Ptosis Correction at NANA | ការវះកាត់កឹបត្របក និង កែតំរងសាច់ដុំភ្នែករបស់អ្នកជំងឺនៅមន្ទីរពេទ្យណាណា


 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា!!

ជាគ្នាសារជាថ្មីជាមួយ Admin ណាណា 

តើចង់ដឹងទេថាថ្ងៃនេះ យើងនិងនាំគ្នាមកនិយាយពីអ្វី?^^ លើកនេះអ្នកនិយាយាមិនមែន Adminទេ តែជាអ្នកជំងឺដែលបានមកវះកាត់នៅមន្ទីរពេទ្យណាណា។ តោះឥឡូវនេះយើងមកស្តាប់អំពីបទពិសោធន៌របស់គាត់ទាំងអស់គ្នា ថាតើគាត់បានធ្វើការវះកាត់អ្វី??

***********************************

សួរស្តីអ្នកទាំងអស់ ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកដឹងថាខ្ញុំបានទទួលការវះកាត់ផ្នែកអ្វី^^។ ចំពោះខ្ញុំផ្ទាល់ អ្វីដែលខ្ញុំខ្វល់ខ្វាយជាងគេគឺសម្រស់ភ្នែក ដោយសារតែភ្នែករបស់ខ្ញុំគ្មានត្របកពីកំណើត ពីក្មេងទៅណាមកណាក៏គេបង្អាប់ថា "មិចបានទៅណាមកណាមិនយកភ្នែកតាម" ខ្ញុំដឹងថានេះជាការលេងសើច តែពេលខ្លះក៏មានអារម្មណ៌ថាតូចចិត្តខ្លះដែរ

ដូច្នេះហើយថ្ងៃនេះខ្ញុំនឹងចែករំលែកបទពិសោធន៌អំពីការវះកាត់ត្របកភ្នែកពីជាន់របស់ខ្ញុំដល់អ្នកទាំងអស់គ្នា។ ^^

នៅពេលដែលខ្ញុំមានអាយុ ១៧ឆ្នាំខ្ញុំបានធ្វើការវះកាត់ត្របកភ្នែក ដែលជាកាដូថ្ងៃបញ្ចប់ថ្នាក់វិទ្យាល័យពីប៉ាម៉ាក់។


តើអ្នកទាំងអស់គ្នាចង់ដឹងទេ ឥឡូវនេះហេតុអ្វីបានជាខ្ញុំសម្រេចចិត្តធ្វើត្របកភ្នែកសារថ្មី និង ជ្រើសរើសយកមន្ទីរពេទ្យណាណា?

នៅពេលនេះខ្ញុំមានអាយុ 27ឆ្នាំហើយ បើមើលត្របកភ្នែកខ្ញុំវិញ រាងធ្លាក់ចុះក្រោម មើលទៅដូចជាមិនមានត្របកភ្នែកពីរជាន់នោះទេ។ ដូច្នេះហើយក៏សម្រេចចិត្តធ្វើការវះកាត់ត្របកភ្នែកសារជាថ្មី ចំពោះការវះកាត់លើមុន ខ្ញុំបានវះកាត់តាមវិធីសាស្ត្រកឹបត្របកភ្នែក ហើយលើកខ្ញុំចង់ធ្វើការវះកាត់សារាជាថ្មីជាមួយវិធីសាស្ត្រវះកាត់ដោយប្រើកាំបិត ក៏ប៉ុន្តែទោះបីជាខ្ញុំចង់វះកាត់ដោយវិធីសាស្ត្រមួយនេះក៏ដោយ តែរបៀបវះកាត់គឺអាស្រ័យលើ ដុកទ័រជាអ្នកសម្រេចបន្ទាប់ពីគាត់ធ្វើការពិនិត្យរួច។


