Popular Dermatology Treatment in Korea | វិធីសាស្ត្របន្តឹងស្បែកជាមួយ Ultherapy
សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា!!
ជួបគ្នាម្តងទៀតហើយជាមួយ Admin ណាណា^^
តើអ្នកណាខ្លះកំពុងព្រួយបារម្ភជាមួយបញ្ហាស្បែកមុខជ្រាវជ្រួញ?
ថ្ងៃនេះ Admin នឹងនាំយកនូវព័ត៍មានខ្លះៗពាក់ព័ន្ធជាមួយវិធីសាស្ត្របន្តឹងស្បែកមួយបែបដែលកំពុងទទួលការចាប់អារម្មណ៌ និង ពេញនិយមជាខ្លាំងនៅប្រទេសកូរ៉េ នោះគឺការព្យាបាលបន្តឹងដោយឧបករណ៍ម្យ៉ាងហៅថា អ៊ុលថេរ៉ាភី (Ultherapy)។
តើអ្វីទៅគឺជា អ៊ុលថេរ៉ាភី (Ultherapy)?
តើប្រើប្រាស់វាជាមួយអ្នកដែលមានប្រភេទស្បែកបែបណា?
តើវាមានផលប៉ះពាល់ដែលឬទេ?
អ៊ុលថេរ៉ាភី (Ultherapy) គឺជាម៉ាសុីនអ៊ុលត្រាសោនដែលផ្តោតលើអាំងតង់សុីតេខ្ពស់ ដែលជាទូរទៅគេច្រើនហៅថា HIFU។
ឧបករណ៍មួយនេះបង្កើតកំដៅជាលិកា ដើម្បីពង្រឹងនូវការកើតឡើងវិញនៃ ស្រទាប់ខលឡាជេន ក្នុងស្បែក។ ការព្យាបាលដោយប្រើប្រាស់ឧបករណ៍មួយនេះធ្វើអោយស្បែកប្រសើរឡើងក្នុងរយៈពេល ៦ខែ។
អ៊ុលថេរ៉ាភី អាចជ្រាបចូលស្បែកជម្រៅ ១.៥មម ទៅ ៤.៥មម
ការប្រើប្រាស់ អ៊ុលថេរ៉ាភី ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់អ្នកដែលចង់បានការព្យាបាលបែបងាយៗ និង អ្នកដែលមានសភាពស្បែកយារធ្លាក់ផងដែរ។
តើផ្នែកណាខ្លះនៃរាងកាយដែលដែលអាចព្យាបាល់ដោយ អ៊ុលថេរ៉ាភី បាន?
ទាំងនោះមានដូចជា ផ្ទៃមុខ បឿក្រោមចង្កា ក និង ផ្នែកលើនៃដើមទ្រូង។
អ៊ុលថេរ៉ាភី ប្រើប្រាស់មីក្រូកម្តៅជាលិកាថាមពលអ៊ុលត្រាសោន ក្នុងការជួយបន្តឹងនៅតាមផ្នែកដែលមានសភាពយារធ្លាក់ ឬ ចង់បន្តឹង ជាពិសេសនៅផ្នែកផ្ទៃមុខវានឹងជួយស្តារឡើងវិញនូវស្រទាប់ខូលឡាជេនផងដែរ។
ជាការពិតណាស់ ប្រហែលជាអ្នកមួយចំនួនបានធ្លាប់លឺពាក្យចចាមអារ៉ាមអំពី ផលប៉ះពាល់នៃ ការព្យាបាលដោយអ៊ុលថេរ៉ាភីហើយ
បន្ទាប់ពីការព្យាបាល អាចមានការឡើងក្រហម រមាស់ ស្ងួត និង ហើមជាបណ្តោះអាសន្ន និង មានករណីខ្លះអាចឡើងស្នាមជាំ ដើម្បីជៀសវាងនូវបញ្ហាទាំងនេះ អ្នកគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញមុនពេល ជ្រើសរើសវិធីសាស្ត្រព្យាបាលស្បែកនេះ។
ចំពោះអ្នកដែលធ្លាប់វះកាត់ ឬ ចាក់ខ្លាញ់បំពេញផ្នែកខាងលើនៃដើមទ្រូង ឬ មានស្នាមផ្លែលើស្បែក គួរតែផ្តល់ព័ត៍មានទាំងដល់គ្រូពេទ្យនៅពេលធ្វើការប្រឹក្សាយោបល់។
អរគុណចំពោះការចូលរួមអាន សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត^^
ជួបគ្នាម្តងទៀតនៅអត្ថបទក្រោយៗ
💗 NANA Make Me Better 💗
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
#plasticsurgeryhospital #facelifting #koreaplasticsurgery #skincare #NANA
Comments
Post a Comment