Prevent and Minimize Scarring After Surgery | វិធីការពារ និង កាត់បន្ថយស្លាកស្នាមបន្ទាប់ពីវះកាត់រួច

 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^

ជួបគ្នាម្តងទៀតហើយជាមួយ Admin របស់មន្ទីរពេទ្យណាណា។ អត្ថបទមុនៗ ជាច្រើននិយាយអំពីការវះកាត់កែសម្ផស្ស និង ព្យាបាលស្បែករួចមកហើយ ចំណែកថ្ងៃនេះវិញយើងនិយាយពី វិធីការពារ និង កាត់បន្ថយស្លាកស្នាមបន្ទាប់ពីវះកាត់ម្តង។


មានមនុស្សជាច្រើនតែងតែព្រួយបារម្ភបំផុតអំពីស្លាកស្នាមដែលបន្សល់បន្ទាប់ពីវះកាត់រួច។ តែសំណាងល្អមានវិធីដែលអាចទប់ស្កាត់ និង កាត់បន្ថយបញ្ហានេះបាន។ ជាការពិតណាស់រាល់ការវះកាត់តែងតែបន្សល់នៅស្លាកស្នាម គ្រាន់តែស្លាកស្នាមទាំងនោះមានតិចឬច្រើនប៉ុណ្ណោះ។ ប្រសិនបើអ្នកទាំងអស់គ្នាវះកាត់ជាមួយគ្រូពេទ្យដែលមិនមានជំនាញនោះ វាអាចបន្សល់ស្លាកស្នាមខ្លាំង ប៉ុន្តែប្រសិនបើអ្នកវះកាត់ជាមួយគ្រូពេទ្យមានជំនាញច្បាស់លាស់ និង មានបទពិសោធន៌យូរឆ្នាំ បញ្ហាស្លាកក៏កាត់បន្ថយបានដែរ។^^


មុននឹងយើងមកមើលវិធីសាស្ត្រការពារ និង កាត់បន្ថយស្លាកស្នាមបន្ទាប់ពីវះកាត់ យើងត្រូវដឹងថាមានកត្តាមួយចំនួនដែលជៀសមិនរួចពីការមានស្លាកស្នាមនោះ ហើយកត្តាទាំងនោះមានដូចជា៖

អាយុរបស់អ្នក

នៅពេលដែលយើងចាស់ទៅ ស្បែករបស់យើងក៏កាន់តែយារ និង ស្តើង។ មូលហេតុដែលបណ្តាលអោយប្រែប្រួលបែបនេះ រួមមានពន្លឺព្រះអាទិត្យ ការជក់បារី បរិស្ថាន និង របៀបរស់ប្រចាំថ្ងៃ ជាដើម។ មានន័យថាការជាសះស្បើយរបស់អ្នកដែលមានអាយុច្រើនគឺមិនដូចក្មេងឡើយ។

អាស្រ័យមនុស្សម្នាក់ៗ

ការកើតមាននៅស្លាកស្នាមក៏អាស្រ័យលើស្ថានភាពស្បែកមនុស្សម្នាក់ៗផងដែរ។ ដូចជា ស្បែករបស់ជនជាតិអាមេរិច ដើមកំណើតអាហ្វ្រិក ភាគច្រើនគឺកើតមាននូវ ស្លាលស្នាមរាងជាដុំពក និង ស្នាមផ្លែ។ ចំណែកដែលមានសប្បុរស្បែកសវិញ លទ្ធភាពនៃការមើលឃើញស្លាកស្នាមច្បាស់ជាង អ្នកដែលមានសប្បុរស្រអែម។

ទំនោរហ្សែនចំពោះស្លាកស្នាម(បញ្ហាដំណពូជ)

ប្រសិនបើគ្រួសាររបស់អ្នក (ឪពុកម្តាយ ឬ បងប្អូន) មានបញ្ហាស្បែកងាយស្រួលកើតមានស្នាម ឬ ស្នាមខ្លាយ អ្នកក៏អាចមានភាគរយឆាប់កើតមានស្លាកស្នាមដែរ។

ទំហំ និង ជម្រៅនៃរបួសវះកាត់

ទំហំស្នាមវះធំ ទំនងជាបន្សល់ស្លាកស្នាមច្រើនជាងស្នាមវះតូចៗ ស្នាមវះកាន់តែជ្រៅ រយៈពេលក្នុងជាសះស្បើយក៏ចំណាយពេលយូរ ហើយឱកាសសម្រាប់ស្នាមកាន់តែធំដែរ។

