Real Model NANA | ការវះកាត់កែសម្ផស្សរបស់តារាយូធូបម្នាក់នៅមន្ទីរពេទ្យណាណា

 សួរស្តី ប្រិយមិត្តអ្នកអានទាំងអស់គ្នា!

ត្រឡប់មកជួបគ្នាម្តងទៀតហើយជាមួយ Admin ណាណា ^^
លើកនេះប្លែកទៀតហើយ ចង់ដឹងទេថាថ្ងៃនេះ Adminនឹងនិយាយអំពីអ្វីដែរ? មិនប្រាប់ក៏អ្នកទាំងអស់គ្នាប្រហែលដឺងហើយ ព្រោះមានចំណងជើងអត្ថបទនៅខាងលើនោះអី ><

អ្នកដែលនិយមមើលយូធូបមួយចំនួនប្រហែលជាស្គាល់គាត់រួចមកហើយ ហើយអ្នកដែលមានទាន់ស្គាល់ក៏អាចមកស្គាល់គាត់នៅក្នុងអត្ថបទនេះបានដែរណា


យ៉ាងម៉េចដែរ គាត់ស្អាតដែរឬអត់?

តើអ្នកទាំងអស់គ្នាថាទៅមើល គាត់គឺជា ស្រី ឬ ប្រុស? ប្រហែលជាអ្នកដែលធ្លាប់គាត់ប្រាកដជាដឹងហើយ~~

ជាការពិតណាស់គាត់ជាបុរសដែលបានកែប្រែរាងកាយទៅជាស្រី  គាត់បានវះកាត់កែទាំងស្រុងដើម្បីទទួលបានសម្រស់ស្រស់ រហូតដល់ថ្នាក់មើលមិនដឹងថាគាត់ជាភេទទីបីនោះឡើយ។




នៅពេលដែលម៉ូឌែលស្រីស្រស់ស្អាតនេះមកពិគ្រោះយោបល់ជាលើកដំបូង គាត់បានវះកាត់កែទៅជាមនុស្សស្រីរួចទៅហើយ តែដោយសារតែគាត់មិនពេញចិត្តនិងទម្រង់មុខរបស់គាត់ ទើបគាត់សម្រេចចិត្តមកមន្ទីរពេទ្យណាណា ព្រោះគាត់ចង់បានទម្រង់មុខរាងពងក្រពើ ភ្នែកធំស្រឡះដូចតុក្តតា ដើម្បីអោយមើលទៅកាន់តែដូចស្រី។

ខាងក្រោមនេះជាវីដេអូព្រឹក្សាយោបល់អំពីការវះកាត់របស់គាត់
👇👇👇👇👇👇👇👇👇👇👇
https://www.youtube.com/watch?v=9nTKMiOmTWg&t=38s

តើគាត់វះកាត់អ្វីខ្លះនៅមន្ទីរពេទ្យណាណា?

១. វះកាត់ច្រមុះ៖ ដោយកែអោយច្រមុះមានរូបរាងខ្ពស់ត្រង់ ចុងច្រមុះស្ទាយសំយុងចុះ និង បង្រួមគល់ច្រមុះបន្ថែមដែលធ្វើអោយច្រមុះកាន់តែស្លីមស្អាត។
២. វះកាត់ភ្នែកសារថ្មី៖ តាមវិធីសាស្ត្រកែតំរងសាច់និងកាត់ត្របកភ្នែកដើម្បីធ្វើអោយភ្នែកបើកស្រឡះ

៣. វះកាត់បើកកន្ទុយភ្នែក៖ វិធីសាស្ត្រវះកាត់ភ្នែកមួយបែបនេះអាចធ្វើ ទម្រង់ភ្នែកធំកាន់តែធំថែមមួយកំរិតទៀត 
៤. វះកាត់ឆ្អឹងទម្រង់មុខ២ផ្នែក៖ ដោយវះកាត់បង្រួមឆ្អឹងថ្ពាល់ និង ឆ្អឹងថ្គាម ដើម្បីទទួលបានទម្រង់មុខរាងពងក្រពើ បែបមនុស្សស្រី។ 
៥. ចាក់ខ្លាញ់មុខ៖ ដោយចាក់បំពេញនៅចំនុចផតនៃផ្ទៃមុខ និង ធ្វើអោយស្បែករលោង ផ្ទៃមុខមើលទៅក្មេង។

ចង់ដឹងទេថា តើវិជ្ជបណ្ឌិតមួយរូបណាដែលធ្វើការវះកាត់អោយម៉ូឌែលមួយរូបនេះ?

នោះគឺ លោក ដុកទ័រ គីម ហ្យង់ជុន (Dr. Kim Hyung Jun) ដែលជាអគ្គនាយករបស់មន្ទីរពេទ្យកែសម្ផស្សណាណាផ្ទាល់តែម្តង។

ហើយនេះវិញជារូបថតរបស់ម៉ូឌែលមុនពេលវះកាត់៖

ខាងក្រោមនេះជារូបថតបន្ទាប់ពីវះកាត់បាន ១សប្តាហ៍


ដូចអ្នកទាំងអស់គ្នាបានឃើញក្នុងរូបថតហើយ ចំពោះការកើតមានឡើងនៅការហើយ និង ស្នាមជាំវាជារឿងធម្មតា បន្ទាប់ពីការវះកាត់រួច ហើយកំរិតដែលកើតមានឡើងអាស្រ័យលើបុគ្គលម្នាក់ៗ តែវានឹងបាត់ទៅវិញយ៉ាងឆាប់រហ័សប្រើសិនបើអ្នកថែទាំវាតាមអ្វីដែលមន្ទីរពេទ្យបានណែនាំ។ បន្ទាប់ពីជាសះស្បើយមកអ្នកទទួលល្អផលដែលអ្នកចង់បាន^^


តើអ្នកទាំងអស់គ្នាចង់បានសម្រស់ស្រស់ស្អាតដែរឬទេ?^^
ទំនាក់ទំនងមកកាន់ មន្ទីរពេទ្យណាណាដើម្បីទទួលបានព័ត៍មានបន្ថែមអំពីការវះកាត់ដែលសាកសមសម្រាប់លោកអ្នក^^
អរគុណចំពោះការចូលរួមអានអត្ថបទមួយនេះ សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត។
ជួបគ្នានៅថ្ងៃស្អែកជាមួយនិងអត្ថបទថ្មីបន្ថែមទៀត

💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢

សូមអរគុណ ♥

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

💗 NANA Make Me Better 💗

#facecontouring #eyesurgery #rhinoplasty #fatgrafting #koreanhospital

Comments