រឿងរ៉ាវមួយចំនួនដែលអ្នកគួរតែដឹងអំពីការវះកាត់បូមសម្រកខ្លាញ់ដងខ្លួន និង ក្បាលពោះ

 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^

ត្រឡប់មកវិញសារជាថ្មីតាមការសន្យា ថ្ងៃនេះAdmin ណាណា និងនាំអ្នកទាំងអស់គ្នាមកដឹងពីការបូមសម្រកដងខ្លួន និង ក្បាលពោះ^^ ព្រោះថាជិតដល់រដូវក្តៅហើយនោះអី ដូច្នេះហើយអ្នកដែលនិយមលេងស្ទាយសំលៀកបំពាក់ បញ្ចេញរាង មកអានអត្ថបទនេះទាំងអស់គ្នា ហើយអ្នកដែលចង់បានរាងស្អាតក៏អាចរួមបានផងដែរណា។

ជាដំបូងមកដឹងពីសំណួរសួរថា៖

តើករណីបែបណាដែលធ្វើការបូមខ្លាញ់ហើយមិនទទួលបានប្រសិទ្ធភាព?

ជាទូរទៅអ្នកដែលមានសាច់ដុំធំ និង ខ្លាញ់ តែងតែយល់ថាខ្លួនឯងថាលើសទម្ងន់ ឬ មានខ្លាញ់ច្រើន ដូច្នេះហើយប្រសិនបើគាត់ធ្វើការបូមខ្លាញ់ នោះមិនសូវជាទទួលបានលទ្ធផលដូចអ្វីដែលគាត់ចង់បានទេ។ ដោយសារតែការបូមខ្លាញ់គឺធ្វើឡើងនៅផ្នែកដែលមានខ្លាញ់ប៉ុណ្ណោះ។


សំណួរ៖ តើកំរិតនៃការបូមខ្លាញ់ អាចធ្វើទៅតាមការចង់បានរបស់អ្នកជំងឺ?

វេជ្ជបណ្ឌិតនិងធ្វើការវាស់ និង ប៉ាន់ស្មានបរិមាណនៃខ្លាញ់ ដែលធ្វើអោយការបូមខ្លាញ់នេះមានសុវត្ថិភាពសំរាប់អ្នកជំងឺផងដែរ។

សំណួរ៖ តើស្នាមធ្នេរ និង ស្បែកយារធ្លាក់អាចកើតមានឬទេ បន្ទាប់ពីបូមខ្លាញ់រួច?

ចំលើយនោះគឺ វាមិនមានស្នាមបន្ទាប់ពីបូមខ្លាញនោះទេ ម្យា៉ងវិញទៀតចំពោះអ្នកដែលមានវ័យចំណាស់បន្តិច ឬ កង្វះការបត់បែនស្បែកអាចជួបប្រទះនូវការយាធ្លាក់នៃស្បែកបាន ដូច្នេះការពាក់នូវសម្លៀកបំពាក់រឹបរាងបន្ទាប់ពីបូមខ្លាញ់រួចជារឿងចាំបាច់។

សំណួរ៖ តើចាំបាច់ត្រូវថែទាំបែបណាខ្លះបន្ទាប់ពីបូមខ្លាញ់រួច?

    បន្ទាប់ពីបូមខ្លាញ់រួច នៅភ្នាស់ស្បែកនៃតំបន់ដែលបានយកខ្លាញ់ចេញនិងមានចន្លោះ ដោយសារតែការបូមយកខ្លាញ់ចេញ។ ដូច្នេះហើយការរឹបបន្តឹងនៅផ្នែកទាំងនោះជាការចំបាច់ដើម្បីការពារពីបញ្ហាស្បែកធ្លាក់ និង ការកើតមាននូវដុំពកៗ ឬ ស្បែកមិនស្មើរគ្នា។ ដើម្បីរឹបបន្តឹងនៅផ្នែកដែលបានបូមខ្លាញ់ ការពាក់សំលៀកបំពាក់រឹបរាងរឿងសំខាន់ ដែលអ្នកជំងឺត្រូវយកចិត្តទុកដាក់។

សំណួរ៖ តើក្នុងករណីណាដែរៃគួរណែនាំសំរាប់ការវះកាត់ Tummy Tuck?


Tummy Tuck ត្រូវបានស្គាល់ថា ជាបញ្ហា កើនទំហំក្បាលពោះ និង មានស្បែកយារធ្លាក់បន្ទាប់ពីសម្រាលបុត្ររួច និង ពិបាកក្នុងសម្រកដោយខ្លួនឯង។ 

ដូច្នេះហើយការវះកាត់ប្រភេទនេះភាគច្រើនត្រូវបានណែនាំសម្រាប់អ្នកម្តាយដែលសម្រាលបុត្ររួច។


សំណួរ៖ តើចាំបាច់ត្រូវថែទាំបែបណាខ្លះបន្ទាប់ពីបូមខ្លាញ់Tummy Tuck?


ការព្យាបាលស្លាកស្នាមរួចគឺមានសារៈសំខាន់ខ្លាំងណាស់បន្ទាប់ពីវះកាត់រួច ដោយសារទំហំនៃការវះកាត់មានប្រវែងវែង និង មានលទ្ធភាពអាចនិងកើតមានស្នាមផ្លែ។

ស្លាកស្នាមទាំងនោះអាចកើតមានបន្ទាប់ពីវះកាត់ និង ថែទាំរួចរយៈពេលពី ២ ទៅ ៣ សប្តាហ៌ ដូច្នេះហើយតម្រូវអោយបិទបង់(Scar Patch) នៅលើស្នាមរបួសរយៈពេល ៦ខែ ដើម្បីថែទាំកំរិតកើតមានឡើងនូវស្លាកស្នាម។


ចំពោះព័ត៍មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

💗 NANA Make Me Better 💗

#liposuction #tummytuck #plasticsurgery #koreahospital #beauty






Comments