Rhinoplasty for Men | មកមើលការវះកាត់កែច្រមុះរបស់អ្នកជំងឺពិតៗនៅមន្ទីរពេទ្យណាណា
សួរស្តីប្រិយមិត្តទាំងអស់គ្នា^^
Adminណាណា ត្រឡប់មកវិញតាមការសន្យាហើយ~~
ក្នុងថ្ងៃនេះផងដែរ Adminនិងមកបង្ហាញអ្នកទាំងអស់គ្នាអំពីការវះកាត់ច្រមុះម្តងទៀត តែអ្វីដែលប្លែកនោះគឺ ការវះកាត់ច្រមុះបុរសស្ទាយ Idol^^ ដូចអ្នកទាំងអសៈគ្នាបានជ្រាប់ខ្លះមកហើយ ក្នុងការកែសម្ផស្សភាគច្រើនគឺជានារីៗដែលពួកគាត់យកចិត្តទុកដាក់លើសម្ផស្ស តែបច្ចុប្បន្ននេះមិនត្រឹមតែនារីនោះទេ បុរសៗក៏អាចកែប្រែសម្ផស្សដើម្បីទទួលបានសម្រស់ស្រសសង្ហាបានផងដែរ។
ដូច្នេះហើយថ្ងៃនេះAdmin និងនាំអ្នកទាំងអស់គ្នាមកមើល អ្នកជំងឺបុរសដែលបានធ្វើការកាត់កែច្រមុះនៅមន្ទីរពេទ្យណាណារបស់យើងខ្ញុំ។^^ កុំខាតពេលយូរ តោះមកមើលទាំងអស់គ្នា៖
ខាងលើនេះជារូបថតមុន និង ក្រោយវះកាត់រយៈ ៧ថ្ងៃ
ប្រសិនបើអ្នកទាំងគ្នាមើលរូបថតគាត់មុនពេលវះកាត់ តើអ្នកទាំងអស់គ្នាគិតថាច្រមុះរបស់មានទម្រង់បែបណាដែរ?
ប្រាកដណាស់ទម្រង់ច្រមុះរបស់គាត់មានខ្ទង់រាងវៀច និង ចុងច្រមុះរបស់គាត់រាងទាបបន្តិច។ ចំពោះខ្ទង់ច្រមុះវៀចមិនមែនមកពីកំណើតនោះទេ ដោយសារគាតធ្លាប់បានវះកាត់ដាក់សុីលីកូនលើកខ្ទង់ច្រមុះរួចម្តងមកហើយ ហើយសុីលីកូនច្រមុះរបស់គាត់បានប្តូរទីតាំង ដែលធ្វើអោយខ្ទង់ច្រមុះគាត់មិនត្រង់ អញ្ចឹងហើយគាត់បាន អញ្ជើញមកមន្ទីរពេទ្យកែសម្ផស្សណាដើម្បីធ្វើការពិគ្រោះយោបល់។
មុនពេលធ្វើការពិគ្រោះយោបល់ផងដែរ អ្នកជំងឺក៏បានទៅ ថត CT X-ray ច្រមុះ ដើម្បីពិនិត្យមើលទម្រង់ច្រមុះ និង សុីលីកូនដែលគាត់ធ្លាប់បានវះកាត់ដាក់ខ្ទង់ពីមុន ឃើញថាសុីលីកូននៅខ្ទង់ច្រមុះរបស់គាត់វៀច រីឯទម្រង់ច្រមុះពីកំណើតមានរាងទាប និង មានគល់ច្រមុះធំផងដែរ។ ដូច្នេះហើយចំពោះការវះកាត់ច្រមុះរបស់គាត់លើកនេះ លោកដុកទ័រក៏បានណែនាំអោយធ្វើការ
១. វះកាត់ផ្លាស់ប្តូរសុីលីកូនថ្មីនៅលើខ្ទង់ច្រមុះ
២. លើកខ្ទង់ច្រមុះដោយប្រើឆ្អឹងខ្ចីត្រចៀកដើម្បីលើកចុងច្រមុះអោយខ្ពស់ សមទៅនឹងខ្ទង់ច្រមុះ
៣. ធ្វើការបង្រួមគល់ច្រមុះអោយមានរាងស្លីម ដើម្បើអោយមើលទៅខ្ពស់ស្អាតសាកសមនិងទម្រង់ ច្រមុះរបស់គាត់។
ចំពោះការប្រឹក្សាយោបល់ និង ការវះកាត់របស់គាត់ត្រូវបានធ្វើឡើងដោយ
