ការវះកាត់កែឆ្អឹងទម្រង់មុខ៣ផ្នែក របស់អ្នកជំងឺនៅមន្ទីរពេទ្យកែសម្ផស្សណាណា

 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^

ត្រឡប់មកជួបគ្នាម្តងទៀតហើយ តាមការសន្យា~~

នៅអត្ថបទមុនៗ យើងបាននិយាយអំពីសម្រស់ ការវះកាត់កែសម្ផស្ស និង ចំណេះដឺងទូរទៅផ្សេងៗទៀតជាច្រើនមកហើយ។ ដូច្នេះហើយថ្ងៃនេះ Admin នឹងនាំអ្នកទាំងអស់គ្នាមកមើលការកែសម្ផស្សរបស់អ្នកជំងឺផ្ទាល់របស់មន្ទីរពេទ្យណាណាតែម្តង។

ចង់ដឹងទេថាគាត់បានធ្វើការវះកាត់អ្វីខ្លះ?

ជាដំបូងយើងមកយើងមកមើលរូបភាព មុន និង ក្រោយវះកាត់របស់អ្នកជំងឺ

គាត់បានអញ្ជើញមកមន្ទីរពេទ្យកែសម្ផស្សណាណា ដើម្បីធ្វើការពិគ្រោះយោបល់អំពីការកែសម្ផស្សផ្នែកផ្ទៃមុខ និង ទម្រង់មុខផងដែរ ដោយសារគាត់ចង់បាន ផ្ទៃមុខមើលទៅ ក្មេង និង មានទម្រង់ស្អាតផងដែរ។

ដោយការពិគ្រោះយោបល់របស់អ្នកជំងឺរបស់យើងផងដែរ ត្រូវបានធ្វើឡើងជាមួយ 

លោក ដុកទ័រ គីម យូនហូ Dr. Kim Yoon-ho

ដែលជាអ្នកជំនាញវះកាត់ផ្នែកផ្ទៃមុខ និង ទម្រង់មុខដែលមានបទពិសោធន៌ច្រើនឆ្នាំ និង ទទួលបានការគាំទ្រពីអ្នកជំងឺទាំងក្នុង និង ក្រៅប្រទេស។

ដោយសារតែទម្រង់មុខអ្នកជំងឺរបស់យើង មានទម្រង់ឆ្អឹងមុខធំ មានសភាពមិនស្មើរគ្នា ដែលមើលទៅដូចមនុស្សប្រុស ដូច្នេះហើយ លោកដុកទ័រ បានណែនាំអោយ វះកាត់ឆ្អឹងមុខ ៣ផ្នែក ដែលមានដូចជា វះកាត់បង្រួមឆ្អឹង ថ្ពាល់ ថ្គាម ចង្កា និង វះកាត់ខ្លាញ់ដកក្រោម ចាក់ខ្លាញ់មុខដើម្បីធ្វើអោយផ្ទៃមុខ និង ស្បែកមុខភ្លឺថ្លា រលោង មើលទៅក្មេងផងដែរ។


ដំណើរការនៃការវះកាត់ប្រហែល ៨ម៉ោង

បន្ទាប់ពីវះកាត់រួច នៅព្រឹកបន្ទាប់ លោកដុកទ័របានមកពិនិត្យមើលអ្នកជំងឺ និង ធ្វើការដោះចេញនូវកញ្ចប់បង្ហូរឈាម យ៉ាងយកចិត្តទុកដាក់។

បន្ទាប់ពីវះកាត់បាន ១សប្តាហ៌ អ្នកជំងឺរបស់យើងបានមកមន្ទីរពេទ្យម្តងទៀតដើម្បីកាត់ធ្នេរនៅផ្នែកមួយចំនួនត្រង់កន្លែងវះកាត់ និង ធ្នេរមួយចំនួនមិនត្រូវបានកាត់ឡើយដោយវាធ្នេររលាយ។

លោកដុកទ័រ បានធ្វើការពិនិត្យពីស្ថានភាពអ្នកជំងឺបន្ទាប់ពីវះកាត់បាន ១សប្តាហ៌។ ឃើញថានៅមានសភាពហើមខ្លះៗ តែវាជារឿងធម្មតាទេ បន្ទាប់ពីវះកាត់រួច ហើយការហើមនេះផងដែរនិងបាត់ទៅវិញម្តងបន្តិចៗ។^^

នេះគឺជារូបដែលវះកាត់ហើយបាន ២សប្តាហ៌

ទោះបីជាមិនទាន់ជាសះស្បើយក៏ដោយ ឃើញថាស្បែកមុខរបស់គាត់ចាប់ភ្លឺរលោង និង មើលទៅក្មេងជាងពីមុន^^