តើល្បឿននៃការជាសះស្បើយបែបណាដែរ

អ្នកអាចជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមានសំណាង មានហ្សែនឆាប់ជាសះស្បើយជាមួយការបន្សល់ស្លាកស្នាមតិចតួច ឬ អាចជះស្បើយយឺត។ តើល្បឿននៃការជាសះស្បើយរបស់អ្នកបែបណានោះគឺអាស្រ័យទៅស្ថានរបស់អ្នកដែរ ព្រោះពេលខ្លះវាអាចផ្លាស់ប្តូរដោយជំងឺ ឬ ការកើតមានរបួសជាដើម។

តើអ្វីដែលអ្នកត្រូវធ្វើ ដើម្បីការពារ និង កាត់បន្ថយស្លាកស្នាម

ទាំងនេះគឺជាវិធីមួយចំនួនដែលអ្នកគួរតែអនុវត្តតាម ដើម្បីពន្លឿនការជាសះស្បើយនៃរបួស និង កាត់បន្ថយ ក៏ដូចជាការពារការកើតឡើងនៃស្លាកស្នាម៖


ញុំាអាហារដែលមានសុខភាពល្អ មានតុល្យភាពជាមួយនឹងការទទួលទាបប្រូតេអ៊ីនច្រើន។ ប្រូតេអុីនបង្កើតបានជាបណ្តុំនៃការព្យាបាលស្បែក ដូច្នេះវាចាំបាច់ក្នុងការផ្តល់អោយរាងកាយរបស់អ្នកនូវប្រតេអុីនគ្រប់គ្រាន់ដូចជាសាច់មាន់ សាចជ្រូក ត្រី អាហារសមុទ្រ ឬ សាច់គោដើម្បីអោយស្បែករបស់អ្នកសះស្បើយ។

បន្ថែមនូវការអាហារប្រូតេអុីន



កង្វះជាតិទឹកកើតមាននៅពេលដែលអ្នកមិនបានទទួលទានទឹកគ្រប់គា្រន់។ ក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលអោយមានការកើតមាននូវអតុល្យភាព អេឡិចត្រូលីត (Imbalance Electrolyte) និង បញ្ហាបេះដូង។ ក្នុងករណីមិនសូវធ្ងន់ធ្ងរអ្នក នឹងមានអារម្មណ៍ស្រេកទឹក ហើយសុខភាពរបស់អ្នកនឹងថយចុះ។


ទទួលទានទឹកអោយបានច្រើន

 




បន្ទាប់ពីជាសះស្បើយហើយ លាងសំអាតថ្នមៗជាមួយសាប៊ូ និង ទឹកតិចៗ ដើម្បីកំចាត់មេរោគ និង យកកំទេចកំណចេញ។



        ការពារកាឆ្លង



ផ្លាស់ប្តូរបង់បិទរបួសជាប្រចាំថ្ងៃ ដើម្បីរក្សាមុខរបួសអោយស្អាត។ ប្រសិនបើអ្នកមានបញ្ហាប្រតិកម្មស្បែកជាមួយសាធាតុស្អិត សូមសាកល្បងប្រើជាមួយ បង់បន្ទះរុំ(កំប្រះ) ជាមួយនឹងស្គុតក្រដាស់។



បង់រុំរបួស           



ការជក់បារី មិនត្រឹមតែបង្កើនការកើនឡើងនៃស្លាកស្នាមតែប៉ុណ្ណោះទេ វាធ្វើការហើម និង ជាំ មិនងាយស្រកចុះផងដែរ។ សារជាតិអាល់កុល ធ្វើអោយអ្នកបាត់បង់ជាតិទឹកទាំងរាងកាយ និង ស្បែក និង មានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ។ ខណៈពេលដែលរបួសរបស់អ្នកកំពុងចាប់ផ្តើមជាសះស្បើយ ចូរចៀសវាងការទទួលទានគ្រឿងស្រវឹងនិងផ្តោតលើភេសជ្ជៈដែលគ្មានជាតិកាហ្វេអុីន

ជៀសវាងជក់បារី និង គ្រឿងស្រវឹង



ប្រសិនបើអ្នកលើសទម្ងន់ អ្នកអាចមានហានិភ័យខ្ពស់ក្នុងការកើតស្លាកស្នាម។ មូលហេតុដោយសារខ្លាញ់នៅក្រោមស្បែករបស់អ្នកអាចប្រឆាំងទៅការដេរភ្ជាប់បន្ទាប់ពីវះកាត់រួច។


ជៀសវាការបរិភោគច្រើនពេក


ព័ត៍មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់អាស្រ័យដ្ឋានខាងក្រោម៖

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#plasticsurgery #rhinoplasty #eyesurgery #liposuction #koreaplasticsurgery

Comments