លទ្ធផលបន្ទាប់ពីវះកាត់បូមសម្រកមុខរបស់អ្នកជំងឺនៅមន្ទីរពេទ្យកែសម្ផស្សណាណា

 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^

ត្រឡប់មកវិញតាមការសន្យា ថ្ងៃនេះផងដែរ Admin នឹងនាំអ្នកទាំងអស់គ្នា មកស្គាល់ពីការវះកាត់ផ្នែកផ្ទៃមុខមួយបែបដែលអាចទទួលបានទម្រង់ស្លីម ដោយវិធីសាស្ត្រងាយៗ និង មិនសូវមានភាពឈឺចាប់នោះទេ។

តើអ្នកទាំងអស់ចង់ដឹងទេថា ជាការវះកាត់អ្វី? តោះកុំអោយខាតពេលយូរ ចូលរួមតាមដានទាំងអស់គ្នា។


គ្រាន់តែមើលរូបថតប្រហែលជាអ្នកទាំងអស់គ្នាមួយចំនួនដឹងថាជាការវះកាត់អ្វី^^ ចំពោះអ្នកដែលអត់ដឹង តោះមកមើលជាមួយAdminទាំងអស់គ្នា។

គឺការវះកាត់បូមសម្រកខ្លាញ់មុខ និង បឿចង្កា


នេះជាអ្នកជំងឺរបស់មន្ទីរពេទ្យកែសម្ផស្សណាណា ដែលគាត់បានមកទទួលយកការវះកាត់បូមសម្រកខ្លាញ់មុខ

វិធីសាស្ត្រទទួលបានទម្រង់មុខVស្លីម ការបូមសម្រកខ្លាញ់មុខជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាព ប្រសិនបើអ្នកជំងឺទម្រង់ឆ្អឹងមុខធម្មតា ហើយមានខ្លាញ់មុខច្រើន។ តែករណីអ្នកជំងឺមានទម្រង់មុខធំ ដោយសារឆ្អឹងមុខ ការវះកាត់ឆ្អឹងមុខជាមួយវិធីសាស្ត្រមួយដ៏ល្អចំពោះការទទួលបានលទ្ធផលល្អ។

ចំពោះជំងឺរបស់យើងខាងលើនេះ ដូចអ្នកទាំងអស់បានឃើញដូចក្នុងរូបនេះអញ្ចឹង ឃើញថាគាត់មានខ្លាញ់ថ្ពាល់សងខាងប៉ោងធំ ព្រោះទាំងមានខ្លាញ់ដកក្រោមចង្កាផងដែរ។

ដូច្នេះហើយវិធីសាស្ត្របូមសម្រកខ្លាញ់មុខ ជាជម្រើសមួយដ៏ល្អសម្រាប់គាត់ផងដែរ។ វិធីសាស្ត្រនេះចំណាយថវិកាមិនច្រើន វះកាត់លឿន និង មិនសូវមានការឈឺចាប់នោះឡើយ។ 


វេជ្ជបណ្ឌិតដែលធ្វើការវះកាត់អោយអ្នកជំងឺរបស់យើងគឺ លោកវេជ្ជបណ្ឌិត Sung Seung Jeh ដែលជា វេជ្ជបណ្ឌិតជំនាញវះកាត់សម្រស់ផ្ទៃមុខ ប្រចាំមន្ទីរពេទ្យណាណា មានបទពិសោធន៌យូរឆ្នាំ និង ធ្វើការវះកាត់ជាច្រើនករណី ជាពិសេសមានភាពរួសរាយរាក់ទាក់ ផ្តល់ការប្រឹក្សាយោបល់ក្បោះក្បាយជូនអ្នកជំងឺ និង ផ្តោតសំខាន់ទៅការចង់បានរបស់អ្នកជំងឺ។

