រដូវរងាជិតផុត រីឯដូវផ្ការីជិតមកដល់ហើយ អាកាសធាតុក៏ចាប់ផ្តើមកើនកំដៅម្តងបន្តិចៗ រួមជាមួយខ្យល់អាកាសដ៏រីករាយ និង ពន្លឺព្រះអាទិត្យ ដែលធ្វើអោយអារម្មណ៌ស្រស់ស្រាយ។ ប្រទេសកូរ៉េនារដូវផ្ការីកជាពេលមួយដែលផ្តល់ទិដ្ឋាភាពដ៏គួរអោយភ្ញាក់ផ្អើលបំផុត ព្រោះពួកគេប្រារព្ធពិធីបុណ្យផ្កា នៅតាម សួនឧទ្យាននានា រីកឯអ្នកមួយចំនួនក៏និយមដើរកម្សាន្ត និង ទិញអីវ៉ាន់ជាដើម។ ដូច្នេះហើយថ្ងៃនេះ Admin ណាណា ចង់ណែនាំប្រិយមិត្តអ្នកអានទាំងអស់គ្នា ពីកន្លែងស្រស់ស្អាតចំនួន ៣ កន្លែង នៅប្រទេសកូរ៉េ។
១. ឧទ្យានយ៉អុីដូ (Han River Park)
ឧទ្យានយ៉អុីដូ ជាតំបន់មួយស្ថិតនៅចំកណ្តាលទីក្រុង ក៏ជាកន្លែងមួយដែលអាចមើលឃើញ ទន្លេរហាន់ ជាមួយនឹងទិដ្ឋភាពផ្ការីកដ៏ស្រស់ស្អាតផងដែរ។ អ្វីដែលពិសេសទៀតនោះគឺមានហាងអាហារតូច កន្លែងដើរលេង ការលក់ដូរតាមដងផ្លូវ និង ការសម្តែងផ្សេងៗ ជាដើម។
ជារៀងរាល់រដូវស្លឹកឈើជ្រុះ ពិធីបុណ្យកាំជ្រួចនៅទីក្រុងសេអ៊ូលដ៏ធំត្រូវបានប្រារព្ធឡើងនៅ ឧទ្យានយ៉អុីដូ ផងដែរ។ ជាសួនកម្សាន្តមួយក្នុងចំណោមឧទ្យានដែលប្រមូលផ្តុំច្រើនបំផុតនៅក្នុងទីក្រុងសេអ៊ូល ហើយជាពិសេសនៅក្នុងរដូវផ្ការីក ទេសភាពទីនេះបានទាក់ទាញ់មនុស្សជាច្រើនមកកម្សាន្ត។
២. ចំការតែបៃតង បូសង់ (Boseon Green Tea Field)
ចំការតែបៃតង បូសង់គឺជាវាលចំការមួយដ៏ល្បីល្បាញបំផុតនៅតំបន់ បូសង់។ វាមិនត្រឹមតែទាក់ទាញអ្នកទេសចរក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមានភ្ញៀវបរទេសរាប់មិនអស់ទៀតផង ទីនោះមានដើមតែតំរៀបជាជួរមានព័ណ៍ខៀវស្រងាត់ អមដោយព្រៃឈើស្រស់ស្អាតដែលអ្នកកម្សាន្តអាចអញ្ជើញមកសំរាកលំហែ កាត់បន្ថយភាពតានតឹងក្នុងបរិយាកាសស្ងប់ស្ងាត់។ មិនត្រឹមតែប៉ុណ្ណោះ វាជាកន្លែងមួយដែលអ្នកមកកម្សាន្តអាចផ្តិតយករូបភាពធម្មជាតិស្អាតៗ។ លើសពីនេះ អ្នកដែលនិយមរឿងភាគកូរ៉េប្រហែលជាធ្លាប់បានឃើញទិដ្ឋភាពទីនេះហើយ គឺនៅក្នុងរឿង " The Legend of Blue Sea" ដែលសម្តែងដោយកំពូលតារាល្បីប្រចាំប្រទេសកូរ៉េគឺ Lee Min-ho និង Jun Ji-hyun។
៣. ពិធីបុណ្យផ្កាធូលីបនៅថេអាន់ (Tae An Tulip Festival)
ពិធីបុណ្យផ្កាធូលីបនៅ ថេអាន់ គឺជាពិធីបុណ្យផ្កាមួយក្នុងចំណោម ចំណាត់ថ្នាក់លេខ ៥ នៅលើពិភពលោក ដែលមានផ្កា ធូលីបជាង ១.៥លានដើមត្រូវបានដាំដើម្បីដាក់បង្ហាញជាសាធារណៈ ហើយវាជាឱកាសកម្រមួយក្នុងការមើលឃើញប្រភេទផ្កា ធូលីប ផងដែរ។ តំបន់ ថេអាន់ មានចំងាយប្រហែល ២ ទៅ ៣ ម៉ោងពីទីក្រុងសេអ៊ូល ក៏ពិតមែន តែវាជាគម្រោងដំណើរកម្សាន្តពេញមួយថ្ងៃដ៏ល្អ ព្រោះអ្នកអាចគយគន់ទេសភាព និង ចូលរូមសកម្មភាពនៃកម្មវិធីផ្សេងៗ រួមទាំងការភ្លក់រសជាតិអាហារឆ្ងាញ់ៗ ប្រចាំតំបន់ និង ផ្សារតូចផងដែរ។
ប្រសិនបើអ្នកទាំងអស់គ្នាធ្វើដំណើរកំសាន្តមកប្រទេសកូរ៉េ សូមកុំភ្លេចកន្លែងទាំង ៣ នេះណា^^
💗 NANA Make Me Better 💗
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
#plasticsurgeryhospital #facelifting #koreaplasticsurgery #skincare #NANA
Comments
Post a Comment