Top5 Skincare Hacks | សាកល្បងជាមួយការថែទាំស្បែកមុខ៥វិធីដោយខ្លួនឯង

    ស្បែកមុខមានសុខភាពល្អ និង គ្មានស្នាមជាំអ៊ុចខ្មៅ អ្នកណាៗក៏ចង់បានដែរ។ ប៉ុន្តែ វាមិនងាយស្រួលនោះឡើយ បើគ្មានការថែទាំបានត្រឹមត្រូវ។ ស្បែករបស់លោកអ្នក ងាយនឹងស្ងួត ស្រអាប់ និង កាន់តែអាក្រក់ទៅៗ។ ដូច្នេះតើយើងអាចធ្វើដូចម្តេចដើម្បីធ្វើអោយស្បែកមានសុខភាពល្អ និង ភ្លឺរលោង?

ថ្ងៃនេះ Admin របស់មន្ទីរពេទ្យកែសម្ផស្សណាណា និងណែនាំ ពីការថែទាំស្បែកមុខ៥វិធីងាយៗដែលលោកអ្នកអាចសាកល្បងបាន។

ស្ក្រាប់ជាមួយម៉្សៅ Banking Soda


អ្នកទាំអស់គ្នាបានស្គាល់រួចមកហើយពីម៉្សៅ Banking Soda ដែលគេភាគច្រើន គេប្រើវាក្នុងការដុតនំ និង ធ្វើបង្អែម។ ប៉ុន្តែអ្នកទាំងអស់គ្នាដឹងដែរឬទេថា ម៉្សៅនេះអាចផ្តល់ភាពអស្ចារ្យទៅដល់ស្បែករបស់លោកអ្នកផងដែរ។ ប្រសិនបើអ្នកមានម៉្សៅBanking Soda ប្រៀបដូចជាអ្នកមានឱសថថែរក្សាស្បែកនៅផ្ទះអញ្ជឹង ព្រោះវាអាចប្រយុទ្ធប្រឆាំងនឹងបញ្ហាមុន ស្នាមជាំ និង ស្នាមអុចខ្មៅ។

ថ្ងៃនេះ Admin នឹងណែនាំពីររបៀបប្រើ Banking Soda ដើម្បីបំបាត់ស្នាមជាំ និង ស្នាមនៅលើស្បែករបស់អ្នក។

ការប្រើប្រាស់ Banking Soda តែមួយមុខអាចប៉ះពាល់ដល់ស្បែកបន្តិចតួច ដូច្នេះហើយវាត្រូវបានណែនាំអោយប្រើលាយជាមួយគ្រឿងផ្សំធម្មជាតិមួយចំនួនទៀត។ ដូចនៅក្នុងរូបមន្តដ៏ងាយស្រួលមួយ គឺលាយជាមួយនឹងក្រូចឆ្មា


របៀបប្រើប្រាស់

១. ដាក់Banking Soda  ចំនួន ១ស្លាព្រាកាហ្វេ ក្នុងកែវមួយ ហើយច្របាច់ក្រូចឆ្មាកន្លះផ្លែ

២. កូរលាយអោយសប់ រួចលាបលើផ្ទៃមុខ

៣. ដំបូងលាបវាលើកន្លែងដែលមានស្នាមជាំ និង ស្នាមមុន បន្ទាប់មកលាប់នៅកន្លែងដែលនៅសល់

៤. ទុកវាចោលលើផ្ទៃមុខរយៈពេល ២ ទៅ ៣នាទី រួចលាងចេញជាមួយទឹកក្តៅឧណ្ឌៗ

៥. សំងួតស្បែកអោយស្ងួតរួច លាប ទឹកថូនឺ និង ឡេផ្តល់សំណើម

៦. ស្ក្រាប់បែបនេះ ម្តង ឬ ពីរដងក្នុងមួយសប្តាហ៌ ដើម្បីទទួលបានលទ្ធផល

ប្រើប្រាស់ទឹកកក


ការយកទឹកកកមកស្អំលើរាងកាយដើម្បីសុខភាពត្រូវបានគេហៅថា  "Cryotherapy"។ វាអាចជួយបន្ធូរការឈឺចាប់ ចលនាប្រសៃប្រសាទ កាត់បន្ថយការហើម និង បង្កើតល្បឿននៃការស្តាមុខងារឡើងវិញ ដូច្នេះហើយវាក៏ដូចគ្នាសម្រាប់ស្បែកដែរ។

ការស្អំទឹកកក អាចជួយអ្នកបំបាត់ភាពហើម កាត់បន្ថយជាតិខ្លាញ់ បំបាត់មុន បំបាត់ការរលាកដោយសារពន្លឺព្រះអាទិត្យ(Sunburn) និង ស្នាមកន្ទួលបាន។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយកាត់បន្ថយសញ្ញានៃភាពចាស់ដូចជា ស្នាមជ្រួញផងដែរ។ ការស្អំទឹកកកលើមុខ(Ice on skin) វាដូចនិង Super skin boosterដែរ ដែលជួយអោយផ្ទៃមុខតឹង និង ភ្លឺរលោងបាន។


