ទីកន្លែងកំសាន្ត ៥ កន្លែង សំរាប់ថ្ងៃសម្រាកចុងសប្តាហ៌

 ជំរាបសួរប្រិយមិត្តអ្នកអានទាំងអស់គ្នា^^

រដូវក្តៅនេះ មានគំរោងទៅមកណាខ្លះ? បើអត់ទាន់មានគំរោងទេ តោះមក Adminនឹងធ្វើការណែនាំនូវកន្លែងកម្សាន្តចុងសប្តាហ៌ដ៏ពេញនិយម ៥កន្លែងនៅក្នុងប្រទេសកូរ៉េជូនអ្នកទាំងអស់គ្នា។

Let's Go!!!!!!!

📌កោះមូអុីដូ (Muuido)

    កោះមូអុីដូ មានទីតាំងនៅជិតព្រលានយន្តហោះ អុីនឆន់ដែរ វាជាកន្លែងកម្សាន្តដ៏ពេញនិយមបំផុតសំរាប់អ្នកធ្វើដំណើរពីទីក្រុងសេអ៊ូល។ មិនត្រឹមតែប៉ុណ្ណោះ កោះមួយនេះមាន Cambing(បន្ទប់តូចៗ) តាមបណ្តោយឆ្នេរ និង កន្លែងលេងជាច្រើនទៀតដូចជា ការឡើងភ្នំ ziplining និង ជិះសេះជាដើម។


    ប្រសិនបើអ្នកទាំងអស់គ្នាចង់ចំណាយពេលលំហែកាយអោយកាន់តែយូរទៀត និង អង្គុយមើលថ្ងៃលិចនៅមាត់សមុទ្រ អ្នកទាំងអស់គ្នាអាចជួល Cambing សម្រាប់ស្នាក់នៅពេញមួយយប់ផងដែរ នៅក្បែរនោះមានម៉ាតលក់សំភារៈរបស់មួយចំនួនដូចជា សំភារៈប្រើប្រាស់ កាំជ្រួច មីកំប៉ុង និង អាហារសម្រន់ជាដើម។

ប្រសិនបើអ្នកទាំងអស់គ្នាទៅ កោះមូអុីដូ អាចសាកល្បងសកម្មភាព ៣យ៉ាងនេះ^^

១. ជួល Cambing តាមបណ្តោយឆ្នេរ

២. ញុំាសាច់អាំងនៅមាត់សមុទ្រ

៣. គយគន់មើលថ្ងៃលិច

បើសិនជាអ្នកណាមានគូរទៅជាមួយកាន់តែពិសេសថែមមួយកម្រិតទៀត^^


📌ភ្នំ សរ៉ាក់សាន់ (Seoraksan Park)


    ភ្នំសរ៉ាក់សាន់ គឺជាភ្នំខ្ពស់ជាងគេបំផុតនៅជួរភ្នំ ថេបេក(Taebaek) ក្នុងខេត្តកាងវ៉ុនដូ (Gangwon) ដែលមានទីតាំងនៅ ឧទ្យានជាតិក្បែរទីក្រុង ស៊កឈរ (Sokcho)។ ជាភ្នំខ្ពស់បំផុតទីបីក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានកម្ពស់ ១,៧០៨ ម៉ែត្រ។ វាជាគោលដៅដ៏ពេញនិយមសំរាប់អ្នកដែលចូលចិត្តឡើងភ្នំ គយគន់ទេសភាពធម្មជាតិ។

        ប្រសិនបើអ្នកធ្វើដំណើរទៅភ្នំសរ៉ាកសាន់ ដោយចេញពីទីក្រុងសេអ៊ូល អ្នកអាចធ្វើដំណើរតាមឡានក្រុងបានដោយស្រួលដោយចំណាយពេលត្រឹមតែ ៣ម៉ោងតែប៉ុណ្ណោះ ដូច្នេះហើយអ្នកដែលមិនសូវមានច្រើន អាចទៅលេងទីនោះបាននៅចុងសប្តាហ៌បាន។ អ្នកអាចជិះ Cable Car ឡើងទៅលើភ្នំ និង អាចមើលទេសភាពដ៏ស្រស់ស្អាតក្នុងកំឡុងពេលឡើងទៅផងដែរ។


📌សួនទឹកស្ប៉ាវីស (Ansan Spavis Hot spring)


