NANA Real Model | វះកាត់ដើមទ្រូង និង ចាក់ខ្លាញ់ភ្នែក តើម៉ូឌែលរបស់យើងមកពីប្រទេសណា?
សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា
ត្រឡប់មកវិញតាមការសន្យា^^
ថ្ងៃនេះ Admin និងនាំអ្នកទាំងអស់គ្នាមកស្គាល់ពី ម៉ូឌែលរបស់មន្ទីរពេទ្យណាណា។ ពិតណាស់រាល់ដងអ្នកទាំងអស់គ្នាតែងតែអានពីអត្ថបទទាក់ទងពីការវះកាត់របស់អ្នកជំងឺ ក៏ដូចជាម៉ូឌែលជនជាតិខ្មែរយើង និង ជនជាតិកូរ៉េ។ តែថ្ងៃនេះគឺប្លែក ព្រោះម៉ូឌែលរបស់យើងគឺមកពីចំងាយតែម្តង ចង់ដឹងទេថា គាត់ជាជនជាតិអ្វី? តោះកុំអោយខាតពេលយូរ ចូលរួមអានកម្សាន្តទាំងអស់គ្នា។
នេះហើយគឺជាម៉ូឌែលរបស់យើង ហើយឈ្មោះរបស់គាត់គឺ NANA (ឈ្មោះហៅក្រៅ) គាត់ពីប្រទេស អុីរ៉ង។
NANA ជាម៉ូឌែលវះកាត់កែសម្ផស្សនៅមន្ទីរពេទ្យណាណា ពិតជាអស្ចារ្យមែនទែនព្រោះឈ្មោះរបស់គាត់ដូចឈ្មោះមន្ទីរពេទ្យ និង ដូចAdminដែរនោះអី^^
តើអ្នកទាំងអស់គ្នាចង់ដឹងទេថាគាត់ចង់វះកាត់ផ្នែកអ្វីខ្លះ?^^
វះកាត់ពង្រីកដើមទ្រូង
ដោយសារតែដើមទ្រូងរបស់គាត់មានសភាពតូចរាបពីកំណើត ដូច្នេះហើយគាត់ចង់បានដើមទ្រូងធំល្មម បែបធម្មជាតិសក្ក័សមនិងដងខ្លួនរបស់គាត់។
ភ្នែក
ភ្នែករបស់គាត់ធំ តែមានសភាពរូងខ្មៅផត ដែលធ្វើអោយផ្ទៃមុខរបស់គាត់មើលទៅដូចអស់កម្លាំង ដូច្នេះគាត់ចង់បំបាត់រង្វង់ភ្នែករូងខ្មៅរបស់គាត់។
អញ្ចឹងហើយគាត់បានធ្វើការពិគ្រោះយោបល់ជាមួយ លោកវេជ្ជបណ្ឌិត Choi Jung Sik
យោងតាមប្រសាសន៌របស់លោកវេជ្ជបណ្ឌិត Choi មានប្រសាសន៌ថាភ្នែករបស់ NANA មានទម្រង់មិនស្មើរគ្នា ដូច្នេះហើយតម្រូវអោយវះកាត់ត្របកភ្នែកពីរជាន់អោយស្មើរគ្នា ជាមួយនិងការចាក់ខ្លាញ់បំពេញរង្វង់ភ្នែកត្រង់កន្លែងដែលមានសភាពរូងផត។
និយាយដើមទ្រូងវិញ លោកដុកទ័រមានប្រសាសន៌ថា គាត់មិនណែនាំអោយវះកាត់យកទំហំធំនោះទេ ដោយសារតែដើមទ្រូងរបស់NANAមានទំហំតូចពីកំណើត ម៉្យាងវិញទៀតទម្រង់ដើមទ្រូងរបស់គាត់មានចុងលេចចេញមក ដូច្នេះហើយ វាពិបាកក្នុងការវះកាត់ធ្វើអោយទម្រង់មូលក្លំប្រសិនបើវះកាត់យកទំហំធំពេក តែទោះជាយ៉ាងណាក៏លោកវេជ្ជបណ្ឌិតនឹងព្យាយាមអោយអស់ពីលទ្ធភាព ដើម្បីអោយវះកាត់មួយនេះទទួលបានលទ្ធផលល្អ។
បន្ទាប់ពីពិគ្រោះយោបល់រួចមក NANA បានធ្វើការពិនិត្យសុខភាពមុនពេលវះកាត់ ដើម្បីសុវត្ថិភាពផងដែរ~
នេះគឺជាថ្ងៃវះកាត់របស់ NANA វេជ្ជបណ្ឌិតបានធ្វើការឌីហ្សាញផ្នែកដែលត្រូវវះកាត់ និង រៀបចំខ្លួនសំរាប់ការវះកាត់ផងដែរ។
បន្ទាប់ពីវះកាត់បាន ១សប្តាហ៌ NANA បានមកមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យដោយផ្ទាល់ដោយជាមួយវេជ្ជបណ្ឌិត និង ទទួលសេវាកម្មថែទាំបន្ទាប់ពីវះកាត់រួចផងដែរ។
តោះតើអ្នកទាំងអស់គ្នាចង់ដឹងទេថាពេលនេះ NANA មានសម្រស់បែបណាដែរ បន្ទាប់ពីវះកាត់រួច?
នេះជារូបថតមុន និង ក្រោយពេលវះកាត់ដើមទ្រូងបានរយៈពេល ១ខែ
ចំណែកនេះវិញគឺលទ្ធផលនៃការវះកាត់ភ្នែករបស់NANA ឃើញថាមានភាពស្រស់ស្អាតជាមុន ជាពិសេសគឺមានទម្រង់ស្មើរគ្នា និង មើលទៅក្មេងជាងវ័យផងដែរ^^
អរគុណចំពោះការចូលរួមអានអត្ថបទមួយនេះ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត
ប្រសិនបើអ្នកទាំងអស់គ្នាមានចំងល់បន្ថែមអំពីការវះកាត់កែសម្ផស្ស
សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ អាស័យដ្ឋានខាងក្រោម៖
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢












Comments
Post a Comment