FOREHEAD SHRINKAGE PROCEDURE | វះកាត់បន្តឹងបង្រួមថ្ងាស់នៅNANA ទទួលបាននូវសម្រស់បែបធម្មជាតិ
សួរស្តីប្រិយមិត្តអ្នកទាំងអស់គ្នា វិលត្រឡប់មកជួបគ្នាម្តងទៀតហើយ^^
ថ្ងៃនេះAdmin និងមកចែករំលែកជាមួយនិងអត្ថបទថ្មី ទាក់ទងនឹងការវះកាត់បង្រួមថ្ងាស់ ឬ អាចហៅបានថា "Forehead Reduction"
ការវះកាត់បង្រួមថ្ងាស់គឺជា វិធីសាស្ត្រមួយបែប ដែលធ្វើអាចកាត់បន្ថយទំហំថ្ងាស់ ដោយធ្វើការវះកាត់ត្រង់ខ្សែរបន្ទាត់សក់ ឬ ហៅថា "Hair Line" និង ដេរបង្រួមធ្វើអោយចន្លោះពីខែ្សរបន្ទាត់ថ្ងាស់ និង ចិញ្ចើមខិតមកជិតគ្នាជាងមុន។
ដូច្នេះហើយ សម្រាប់អ្នកដែលមានថ្ងាស់ទូលាយ វិធីសាស្ត្រមួយនេះជាជម្រើសមួយដ៏ល្អក្នុងការផ្លាស់ប្តូរ ទម្រង់ថ្ងាស់អោយមានទំហំតូចបាន។
តើការវះកាត់បង្រួមថ្ងាស់អនុវត្តដោយរបៀបណា?
១. ទទួលការពិគ្រោះយោបល់មុនពេលវះកាត់ ដោយការឌីហ្សាញនៅខ្សែបន្ទាត់នៃសក់ និង ផ្នែកដែលត្រូវវះកាត់ច្បាស់លាស់ និង ប្រុងប្រយ័ត្ន។
២. ដើម្បីការពារកាខូតខាតដល់គន្លងសរសៃប្រសាទ និង ការពារខ្សែបន្ទាត់សក់ ដោយវះកាត់ជារាង zigzag លើថ្ងាស់។ ប្រវែងទទឺងនៃថ្ងាស់សមាមាត្រ ទំហំអោយសាកសមរវាងថ្ងាស់ និង ចិញ្ចើម និង ទទួលបានលទ្ធផលដូចធម្មជាតិ។
៣. ស្នាមដែលបានវះតាមខ្សែរបន្ទាត់នៃសក់ ត្រូវបានទាញចុះក្រោម ដើម្បីដេរទាញចុះក្រោម ដើម្បីបញ្ជូលគ្នាជាមួយនឹងស្នាមវះរាងជា zigzag នៅលើថ្ងាស់ ដើម្បីទទួលបានទម្រង់ថ្ងាសដ៏ល្អ និង ធ្វើទម្រង់ថ្ងាស់មូលបែបធម្មជាតិ។
ចំពោះអ្នកដែលមានបញ្ហាស្បែកថ្ងាស់យារធ្លាក់ដែលធ្វើអោយចិញ្ចើម និង ត្របកភ្នែកយារធ្លាក់ផងដែរនោះគឺមានវិធីសាស្ត្រវះកាត់ម៉្យាងទៀតហៅថា ការវះកាត់បន្តឹងថ្ងាស់ "Forehead Lifting"
តើការវះកាត់បន្តឹងថ្ងាសអនុវត្តដោយរបៀបណា?
១. Endotine ត្រូវបានដាក់បញ្ចូលនៅក្រោមស្បែកថ្ងាស ដើម្បីធ្វើការទាញបន្តឹងស្បែកឡើង ដែលវាអាចកាត់បន្ថយទំហំ ថ្ងាស់ផងដែរ។
២. វិធីសាស្ត្រវះកាត់មួយត្រូវបានដេរភ្ជាប់មុខរបួស៣ជាន់ដើម្បីធានាថាមុខរបួសត្រូវបានបិទយ៉ាងល្អ។
តោះឥឡូវយើងងាកមកដឹងអំពីការវះកាត់បង្រួមថ្ងាស់វិញម្តង
តើអ្នកណាដែលសាកសមជាមួយការវះកាត់បង្រួមថ្ងាស់?
១. សម្រាប់អ្នកដែលមានថ្ងាស់ធំ និង ទូលាយ
២. ថ្គាមក្រោមខ្លី បើប្រៀបធៀបទៅនិង ថ្គាមខាងលើ
៣. អ្នកដែលមានកខ្លី ដោយសារតែចង្ការបស់ពួកគេខ្លី
៤. អ្នកដែលមានចង្កាខ្លី មិនមានសមាមាត្រនឹងឆ្អឹងមុខ
ដំណើរការនៃការវះកាត់
អរគុណចំពោះការចូមរួមអានអត្ថបទមួយនេះ សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត^^
ចំពោះចំងល់បន្ថែមសូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ៖
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
Comments
Post a Comment