ទម្លាប់បែបនេះ គឺជារឿងសាមញ្ញបំផុត ប្រសិនបើអ្នកប្រៀធៀបជាមួយ វិធីសាស្ត្រថែទាំសម្ផស្សផ្សេងៗ។ អ្នកអាចដាក់ទឹក លាយជាមួយទឹកកកក្នុងចានធំមួយរួច ត្រាំមុខរបស់អ្នកត្រឹមតែ ២នាទីជាការស្រេច។ ឬក៏អាចប្រើវិធីសាស្ត្រងាយៗម៉្យាងទៀតដោយ លុបមុខរបស់អ្នកជាមួយទឹកត្រជាក់ក៏បាន។ ព្រោះទឹកកក ឬ ទឹកត្រជាក់ អាចជួយបង្រួមរន្ធញើស ការពារបាក់តេរី និង សារធាតុកខ្វក់មិនអោយចូលរន្ធញើសរបស់។

សំងួតមុខរបស់អ្នកបន្ទាប់ពីលុបមុខរួច


បន្ទាប់ពីលាងមុខរួច ទុកវាអោយស្ងួត ល្អជាងជូតដោយកន្សែង។ ព្រោះកន្សែកមានផ្ទុកបាក់តេរី និង សារធាតុគីមីដ៏ច្រើនក្នុងសរសៃអំបោះខាងក្នុង ដែលបណ្តាលអោយរលាកស្បែក និងកើតមានបញ្ហាផ្សេងៗ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសំងួតមុខរបស់អ្នកជាមួយកន្សែង អ្នកត្រូវជូតថ្នមៗ ជំនួសដោយការត្រដុះខ្លាំងៗ ព្រោះវាមិនល្អដល់ស្បែក។

បិទម៉ាសធ្យូង (Charcoal sheet mask)


ការបិទម៉ាសជាប្រចាំ ជាទម្លប់ក្នុងការថែរក្សាស្បែកដ៏ល្អមួយផងដែរ ប៉ុន្តែព្យាយាមប្រើប្រាស់ម៉ាស់ដែលផ្សំឡើងពី Charcaol ឬហៅថាធ្យូង ក្នុងទម្លប់បិទម៉ាស់របស់លោកអ្នក ដើម្បីជួយដល់សុខភាពស្បែក។  សមត្ថភាពរបស់ធ្យូងអាចធ្វើឱ្យសកម្មក្នុងការស្រូបយកបាក់តេរី និងជាតិពុលនៅក្នុងខ្លួនរបស់យើង និង អាចជួយទាញភាពកខ្វក់ចេញពីស្បែក។ ហើយវាក៏អាច​កម្ចាត់​បាក់តេរី និង​ធូលី​ដី​ដែល​ជាប់​នៅ​ក្នុង​ស្បែក​អាច​នាំ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ភ្លឺ​ថ្លាផងដែរ​។

សារធាតុប្រេង ភាពកខ្វក់ និង បាក់តេរីដែលជាប់ក្នុងរន្ធញើស ជាមូលហេតុចម្បងនៃការកើតមុន មិនត្រឹមតែបណ្ណោះទេបាក់តេរីទាំងអាចបង្ក អោយកើតមានមុនរលាក កន្ទួលក្រហម និង ហើមថែមទៀតផង។ ដូច្នេះ ការប្រើប្រាស់ផលិផលដែលមានសារធាតុធ្យូង អាចជួយដោះស្រាយបញ្ហាទាំងនេះបាន។

ការបិទកញ្ចប់តែ


បន្ទាប់ពីអ្នកឆុងតែសំរាប់ទទួលទានរួច សូមកុំបោះកញ្ចប់តែចោលអី ព្រោះវាមានអត្ថប្រយោជន៏សំរាប់ការកាត់បន្ថយរង្វង់ភ្នែកខ្មៅ។ សារជាតិកាហ្វេអុីនដែលមាននៅក្នុងកញ្ចប់តែ អាចជួយធ្វើអោយស្បែកនៅក្រោមភ្នែកស្រស់ថ្លា ហើយនៅក្នុងកញ្ចប់តែនេះផងដែរមានផ្ទុកសារធាតុ Tannis ប្រឆាំងនិងការរលាក ដែលអាចកាត់បន្ថយការលេចឡើង ហើមប៉ោងក្រោមភ្នែក។


អរគុណចំពោះការអានអត្ថបទមួយនេះ សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត^^


💗 NANA Make Me Better 💗


អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#plasticsurgery #koreasurgery #skincare #skinbeauty #koreabeauty


Comments