នា? 

តោះទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការវះកាត់។^^ យើងខ្ញុំរីករាយជានិច្ចក្នុងការផ្តល់ព័ត៌មាន និង ពិគ្រោះយោបល់សំរាប់រាប់លោកអ្នក។

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢


💗 NANA Make Me Better 💗

#plasticsurgeryhospital #facecontouring #nonsugery #fatremoval #koreastyle

Comments