តោះឥឡូវនេះយើងមកមើលពី ការផ្លាស់ប្តូរសម្រស់របស់គាត់ចាប់ពី សប្តាហ៌ទី២ ថាតើមានការប្រែប្រួលអ្វីខ្លះ?^^

នេះគឺជាពេលដែលអ្នកជំងឺវះកាត់បាន ២១ថ្ងៃ (៣សប្តាហ៌) ហើយការហើមវិញក៏ស្រកបានខ្លះៗដែរ ទោះបីវានៅសល់ ស្នាមជាំនៅក្រោមភ្នែក និង ថ្ពាល់ ខ្លះៗក៏ដោយ តែវានិងជាសះស្បើយឆាប់ៗ។

បន្ទាប់ពីវះកាត់បាន ៣សប្តាហ៌អ្នកអាចចាប់ផ្តើមតុបតែងមុខជាធម្មតា។ 

សប្តាហ៌ដំបូងបន្ទាប់ពីវះកាត់រួច វាអាចមានការលំបាក ដោយសារការឈឺចាប់ និង ពិបាកក្នុងការ ហាមាត់  មានអារម្មណ៌ទើសៗ ដោយសារមានធ្នេរក្នុងមាត់ ជាពិសេសត្រូវខ្ពុលមាត់ជាមួយទឹកសំអាតមាត់អោយបានញឹកញាប់ ដើម្បីការពារពីការឆ្លងមេរោគពីកំទេចអាហារ ឬ ការឆ្លងមេរោគតាមមាត់។

ចំពោះការថែទាំស្នាមជាំ និង ហើម អ្នកជំងឺបាននិយាយថាមិនចាំបាច់ធ្វើអ្វីច្រើនឡើយ ព្រោះវានិងបាត់ទៅដោយខ្លួនឯងបន្តិចម្តងៗ។ ចំពោះការរស់នៅជាប្រចាំវិញក៏ធម្មតាដែរ គ្រាន់ដើរអោយបានញឹកញាប់ ញុំាផ្លែឈើ និង បន្លែអោយបានច្រើន។

តោះឥឡូវ​នេះសូមមកមើលការរួចបាន ១ខែ ២សប្តាហ៌របស់អ្នកជំងឺរបស់យើង

១ខែ ២សប្តាហ៌

នេះរូបថតរបស់អ្នកជំងឺដែលបានធ្វើការតុបតែងមុខ^^

ឃើញថាមុខរបស់គាត់ស្រកហើមបានច្រើនជាងមុន ស្ទើរតែមើលមិនដឹងថានៅមានការហើមនោះឡើយ។

តោះមកមើលរូបភាពបច្ចុប្បន្នរបស់អ្នកជំងឺវិញ ថាតើមានសភាពយ៉ាងណាបន្ទាប់ពីវះកាត់ ឆ្អឹងមុខ ៣ផ្នែក ខ្លាញ់ដកក្រោមភ្នែក និង ចាក់ខ្លាញ់មុខ

៣ខែក្រោយ

នេះជាលទ្ធផលរយៈពេល៣ខែរបស់អ្នកជំងឺរបស់យើង^^ ឃើញថា ទម្រង់មុខរបស់គាត់តូចជាងមុន ជាមួយនិងផ្ទៃមុខស្រស់ថ្លា រលោង និង មើលទៅក្មេងជាងវ័យជាងមុន។

បើក្រឡែកមើលពីចំហៀងវិញ ត្រង់កន្លែងសៀតថ្កា ដែលជាកន្លែងវះកាត់ មិនមានបន្សល់ស្លាកស្នាមឡើយ។ ដូច្នេះចំពោះអ្នកដែលខ្វល់ខ្វាយពីស្លាកស្នាមបន្ទាប់ពីវះកាត់រួច កុំបារម្ភអី^^


តោះមកមើលពីរូបថត មុន និង ក្រោយវះកាត់របស់អ្នកជំងឺយើង^^

១៨០ដឺក្រេ (៣ខែ)




សម្រាប់អ្នកដែលចាប់អារម្មណ៌លើការវះកាត់កែសម្ផស្ស ឬ ចង់ពិគ្រោះជាមួយវេជ្ជបណ្ឌិត សូមអញ្ជើញមកមន្ទីរពេទ្យណាណា។

ទទួលបានសេវាកម្មពិគ្រោះយោបល់ និង បកប្រែមិនគិតថ្លៃ

ជួបជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់

មានប្រព័ន្ធការពារ សុវត្ថិភាព ១០០% បំពាក់ដោយឧបករណ៍ទំនើបៗ

ចំពោះព័ត៍មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢

💗 NANA Make Me Better 💗


#plasticsurgery #facecontour #eyesurgery #fatgrafting #southkorea

Comments