តិចនិក ៧យ៉ាង ក្នុងការសម្រកគីឡូសំរាប់អ្នកទើបចាប់ផ្តើមដំបូង
សួរស្តីអ្នកទាំងអស់គ្នា^^
ត្រលប់មកជួបគ្នាវិញម្តងទៀតហើយជាមួយ Admin ណាណា
រដូវក្តៅជិតមកដល់ហើយ អ្នកណាខ្លះត្រៀមខ្លួនសម្រាប់ការសម្រកគីឡូ?
ជាការពិតណាស់ការសម្រកគីឡូមិនមែនជារឿងងាយនោះទេ ហើយការសម្រកនេះត្រូវការ ការចំណាយពេលវេលា និង អត់ធ្មន់ជាខ្លាំង ជាពិសេសសម្រាប់អ្នកដែលចាប់ផ្តើមសម្រកទំងន់ជាលើកដំបូងតែម្តង តែកំុបារម្ភអី ការព្យាយាមគង់តែបានសម្រេចនោះទេ។
តោះឥឡូវនេះ Admin និងណែនាំពីវិធីសាស្ត្រសម្រក់គីឡូ សម្រាប់អ្នកដែលទើបនិងចាប់ផ្តើមលើកដំបូង សង្ឃឹមថាវាអាចជាគន្លឹះមួយជួយដល់ការសម្រករបស់អ្នក។
១. ការទទួលទានទឹក
ការទទួលទានទឹកអោយបានច្រើនជាប្រចាំមានអត្ថប្រយោជន៌ជាដូចជា បណ្តេញជាតិពុលចេញពីរាងកាយ លាងសំអាតពោះវៀន សម្រួលដល់ការរំលាយអាហារ ទប់ស្កាត់បញ្ហាឈឺក្បាល និង ផ្តើមសំណើមដល់ស្បែក ជាដើម ។ល។ តាមអ្នកស្រាវជ្រាវបានបង្ហាញថា ការទទួលទានទឹកមួយកែវមុនពេលទទួលទានអាហារ ៣០នាទី អាចជួយដល់ការសម្រកទម្ងន់បានដល់ ៤៥% ក្នុងរយៈពេល ៣ខែ។
២. ទទួលទានអាហារសរសៃ
អាហារសរសៃ ឬ ហៅបាន Fiber ភាគច្រើនត្រូវបានគេស្គាល់ថាជាអាហារដែលងាយធ្វើអោយឆាប់ឆ្អែត។ សារជាតិ Fiber មានអត្ថប្រយោជន៌ដល់ការរំលាយអាហារ គ្រប់គ្រងកូឡេស្តេរ៉ូល និងជាតិស្ករ ជួយបង្កើនបាកតេរីល្អក្នុងខ្លួនរបស់អ្នក ការពារជំងឺមហារីក និង ជួយរក្សាទំងន់ខ្លួនបានផងដែរ។
៣. កុំអង្គុយទល់មុខកន្លែងតាំងចំណីអាហារ
ការអង្គុយនៅពីមុនកន្លែងដាក់តាំងអាហារធ្វើអោយកើនចំណង់អាហារបន្ថែម ដូច្នេះហើយដើម្បីគ្រប់គ្រងការញុាំអាហាររបស់អ្នកបាន គួរតែអង្គុយអោយឆ្ងាយ ឬ បែរចេញកន្លែងដែលមានតាំងអាហារច្រើន។
៤. ការទទួលយកវីតាមីន D អោយបានច្រើន
តើអ្នកធ្លាប់បានដឹងពីមុនមកឬទេ ថាវីតាមីន D អាចបញ្ចុះទំងន់បាន?
តាមការស្រាវជ្រាវ មួយបានបង្ហាញថា ការតាមដានស្ត្រីចំនួយ ៤៦៥៩នាក់ ក្នុងរយៈពេល ៤ឆ្នាំ ឃើញថា កំរិតខ្ពស់ការឡើងទម្ងន់របស់ពួកគេគឺមានតិច។ ដូច្នេះហើយ ការហាលថ្ងៃយកពន្លឺព្រះអាទិត្យរយៈពេល ១០ ទៅ ១៥នាទីជារៀងរាល់ព្រឹក ជាទម្លាប់ដ៏ល្អមួយសម្រាប់ការសម្រកទម្ងន់។
៥. ទទួលទានអាហារច្រើនប្រភេទ តែបរិមាណតិច
ជាការពិតណាស់ការទទួលទានអាហារតិច អាចជួយអោយទំងន់ស្រកមែនពិត តែការទទួលអាហារច្រើនមុខដែលមានជីវៈជាតិគ្រប់គា្រន់ក្នុងបរិមាណតិច គឺល្អសម្រាប់ការសម្រកទំងន់ និង សុខភាពផងដែរ។
៦. ការហាត់ប្រាណ
គ្រាន់តែលឺពាក្យថាសម្រកទំងន់ច្បាស់ណាស់ យើងប្រាកដជានឹកឃើញមុនគេដល់ការហាត់ប្រាណហើយ។ ទម្លាប់ក្នុងការចំណាយពេលវេលាត្រឹមតែ ៣០នាទី ជារៀងរាល់ថ្ងៃអាចជួយដល់ការសម្រកទំងន់របស់លោកអ្នកទទួលបានប្រសិទ្ធភាព។
៧. ការគេង
របបអាហារមានសារៈសំខាន់ក្នុងការសម្រកទំងន់ តែការគេងក៏មានសារៈសំខាន់ដែរសំរាប់មនុស្សម្នាក់ៗ ការគេងបានគ្រប់គ្រាន់វាអាចជួយផ្តល់ថាមពល់ដល់អ្នកសំរាប់ការបំពេញការងារពេញមួយថ្ងៃ និង ការសម្រកទម្ងន់របស់អ្នកបានផងដែរ។
***********************************
យ៉ាងម៉េចដែរអ្នកទាំងអស់គ្នា បន្ទាប់ពីអានអត្ថបទរួច Admin សង្ឃឹមថា អត្ថបទមួយនេះអាចជួយដល់ការសម្រកទំងន់របស់លោកអ្នក^^។
អរគុណចំពោះការចូលរួមអានអត្ថបទ ជួបគ្នាម្តងទៀតនៅអត្ថបទបន្ទាប់។
💗 NANA Make Me Better 💗
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
#diet #plasticsurgery #cambodia #hospitalkorea #liposuction #surgeryinkorea
Comments
Post a Comment