Korea Street food | អាហារកូរ៉េតាមដងផ្លូវ ៥មុខ ដែលពេញនិយម

 សួរស្តីអ្នកទាំងអស់គ្នា^^

ជួបគ្នាម្តងទៀតហើយជាមួយ Admin ណាណា

អ្នកណាខ្លះដែលមានគំរោងដំណើរកំសាន្តទៅប្រទេសកូរ៉េ? ប្រសិនបើអ្នកទាំងគ្នាមកប្រទេសកូរ៉េ Admin សូមណែនាំអាហារតាមផ្លូវដែលពេញនិយមសំរាប់ជនជាតិ ហើយជាចំណុចដ៏ទាក់ទាញមួយសម្រាប់ទេសចរបរទេសដែលមកកំសាន្តផងដែរ។

១. តក់ប៊ុកគី Tteokbokki

គ្រាន់លើថា តក់ប៊ុកគី ប្រហែលជាអ្នកទាំងអស់គ្នាមួយចំនួនជាពិសេស ហ្វេនៗរឿងភាគកូរ៉េ ប្រហែលជាបានស្គាល់មកហើយថាវាជាអាហារបែបណា^^

តក់ប៊ុកគី គឺជាអាហារមួយបែបដែលជាទូរទៅគេតែស្គាល់ថាជាមួយអាហារតាមដងផ្លូវ។ ដែលហៅថា តក់ប៊ុកគីគឺ គេធ្វើវាពីអង្ករដំណើប និងចាក់អោយចេញជារូបរាងទ្រវែងល្មមដុំៗ ហើយយកទៅផ្សំជាមួយគ្រឿងផ្សំជាច្រើនមុខដូចជា ទឹកម្ទេសខាប់កូរ៉េ ម្ស៉ៅម្ទេស ទឹកសុីអីវ ស្ករ ប្រេងល្ងរ ប្រហិតត្រី ចំអិនលាយជាមួយគ្នា។
ប្រសិនបើអ្នកទាំងអស់គ្នា ដើរកំសាន្តតាមដងផ្លូវ នឹងឃើញមានតូបអាហារតូចៗដាក់លក់ តក់ប៊ុកគីផងដែរ ដែលគេរក្សាវាអោយនៅក្តៅដោយដាក់កំដៅបណ្តីរ លក់បណ្តើរ។



២. អាហារបំពង

សំរាប់អ្នកដែលចូលចិត្តអាហារបែបបំពងស្រួយៗ អាចមកសាកអាហារបំពងចំរុះស្ទាយបែបកូរ៉េដែលក្នុងមានដូចជា មឹក ប្រហិតត្រី ដំឡូង ពងមាន់ បង្គា ម្ទេសបៃតង និង ផ្សេងៗទៀត​


៣. អូតេង ឬ ហៅថាប្រហិតត្រីចង្កាក់

អ្នកមើលរឿងភាគកូរ៉េ កន្លង់បាក់ស្លាបកូលាបមានស្នេហ៍ (Boys over flower) ប្រហែលជាបានស្គាល់អាហារមួយនេះហើយ។^^

ប្រហិតត្រីចង្កាក់នេះគេដាក់ស្ងោរវាជាមួយទឹកដែលមានរសជាតិ ឡមៗ មិនប្រៃមិនសាប ដូច្នេះហើយនៅពេលញុំាគឺ ប្រហិតត្រីចង្កាក់ បន្តើរៗ ហុតទឹកស៊ុបបណ្តើរដែលធ្វើអោយវាមានរស់ជាតិថែមួយកំរិតទៀត ជាពិសេសពេលអាកាសធាតុត្រជាក់ ទឹកស៊ុបប្រហិតត្រីនេះអាចជួយរក្សាកំដៅក្នុងខ្លួនរបស់អ្នកផងដែរ។ 

៤. ពោះជ្រូកមីសួរ Sundae

ពោះជ្រូកមីសួរ ឬ Sundae នេះផងដែរ អ្នកសាកល្បងភ្លក់រស់ជាតិរបស់វាបាន ប្រសិនបើអ្នកមិនមែនជាអ្នកកាន់សាសនាអុីស្លាមនោះ ពីព្រោះវាធ្វើឡើងពីសំបកពោះវៀនជ្រូនដោយមាន ញាត់មីសួរ និង គ្រឿងផ្សំផ្សេងៗទេ ដែលរបៀបញុំាគឺគេអាច ជ្រលក់ជាមួយអំបិល ឬ ទឹកម្ទេសរបស់តក់ប៊ុកគី ដើម្បីទទួលបានឱជារស់ថែមមួយកំរិតទៀត​

ជាធម្មតា តក់ប៊ុកគី អូតេង អាហារបំពង និង ពោះជ្រូកមីសួរ គេតែងតែដាក់លក់ជាមួយគ្នា ដូច្នេះហើយអ្នកអាចសាកល្បងភ្លក់អាហារទាំងនេះក្នុងពេលតែមួយបាន។

៥. ពុងអរបុ័ង Bungeobbang

នេះជានំម្យ៉ាងដែលមានរូបរាងត្រី ដែលពេញនិយមខ្លាំង សំរាប់ជនជាតិកូរ៉េ ជាពិសេសនារដូវរងារតែម្តង។ នំនេះមានរូងខាងក្រៅជាត្រី តែខាងក្នុងវិញមានរសជាតិផ្សេងៗគ្នាដូច រសជាតិ សណ្តែកក្រហម ដំឡូងជ្វា គ្រីមប័រ សូកូឡា និង ឈីសជាដើម។



********************************

យ៉ាងម៉េចដែរអ្នកទាំងអស់គ្នា បន្ទាប់ពីបានស្គាល់នូវអារហារទាំងនេះ? ប្រហែលជាមានអាម្មណ៌ថាចាប់ផ្តើមឃ្លានហើយមើលទៅ^^ ព្រោះAdminក៏ចាប់ផ្តើមឃ្លានដែរបន្ទាប់ពីនិយាយពីអាហារតាមផ្លូវទាំងនេះ។^^ ចំពោះប្រិយមិត្តអ្នកអានដែលកំពុងស្នាក់នៅប្រទេសកូរ៉េអាចសាកល្បងរកទិញញុំាបានបន្ទាប់ពីអាននូវអត្ថបទនេះរួច រីឯអ្នកដែលមានគំរោងមកធ្វើដំណើរកម្សាន្តមកប្រទេសកូរ៉េ ក៏អាចសាកល្បងបានដែរនៅពេលដែលបានមក​។^^

អរគុណចំពោះការចូលរួមអានអត្ថបទ ជួបគ្នាម្តងទៀតនៅអត្ថបទបន្ទាប់។


💗 NANA Make Me Better 💗


អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#plasticsurgery #rhinoplasty #nosesurgery #beauty #southkorea

Comments