Korea Tour Vlog | Busan Gwanganli Beach / កន្លែងទេសចរដ៏ស្រស់ស្អាតមួយនៅ ប៊ូសាន ប្រទេសកូរ៉េ
សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា!!
អាកាសធាតុត្រជាក់ចាប់ផ្តើមកន្លងផុតទៅ រដូវផ្ការីកក៏កាន់តែជិតមកដល់ តើអ្នកទាំងអស់គ្នាមានគំរោងធ្វើដំណើរកម្សាន្តទៅណាដែរ?^^ ប្រសិនបើអត់ទាន់មានទេ Admin ណាណា នឹងណែនាំតំបន់មួយដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនោះគឺ ឆ្នេរ ក្វាងងាំលី Gwanganli Beach នៅប៊ូសាន ប្រទេសកូរ៉េ។
Gwanganli Beach គឺជាឆ្នេរមួយតូចមួយក៏ពិតមែន តែបើនិយាយពីទេសភាពវិញស្រស់ស្អាត មិនចាញ់ឆ្នេរដែលមានទំហំធំៗឡើយ នៅទីនោះមាន សណ្ឋាគារ ហាងកាហ្វេ និង ហាងអាហារ ជាច្រើន ជាមួយនឹងការតុបតែងដ៏មានភាពទាក់ទាញផងដែរ។
ផ្នែកដែលសំខាន់នៃដំណើរកំសាន្ត គឺសណ្ឋាគារនោះអី^^
ជាការពិតគ្រប់កន្លែងទេសចរតែងតែមានសណ្ឋាគារជាច្រើន តែអ្វីដែលសំខាន់គឺ ការជ្រើសរើសសណ្ឋាគារដែលល្អ មានទេសភាពស្អាត និង មានផាកសុខភាព ដែលធ្វើអោយដំណើរកំសាន្តរបស់លោកអ្នកកាន់តែមានភាពសប្បាយរីករាយថែមមួយកំរិតទៀត។ ដូច្នេះ Admin សូមណែនាំសណ្ឋាគារ ២កន្លែងជូនអ្នកទាំងអស់គ្នា នោះគឺ The Bay Club Hotel និង Hotel1។
The Bay Club Hotel មានចំណុចពិសេសមួយដែលអ្នកទេសចរមួយចំនួនមិនបានដឹងនោះគឺ មានបន្ទប់ស្បាដែលធ្វើឡើងពីដើមឬស្សី (Hinoki Bath Balcony)ដែលអាចធ្វើការស្បា នឹងអាចមើលទេសភាពឆ្នេរខ្សាច់ក្នុងពេលតែមួយបាន។ ថ្វីត្បិតតែទីនោះមានឈ្មោះថាសណ្ឋាគារមែនពិត តែនៅក្នុងបន្ទប់មានបំពាក់គ្រឿងបរិក្ខាល្អៗជាច្រើន ជាពិសេសគឺមានផ្ទះបាយដែលផ្តល់ងាយស្រួលដល់ភ្ញៀវទេសចរណ៌ផងដែរ។
Hotel1 គឺជាកន្លែងមួយដ៏ល្អសំរាប់ គូរស្នេហ៌ ឬ គូស្វាមីភរិយា ដែលទីនោះមានការតុបតែងបែបរ៉ូមែនទិច រចនាដោយជញ្ជាំព័ណ៍សថ្លា និង មានបន្ទប់ដែលអាចមើលឃើញទេសភាពសមុទ្រ និង ភ្នំ ដែលនេះជាចំណុចដ៏ទាក់ទាញមួយបែប។ សម្រាប់អ្នកដែលមិនទាន់មានគូរក៏អាចទៅបានដែរណា^^ ព្រោះរាល់បន្ទប់សុទ្ធតែមានទំហំធំទូលាយដែលអាចចំណាយពេលវេលាជាមួយមិត្តភ័ក្រ ឬ ក្រុមគ្រួសារបានផងដែរ។
ផ្នែកដែលទាក់ទាញមួយទៀត នៅសណ្ឋាគារនេះមានដំបូល ២ជាន់ និងមានជណ្តើរខ្ពស់ Jacuzzisដែលជាកន្លែងដ៏ស្រស់ស្អាតសម្រាប់អ្នកដែលពេញនិយម ចូលចិត្តថតរូប។ បើនិយាយពីទេសភាពលើដំបូលអគារវិញ អ្នកទាំងអស់គ្នាអាចចំណាយពេល ចាប់ថ្ងៃរហូតដល់ពេលយប់ មិនត្រឹមប៉ុណ្ណោះទេ ពេលយប់មានអាហារសម្រន់ និង Bar ផងដែរ^^។
បន្ទាប់ពីយើងបានស្គាល់កន្លែងស្នាក់នៅហើយ ឥឡូវនេះយើងមកមើលពីអាហារម្តង^^ ជាការពិតណាស់រាល់ដំណើរកម្សាន្តអ្វីដែលចោលមិនបានគឺអាហារ។ នៅឆ្នេរ Gwanganli មានកន្លែងអាហារជាច្រើន ដែលភាគច្រើនភ្ញៀវទេសចរនិយមចូលចិត្តនោះ គឺប្រភេទអាហារបែបជួបជុំគ្នាមានដូចជា ស្លាបមាន់ហឹរ ជាមួយស្រាបៀត្រជាក់ រួមជាមួយនំភីហ្សាដ៏ឆ្ងុយឆ្ងាញ់ ក៏ដូចជា ដំឡូងបារាំងចៀនជាមួយនិងឈីស។ អ្នកអាចទទួលអាហារទាំងនោះបណ្តើរ គយគន់ជាមួយនិងទេសភាពឆ្នេរសមុទ្រផងដែរ ដែលធ្វើអោយមានបរិយាកាសកាន់តែល្អបន្ថែមទៀតមួយកំរិតទៀត។
ចំណែកអ្នកដែលចូលចិត្តបរិភោគអាហារ អាហារបួស ឬ អាហារសុខភាពវិញ កុំបារម្ភអីទីនោះក៏មានជម្រើសសំរាប់ពួកគាត់ដែរ^^
ផ្នែកបន្ទាប់ទៀតគឺ មានសួន Sashimi Park, សួនទឹក Minrak Waterside Park។ នៅ Minrak Park មានផ្សារគ្រឿងសមុទ្រដ៏ធំមួយ ដែលអ្នកអាចទិញប្រភេទសាច់ត្រីបន្ទះស្រស់ៗ ក្រៅពីផ្សារគ្រឿងសមុទ្រ ក៏មានភោជនីយដ្ឋាន ក៏ដូចជាហាងអាហារតាមផ្លូវផ្សេងៗទៀត សម្រាប់អ្នកដែលមិនចេះទទួលទានអាហារស្រស់ផងដែរ។ សម្រាប់ការទទួលទានអាហារស្រស់ Sashimi អ្នកទិញខ្ចប់យកទៅញុាំ នៅសួរច្បារដែលមានទីតាំងនៅទល់មុខឆ្នេរ។ ប្រសិនបើអ្នកត្រៀមសម្លៀកបំពាក់ ឬ កម្រាលពូក យកទៅជាមួយកាន់តែមានផាកសុកភាពបន្ថែមទៀត។ ដោយសារទីនោះក៏ជាសួនឧទ្យាន មានផ្លូវដើរតូចមួយដែលអ្នកអាចថតផ្តិតយកទេសភាពស្រស់ស្អាតបានផងដែរ។
💗 NANA Make Me Better 💗
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
Comments
Post a Comment