ហើយអ្វីដែលកាន់តែស្រួលជាងនេះទៅទៀតសម្រាប់អ្នកជំងឺដែលមកវះកាត់កែសម្ផស្សនៅមន្ទីរពេទ្យណាណា នោះគឺខាងមន្ទីរពេទ្យមានសេវាកម្មបកប្រែជាភាសាខ្មែរ ក៏ដូចជាភាសាបរទេសជាច្រើនទៀតផងដែរ និង ការយកចិត្តទុកដាក់ថែទាំអ្នកជំងឺពីវេជ្ជបណ្ឌិត ព្រមទាំងគលានុប្បដ្ឋាយិកា និង បុគ្គលិកមន្ទីរពេទ្យផងដែរ។^^

ខាងលើនេះជារូបដែលអ្នកជំងឺយើង ដែលកំពុងធ្វើការឌីហ្សាផ្ទៃមុខ និង ត្រៀមខ្លួនចូលវះកាត់ផងដែរ។ ចំពោះការបូមខ្លាញ់មុខចំណាយពេលត្រឹមតែ ១ម៉ោង កន្លះប៉ុណ្ណោះ។


តោះឥឡូវមកមើលលទ្ធផលរបស់អ្នកជំងឺបន្ទប់ពីបូមខ្លាញ់បានរយៈ ៧ថ្ងៃ


យ៉ាងមិចដែរ? នេះជាលទ្ធផលត្រឹមតែ១សប្តាហ៌

ជាធម្មតាបន្ទាប់ពីបូមរួច ថ្ងៃទី ៣ និង ៤ នឹងមានសភាពហើមតឹង ពិបាកបើកមាត់ និង មានការឈឺចាប់តិចតួច ឬ មានដុំរឹងៗខ្លះនៅពេលប៉ះមុខដោយសារស្រទាប់ខ្លាញ់។ តែវានិងបាត់ទៅវិញដោយខ្លួនឯង បន្ទាប់ពីបូមរួចរយៈពេលពី ២ ទៅ ៣ខែ។

បន្ទាប់ពីវះកាត់បូមខ្លាញ់រួចរយៈពេល៧ថ្ងៃអ្នកជំងឺ បានមកមន្ទីរពេទ្យដើម្បីធ្វើការកាត់ធ្នេរចេញនៅផ្នែកដែលបានបូមខ្លាញ់ត្រង់ថ្គាមជិតគុម្ពត្រចៀក និង នៅក្រោមចង្កា។
ជាធម្មតាបន្ទាប់ពីកាត់ធ្នេររួច អ្នកជំងឺអាចលុបលាងលើស្មាមរបួសបានធម្មតា។

តោះឥឡូវយើងមកមើលរូបថតមុននិងក្រោយវះកាត់របស់អ្នកជំងឺម្តង


ជារូបមុននិងក្រោយវះកាត់បាន៧ថ្ងៃ


ហើយអ្វីដែលកាន់តែស្រួលជាងនេះទៅទៀតសម្រាប់អ្នកជំងឺដែលមកវះកាត់កែសម្ផស្សនៅមន្ទីរពេទ្យណាណា នោះគឺខាងមន្ទីរពេទ្យមានសេវាកម្មបកប្រែជាភាសាខ្មែរ ក៏ដូចជាភាសាបរទេសជាច្រើនទៀតផងដែរ និង ការយកចិត្តទុកដាក់ថែទាំអ្នកជំងឺពីវេជ្ជបណ្ឌិត ព្រមទាំងគលានុប្បដ្ឋាយិកា និង បុគ្គលិកមន្ទីរពេទ្យផងដែរ។


អរគុណចំពោះការអានអត្ថបទមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានិងចូលចិត្ត។

ចំពោះចំងល់បន្ថែមអំពីការវះកាត់សូមទាក់ទងមកកាន់៖

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢


💗 NANA Make Me Better 💗

#plasticsurgery #doublechinliposuction #liposuction #beautykorea #surgeryhospital


Comments