    សួនទឹកស្ប៉ាវីស មានទីតាំងស្ថិតនៅចម្ងាយតែមួយ ឬ ម៉ោងពីទីក្រុងសេអ៊ូល គឺជាសួនកម្សាន្តមួយដែលមានអាងហែលទឹកធម្មតា  និង អាងទឹកក្ដៅក្រៅដែលបើកដំណើរការពេញមួយឆ្នាំ ​មាន​អាងហែលទឹកលក្ខណៈ​គ្រួសារ និង ​សម្រាប់​កុមារ​ផង​ដែរ។ សួនកម្សាន្តនេះអាចផ្ទុកមនុស្សបានដល់ទៅ ៧,១០០ នាក់ក្នុងពេលតែមួយ ជាមួយនឹងអាងទឹកក្តៅចំនួន ២៣កន្លែង។ ប្រសិនបើអ្នកចង់បន្ថែមភាពសប្បាយរីករាយថែមមួយកម្រិតទៀត អ្នកអាចសាកល្បងជិះលេងជាមួយទឹកហូរខ្លាំងៗដូចជា អាងរលក ៧៥ ម៉ែត្រ ស្លាយប្រណាំង ១១០ ម៉ែត្រជាដើម។



📌ភូមិបុរាណឆន់ជូ (Jeonju Hanok Village)


    ភូមិបុរាណឆន់ជូ គឺជាទីក្រុងប្រវត្តិសាស្ត្រមួយ ដែលភ្ញៀវទេសចរក្នុងស្រុក និង បរទេសបានមកទស្សនា ភ្លក់រសជាតិអាហារឆ្ងាញ់ៗ  សាកល្បងជាមួយការស្លៀកសំលៀកបំពាក់ប្រពៃណីកូរ៉េ(Habok) និង យល់ដឹងពីប្រវត្តិសាស្ត្រដ៏សុីជម្រៅផងដែរ។

ភូមិបុរាណឆន់ជូត្រូវបានក៏សាងឡើងក្នុងឆ្នាំ ១៩២០ និង ១៩៣០ តែពេលបច្ចុប្បន្ននេះគេបានកែឆ្នៃបន្ថែមទៅជាផ្ទះសំណាក់ ហាងកាហ្វេ តែ សាលវិចិត្រ និង មានអាហារលក់តាមដងផ្លូវជាដើម។


    អ្នកអាចដើរលេងជុំវិញតំបន់នោះ ដោយសាកភ្លក់អាហារឆ្ងាញ់ៗ និង ដើរមើលទិញ គ្រឿងអនុស្សាវរីយ៌បានពេញមួយថ្ងៃ។ កំឡុងដើរទស្សនាទីនោះអ្នកកុំភ្លេចសាកល្បង នំឆូកូផាយ(Choco Pie)ដ៏ល្បីរបស់ប្រទេសកូរ៉េផងណា ដែលជានំផលិតដោយហាងនំកំពូលទាំង៥ របស់កូរ៉េ ហៅថាហាង PNB Poongnyeon Bakery (បើកតាំងពីឆ្នាំ១៩៥១)។


📌ចម្ការព្រៃឬស្សីដាំយ៉ាង (Damyang Bamboo Forest)


    ចម្ការព្រៃឬស្សីដាំយ៉ាងជាកន្លែងដ៏ល្អមួយដែលអ្នកអាចលំហែកាយជាមួយនិង បរិយាកាសធម្មជាតិបាន។ ចម្ការនេះមានទីតាំងនៅភាគខាងជើងនៃខេត្ត ឆល់ឡាណាំដូ ដាំយ៉ាង(Jeollanamdo Damyang) ដោយធ្វើដំណើរពីទីក្រុងសេអ៊ូល តាម រថភ្លើងល្បឿនលឿន KTX ត្រឹមតែ ២ម៉ោងកន្លះប៉ុណ្ណោះ។ ប្រសិនបើអ្នកទាំងអស់គ្នាបានមក កុំភ្លេចសាកភ្លក់ជាមួយ ការ៉េមធ្វើពីស្លឹកឬស្សីផងណា^^



អរគុណចំពោះការចូលរួមអានអត្ថបទមួយនេះ^^

Adminសង្ឃឹមថា អ្នកទាំងអស់គ្នានិងរកឃើញកន្លែងដើរកំសាន្តតាមរយៈ គេហទំព័រមួយនេះ។

មិនថារវល់ប៉ុណ្ណានោះទេ ចំណាយពេលវេលាសម្រាប់ខ្លួនឯងផងណា^^

💗 NANA Make Me Better 💗

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#visitkorea #traveltokorea #southkorea #koreabeauty #kpop

Comments