សួរស្តីអ្នកទាំងអស់គ្នា ត្រលប់មកជួបគ្នាម្តងទៀតហើយ^^
តើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយ ឬនៅសំរាប់រដូវផ្ការីកដែលជិតមកដល់នាពេលឆាប់ៗនេះ? គឺជាពេលដែលគ្រប់គ្នានិយមលេងស្ទាយសំលៀកបំពាក់ បញ្ចេញដងខ្លួនដ៏ស្រស់ស្អាតនោះអី
ដូច្នេះហើយថ្ងៃនេះ Admin នឹងនាំយកព័ត៍មានខ្លះៗទាក់ទងជាមួយ វិធីសាស្ត្រ និង ការបូមសម្រកខ្លាញ់ជូនអ្នកទាំងអស់គ្នាទុកជាការអានកំសាន្ត។
ជាការពិតណាស់ការបូមខ្លាញ់ ជាវិធីមួយដ៏ល្អសម្រាប់អ្នកដែលចង់បានដងខ្លួនស្រស់ស្អាត និង និយមក្នុងការស្លៀកពាក់បែបទាន់សម័យ។
ការបូមសម្រកខ្លាញ់គឺជាវិធីមួយបែបដែលធ្វើការបូមយកខ្លាញ់ដែលមិនត្រូវការចេញផ្នែកមួយចំនួននៃរាងកាយ។ តើអ្នកទាំងអស់គ្នាដឹងទេថាតើមូលហេតុអ្វីដែលធ្វើអ្នកដែលមានរូបរាងធាត់ពិបាកនឹងសម្រកដោយខ្លួនឯងនោះ?
មានមូលហេតុជាច្រើនដែលបណ្តាលអោយការកកើតលើខ្លាញ់ដងខ្លួន ប៉ុន្តែមូលហេតុចម្បងនោះគឺ ការគ្រប់គ្ររបបអាហារមិនបានល្អ និង កើនអាយុ។ បើនិយាយពីការកើនអាយុវិញ អ្នកណាក៏ជៀសមិនផុតដែរ ដូច្នេះហើយមានមនុស្សជាច្រើនព្យាយាមសម្រកទំងន់ខ្លួនដើម្បីទទួលបានរូបរាងដែលខ្លួនចង់បាន។ តែកុំបារម្ភអី ព្រោះមានដំណឹងល្អសំរាប់អ្នកទាំងក្នុងការសម្រកទម្ងន់ដោយងាយស្រួល នោះគឺការបូមខ្លាញ់។
ថ្មីៗនេះមាននារីជាច្រើនបានផ្លាស់ប្តូររូបរាងខ្លួនអោយតូចច្រឡឹង
ទីមួយ ដើមដៃ និង ចង្កេះតូច
ទីពី ភ្លៅសងខាងតូចស្លីម
ដែលមើលទៅដូច រាងកែវនាឡិកាខ្សាច់ (Hourglass Body)
THE KADARSHIANS
CARDI BJESSI
ឧទាហរណ៍ តារាចម្រៀងល្បីៗដូច The Kardashians", Cardi B, Jessi ជាដើម។ ដងខ្លួនរបស់ពួកគេមានរាងដូចជា កែវនាឡិកាខ្សាច់
ដើម្បីទទួលបានរូបរាងបែបនេះ ផ្នែកដែលនឹងត្រូវវះកាត់បូមខ្លាញ់មានដូចជា៖
១. ក្រោយចង្កេះ និង ក្បាលពោះ
២. ភ្លៅ
៣. ដើមដៃ
សព្វថ្ងៃនេះផងដែរមានមនុស្សជាច្រើនចាប់អារម្មណ៍និងការបូមសម្រកខ្លាញ់ តែពួកគេក៏ពិចារណា និង ព្រួយបារម្ភដែរពីការបូមខ្លាញ់ដែរ ថាតើវាមានការប៉ះពាល់ឬអត់?
ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់បានលឺពីព័ត៍មាននៅលើអុីនធើណេត ឬ ទូរទស្សន៌អំពី Kathy Griffin, Jamie Lee Curtis, និង Tara Reid មកហើយ ដែលពួកគាត់ធ្វើការបូមខ្លាញ់ ប៉ុន្តែចុងក្រោយស្បែករបស់គាត់ មានស្នាម និង យារធ្លាក់។
ដូច្នេះហើយអ្វីដែលសំខាន់នោះគឺការស្រាជ្រាវអោយបានច្រើន អំពីការជ្រើសរើសវិជ្ជបណ្ឌិត និង មន្ទីរពេទ្យកែសម្ផស្សដែលលោកអ្នកសំរេចធ្វើការបូមខ្លាញ់។ ព្រោះផលប៉ះពាល់មួយចំនួនវាអាចអាស្រ័យទៅលើបទពិសោធន៌ និង ជំនាញរបស់វិជ្ជបណ្ឌិតផងដែរ។
លើសពីនឹង មានរឿងផ្សេងទៀតដែលលោកអ្នកគួរតែដឹង ប្រសិនបើអ្នកបរាជ័យក្នុងការវះកាត់ នោះវានឹងបន្សល់ស្លាកស្នាម ស្បែកយារធ្លាក់ និង ស្បែកស្តើងជាដើម។
ប្រសិនបើអ្នកមានស្បែកស្តើង ជាមួយការគ្រប់គ្រងរបបអាហារមិនបានល្អ នោះស្បែកនឹងងាយចាស់ និង យារធ្លាក់ បន្ទាប់ពីវះកាត់រួច។ ដូច្នេះហើយការរក្សាសារធាតុទឹកក្នុងខ្លួនរបស់អ្នកជារឿងចាំបាច់ ដោយការទទួលទានទឹកអោយបានច្រើន និង ធ្វើលំហាត់ប្រាណអោយបានទៀងទាត់។
បញ្ហាសាច់យារធ្លាក់(Cellulite) គឺជាដុំខ្លាញ់ដែលនៅជាប់ស្បែក ដែលវាពិបាកក្នុងការក្នុងការបូមចេញ ដូច្នេះការធ្វើការពិគ្រោះយោបល់ជាមួយវិជ្ជបណ្ឌិតពិតមានសារៈសំខាន់ណាស់មុនពេលអ្នកធ្វើការសម្រេចចិត្តវះកាត់។
ចំពោះអ្នកដែលមានប្រវត្តិងាយកើតផ្លែសាច់ (Keloids) ចាំបាច់គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពីបញ្ហាស្នាមផ្លែ និង វិធីកាត់បន្ថយវាបន្ទាប់ពីវះកាត់រួច។
តោះឥឡូវយើងមកបន្តជាមួយការព្យាបាល បន្ទាប់ពីវះកាត់រួច។
បន្ទាប់ពីវះកាត់រួចអ្វីដែលអ្នកចាំបាច់ធ្វើបំផុតគឺ ពាក់សំលៀកបំពាក់រឹបរាង ដែលសំលៀកបំពាក់នេះប្រើសំរាប់អ្នកដែលវះកាត់បូមខ្លាញ់។
ចំពោះការពាក់វាផងដែរអាស្រ័យទៅលើផ្នែកដងខ្លួនផងដែរ ថាតើផ្នែកមួយណាដែលអ្នកបូមខ្លាញ់ និង អាស្រ័យទៅលើដុកទ័រជាអ្នកសម្រេច។ ជាធម្មតានៅមន្ទីរពេទ្យណាណា ណែនាំអោយអ្នកជំងឺពាក់សំលៀកបំពាក់នេះយ៉ាងហោចណាស់ ១ខែសម្រាប់រយៈពេក ២៤ម៉ោងក្នុងមួយថ្ងៃ តែអ្នកអាចដោះវាចេញបាននៅពេលងូតទឹក។ ការពាក់សំលៀកបំពាក់រឹបរាងនេះផងដែរមានសារៈសំខាន់សំរាប់លទ្ធផលនៃការបូមខ្លាញ់ ដើម្បីរឹបបង្ហាប់សាច់ដុំ និង ស្បែករបស់អ្នកបន្ទាប់ពីវះកាត់រួច។
ពីរបីសប្តាហ៌ដំបូងនៅពេលអ្នកពាក់ សំលៀកបំពាក់រឹបរាងនេះ អ្នកប្រហែលជាអារម្មណ៌មិនស្រួល ឬ ឆ្គងៗ ដោយសារតែការហើមបន្ទាប់ពីវះកាត់រួច ហើយការហើមនេះកើតឡើងខ្លាំងនៅ សប្តាហ៌ទី១ និង ទី២។
បន្ទាប់ពី២សប្តាហ៌ក្រោយវះកាត់រួច ការហើមនឹងចាប់ផ្តើមស្រកចុះម្តងបន្តិចៗ ហើយអ្នកនឹងឃើញការជាប់តាមផ្នែកលើរាងកាយផងដែរ តែកុំព្រួយបារម្ភអី ព្រោះវាជាអាការៈធម្មតាក្នុងកំឡុងពេល ៦ខែ ក្រោយវះកាត់រួច។ ប្រសិនបើអ្នកមានរម្មណ៌ឈឺចុកចាប់ និង ប្តូរព័ណ៍ខុសពីធម្មតា សូមទំនាក់ទងទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការតាមដានពិនិត្យ។
បន្ទាប់ពីវះកាត់រួច អ្នកគួរជៀសវាងបារី ស្ទីម សូណា ហែលទឹក និង ផឹកគ្រឿងស្រវឹងជាដើម ព្រោះវាអាចបណ្តាលអោយឆ្លងមេរោគ និង កើតមានផលវិបាកផ្សេងៗទៀត។ ប្រសិនបើអ្នកថែទាំបានល្អបន្ទាប់ពីវះកាត់រួច ការជាសះស្បើយក៏កាន់តែឆាប់េហ័សផងដែរ។
ខាងលើនេះជា វិជ្ជបណ្ឌិត ជំនាញផ្នែកវះកាតដងខ្លួន ក៏ជាអគ្គនាយករបស់មន្ទីរពេទ្យណាណាផងដែរ ដែលមានវិជ្ជាជីវៈច្បាស់លាស់ បទពិសោធន៌យូរឆ្នាំ និង ទទួលបានការគាំទ្រពីអ្នកជំងឺកូរ៉េ និង បរទេសជាច្រើន។
ចំពោះព័ត៍មានបន្ថែមអំពីការវះកាត់លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាស្រ័យដ្ឋានខាងក្រោម ឬ អាចអញ្ជើញមកផ្ទាល់ដើម្បីជួបពិគ្រោះផ្ទាល់ជាមួយដុកទ័រជំនាញរបស់យើងខ្ញុំ។ ចំពោះការពិគ្រោះយោបល់ផ្ទាល់ និង បកប្រែមិនគិតថ្លៃនោះ។
💗 NANA Make Me Better 💗
#liposuction #bodyliposuction #platicsurgery #koreahospital #southkorea
Comments
Post a Comment