រូបភាពទី៣ គឺជាករណីភ្នែករបស់ខ្ញុំ

នៅពេលខ្ញុំធ្វើការពិគ្រោះយោបល់ ជាមួយដុកទ័ររបស់មន្ទីរពេទ្យណាណាគឺ  Dr. Park Song Yi ។ គាត់បានប្រាប់ខ្ញុំថាភ្នែករបស់ខ្ញុំមិនចាំបាច់វះកាត់ដោយវិធីសាស្ត្រប្រើកាំបិតនោះទេ ករណីភ្នែកខ្ញុំគឺត្រូវវះកាត់កឹបត្របកភ្នែកសារជាថ្មី តែត្រូវបន្ថែមនូវកែតំរងសាច់ដុំភ្នែកបន្ថែម។


ការវះកាត់កឹបកែតំរងសាច់ដុំភ្នែក អាចហៅបានម៉្យាងទៀតថា "កែត្របកភ្នែកធម្មជាតិ" ដែលនេះជាវិធីសាស្ត្រមួយវះកាត់ពង្រឹងតំរងសាច់ដុំដោយមិនប្រើកាំបិតវះលើស្បែកឡើយ ដោយគ្រាន់ចោះជាចន្លោះដើម្បីចង់តំរងសាច់ដុំ ធ្វើអោយភ្នែកបើស្រឡះធំស្អាត។


ចំពោះវិធីសាស្ត្រវះកាត់ភ្នែកមួយនេះ គឺមានការហើមរយៈពេលខ្លី និង ឆាប់ជាសះស្បើយជាងវិធីសាស្ត្រផ្សេងទៀត^^ 




ភ្លាមៗក្រោយការវះកាត់ ខ្ញុំមិនមានការឈឺចាប់ឡើយ។^^
ដូច្នេះហើយអ្នកដែលខ្លាចការឈឺចាប់កុំបារម្ភអី~~

តើអ្នកទាំងអស់គ្នាដឹងទេ អ្វីដែលខ្ញុំពេញចិត្តចំពោះមន្ទីរពេទ្យណាណា គឺការពិគ្រោះយោបល់ដ៏រួសរាយរាក់ទាក់ទាំងតាមរយៈអនឡាញ និង ផ្ទាល់ ជាពិសេសគឺការពន្យល់យ៉ាងក្បោះក្បាយពី ដុកទ័រជំនាញទៀតផង។ លើពីនេះទៅទៀតគឺ លទ្ធផលបន្ទាប់ពីវះកាត់រួច ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់។
 
អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថា តើហេតុអ្វីបានជាខ្ញុំសម្រេចចិត្តជ្រើសរើសយកមន្ទីរពេទ្យកែមសម្ផស្សណាណា?^^ ចំលើយនោះគឺ ខ្ញុំបានឃើញការផ្សាព្វផ្សាយតាមរយៈ ហ្វេសប៊ុក និង អុីនស្តាក្រាម ដែលធ្វើអោយខ្ញុំកាន់តែចង់ដឹងបន្ថែមអំពីមន្ទីរពេទ្យមួយនេះ ដូច្នេះហើយខ្ញុំបានតាមដាន រហូតដល់ យូធូប ឆេណល់ ឃើញការនិយាយពន្យល់អំពីការវះកាត់របស់ ដុកទ័រណាណា ពិនិត្យជាធ្វើអោយខ្ញុំ កាន់តែចង់ទៅពិគ្រោះយោបល់ផ្ទាល់ថែមទៀត។^^ ទីបំផុតខ្ញុំក៏បានសម្រេចចិត្ត ទៅពិគ្រោះយោបល់ផ្ទាល់ និង ធ្វើការវះកាត់តែម្តង។^^

***************************************
យ៉ាងមិចហើយអ្នកទាំងអស់គ្នា បន្ទាប់ពីស្តាប់ការរៀបរាប់របស់អ្នកជំងឺនៅមន្ទីរពេទ្យណាណា^^
ចំពោះចំងល់ ឬ ព័ត៍មានបន្ថែមអំពីការវះកាត់ អាច Comment សួរ Admin បានណា ឬកាន់តែរហ័សទៀតនោះ សូមទំនាក់ទំនងតាមរយៈអាស្រ័យដ្ឋានខាងក្រោមណា៖

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

💗 NANA Make Me Better 💗

#plasticsurgery #eyesurgery #doubleeyelide #koreahospital #nanahospital


Comments