លោក ដុកទ័រ គីម អុីលហ្វាន់ Dr. Kim Il Hwan ដែលជាអ្នកឯកទេស វះកាត់ច្រមុះ មានបទពិសោធន៌ច្រើនឆ្នាំ ថែមទាំងទទួលបានប្រជាប្រិយភាពពីអ្នកជំងឺក្នុងប្រទេស និង ក្រៅប្រទេស ជាពិសេសគឺ ជនជាតិខ្មែរយើងតែម្តង។^^ ប្រហែលជាអ្នកទាំងអស់មួយចំនួន ក៏បានស្គាល់គាត់រួចមកហើយ តាមរយៈ អ្នកជំងឺដែលធ្លាប់វះកាត់ជាមួយគាត់ គេហទំព័ររបស់មន្ទីរពេទ្យ និង យូធូបផងដែរ^^
បន្ទាប់ពីធ្វើការប្រឹក្សាយោបល់ផ្ទាល់ជាមួយ លោកដុកទ័រ គីម រួចអ្នកជំងឺរបស់យើងក៏សម្រចចិត្តជ្រើសរើសថ្ងៃវះកាត់តែម្តង។
មុនពេលធ្វើការវះកាត់ផងដែរ អ្នកជំងឺត្រូវត្រៀមខ្លួនដំណាក់កាល ដូចជា៖
- ធ្វើការពិនិត្យសុខភាព និង ថត CT X-ray
- ផ្លាស់ប្តូរសំលៀកបំពាក់ លុបលាងសំអាតផ្ទៃមុខ និង ថតរូបមុនពេលវះកាត់
- ជួបពិគ្រោះជាមួយដុកទ័រ និង ធ្វើការឌីហ្សាញ់ផ្នែកដែលត្រូវវះកាត់
- ត្រៀមចូលវះកាត់ដោយទទួលការត្រួតពិនិត្យពីគលានុប្បដ្ឋាយិកាម្តងទៀត
បន្ទាប់ពីវះកាត់រួចបាន ៣ថ្ងៃ ឃើញថាមានសភាព និង ជាំនៅលើផ្ទៃមុខ តែវាជារឿងធម្មតាបន្ទាប់ពីការវះកាត់តែប៉ុណ្ណោះ ហើយវានិងស្រកទៅម្តងបន្តិចៗ។ ហើយនៅថ្ងៃទី៣ ផងដែរ អ្នកជំងឺបានមកធ្វើការដកមេឡូស៊ែល (Merocel) ឬ អាចហៅបានថាជា សំឡីកាតុង ដែលជាទូរទៅគេប្រើបន្ទាប់ពីវះកាត់ច្រមុះរួច ដើម្បីឃាត់ឈាម និង ទប់លំនឹងច្រមុះ។
បន្ទាប់ពីវះកាត់រួចរយៈពេល ៧ថ្ងៃ គាត់បានមកមន្ទីរពេទ្យម្តងទៀត ធ្វើការកាត់ធ្នេរ ច្រមុះ ធ្នេរក្រោយត្រចៀក បកបង់រុំ និងទទួលបានការត្រួតពិនិត្យផ្ទាល់ពី លោកដុកទ័រ គីម។ បន្ទាប់ពីធ្វើការពិនិត្យរួច ឃើញថាការវះកាត់ច្រមុះរបស់គាត់ ទទួលបានលទ្ធផលល្អប្រសើរ ហើយ សាមុីខ្លួនក៏មានការពេញចិត្តនឹងទម្រង់ច្រមុះថ្មីរបស់ខ្លួនផងដែរ។
នេះគឺជារូបថតរបស់គាត់បន្ទាប់ពីវះកាត់ច្រមុះរួចត្រឹមតែរយៈពេល ៧ថ្ងៃប៉ុណ្ណោះគឺថាទទួលបានលទ្ធផលល្អទៅហើយ។^^
ត្រឹមតែវះកាត់ចម្រុះប៉ុណ្ណោះ សម្រស់របស់គាត់កាន់តែស្រស់សង្ហាថែមទៀត^^
ចុះប្រិយមិត្តអ្នកអានទាំងអស់គ្នាវិញ ចង់បានសម្រស់ស្រស់ស្អាតដូចជាគាត់ដែរឬទេ?
ព័ត៍មានបន្ថែមអំពីការវះកាត់អ្នកទាំងអស់គ្នាអាច comment ក្រោមអត្ថបទ ឬ ទំនាក់ទំនងផ្ទាល់មកកាន់អាស្រ័យដ្ឋានខាងក្រោម៖
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
Comments
Post a Comment